អាជ្ញាធរ​កម្ពុជា​និង​ថៃ​គ្រោង​ប្រជុំ​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ថ្ងៃ​ទី​២៣ មិថុនា
Connect with us

ថ្មីៗ

អាជ្ញាធរ​កម្ពុជា​និង​ថៃ​គ្រោង​ប្រជុំ​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ថ្ងៃ​ទី​២៣ មិថុនា

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​អាជ្ញាធរ​ខេត្ត​ស្រះកែវ​របស់​ថៃ​គ្រោង​ជួប​ពិភាក្សា​គ្នា​រឿង​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា។

អភិបាលខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីប្រកាស​ចុះ​ថ្ងៃ​ទី​១៧ មិថុនា​ថា ភាគី​ទាំង​២​នឹង​ជួបពិភាក្សា​អំពី​ការ​បើក​ច្រកទ្វារ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ នៅ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ស្រុក​អារញ្ញ​ប្រាថេត (Aranyaprathet) ខេត្ត​ស្រះកែវ (Srakao)។

ការ​ជួប​ពិភាក្សា​នេះ ធ្វើឡើង​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ដាក់​លិខិត​ស្នើសុំ​ទៅ​ខាង​ភាគី​ថៃ កាល​ពី​ថ្ងៃ​ទី១៧ មិថុនា។

ទាក់ទិន​នឹង​គម្រោង​ជួបពិភាក្សា​នេះ តំណាង​កម្មករ​អូស​រទេះ​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​លោក រឿង ភន ថ្លែង​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​សាទរ​នឹង​ការ​ជួបគ្នា​របស់​អាជ្ញាធរ​ប្រទេស​ទាំង​២​នេះ​ពីព្រោះ​ចាប់​តាំង​ពី​ប្រទេស​ទាំង​២ បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​មក បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត រាប់​ពាន់​នាក់ អត់​ការងារ​ធ្វើ។ ពលរដ្ឋ​រូប​នេះ​ទាមទារ​ឱ្យ​កម្ពុជា និង​ថៃ​បើក​ច្រក​ទ្វារ​ព្រំដែន​ឡើងវិញ​ឱ្យ​បាន​ឆាប់​ដើម្បី​ពួកគាត់​បាន​ប្រកបមុខរបរ​រក​ប្រាក់​ចំណូល​ឡើងវិញ។

អាជ្ញាធរ​ថៃ​បាន​បិទ​ច្រកទ្វារ​ព្រំដែន​ជាប់​កម្ពុជា តាំង​ពី​ថ្ងៃ​ទី២៣ មីនា រហូត​មក ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​រាលដាល​ជំងឺ​កូវីដ​១៩ ហើយ​រហូតមកដល់​ថ្ងៃ​ទី​២២​ មិថុនា​មិនទាន់​បើក​ច្រកទ្វារ​ព្រំដែន​ឡើងវិញ​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ទី១ មិថុនា អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ដាក់​កងកម្លាំង​រាប់​រយ​នាក់​ទប់ស្កាត់​ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​គម្រោង​តវ៉ា​នៅមុខ​ច្រក​ទ្វារ​អន្តជាតិ​ប៉ោយប៉ែត ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា និង​ថៃ​បើក​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំង​២​ឡើងវិញ ដោយសារតែ​ពួកគាត់​បាត់បង់​ប្រាក់​ចំណូល​បណ្ដាល​មកពី​ការ​បិទ​ច្រក​ព្រំដែន​នេះ៕

ប្រភព៖ www.rfa.org

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK