គាំទ្រពេញទំហឹង ! មិនត្រឹមតែឲ្យនាំទៅប្រភពដើមវិញទេ ថែមទាំងធ្វើកិច្ចសន្យាសងលុយអាជីវករខ្មែរទៀតផង - ANARCHAK
Connect with us

ថ្មីៗ

គាំទ្រពេញទំហឹង ! មិនត្រឹមតែឲ្យនាំទៅប្រភពដើមវិញទេ ថែមទាំងធ្វើកិច្ចសន្យាសងលុយអាជីវករខ្មែរទៀតផង

ខេត្តតាកែវ៖ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ សហការជាមួយមន្ត្រីជំនាញ ក.ប.ប ខេត្តបានចុះត្រួតពិនិត្យការនាំចូលទំនិញបន្លែ ផ្លែឈើ នៅច្រកទ្វាទ្វេភាគីអន្តរជាតិភ្នំដិន ក្រោយរកឃើញថាមានផ្ទុកសារធាតុគីមីកាកសំណល់ថ្នាំកសិកម្ម បានសម្រេចអោយអាជីវករនាំយកត្រឡប់ទៅប្រទេសវៀតណាមវិញ រួចធ្វើកិច្ចសន្យា ដើម្បីសម្រាលការខាតបង់របស់អាជីវករខ្មែរ។

មុខទំនិញបន្លែ ផ្លែឈើចំនួន០៤មុខ ដែលមានផ្ទុកសារធាតុគីមីកាកសំណល់ថ្នាំកសិកម្ម រួមមាន ខ្ញី ម្ទេស ជីគិនឆាយ និងផ្លែក្រូចឃ្វេចកិនជាមួយទឹកអំពៅ ដែលមានទម្ងន់សរុប ៤តោន ត្រូវបានប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ សហការជាមួយមន្ត្រីជំនាញ ក.ប.ប ខេត្តចុះត្រួតពិនិត្យការនាំចូលទំនិញបន្លែ ផ្លែឈើ នៅច្រកទ្វាទ្វេភាគីអន្តរជាតិភ្នំដិន ក្រោយរកឃើញថាមានផ្ទុកសារធាតុគីមីកាកសំណល់ថ្នាំកសិកម្ម បានសម្រេចអោយអាជីវករនាំយកត្រឡប់ទៅប្រទេសវៀតណាមវិញ រួចធ្វើកិច្ចសន្យា ដើម្បីសម្រាលការខាតបង់របស់អជីវករខ្មែរ ។

ការកឃើញមុខទំនិញជាប្រភេទបន្លែ ផ្លែឈើ ដែលមានផ្ទុកនៅសារធាតុគីមីកាកសំណល់ថ្នាំជីកសិកម្មនេះគឺធ្វើឡើងក្រោមកិច្ចសហការរវាង លោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋាករខេត្ត រួមជាមួយលោក ប៉ោ លាងគង់ ប្រធានក.ប.ប (កាំកុងត្រូល) សាខាខេត្តចុះត្រួតពិនិត្យមុខទំនិញបន្លែផ្លែឈើ នៅច្រកទ្វាអន្តរជាតិភ្នំដិន ស្ថិតនៅស្រុកគីរីវង់ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០ ។

សូមបញ្ជាក់ផងដែរថា ចំពោះមុខទំនិញដែលជាប្រភេទបន្លែផ្លែឈើទាំង០៤មុខ ខាងលើ គឺត្រូវបានហាមឃាត់ការនាំចូលជាបណ្តោះអាសន្នសិន រងចាំមានវិញ្ញាប័ណ្ណប័ត្របញ្ជាក់អំពីគុណភាពទំនេញពីភាគីមន្ត្រីជំនាញវៀតណាមថា មិនមានសាធាតុគីមីសំណល់ថ្នាំកសិកម្មសិន រួចមន្ត្រីជំនាញរបស់ភាគីកម្ពុជារបស់យើងនិងដកហូតទៅពិនិត្យសារជាថ្មីម្តងទៀតដើម្បីបញ្ជាក់ថាមិនមានសាធាតុគីមី នោះបន្លែផ្លែឈើទាំង០៤មុខខាងលើ និងអនុញ្ញាតអោយនាំចូលបង់ពន្ធគយជាធម្មតាវិញ ៕

ប្រភព៖ kbn.news  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK