ស្រាយចម្ងល់! យល់សប្តិឃើញ​អ្នកណា​ម្នាក់​តើមាន​អត្ថន័យ​យ៉ាងម៉េច?
Connect with us

គួរដឹង

ស្រាយចម្ងល់! យល់សប្តិឃើញ​អ្នកណា​ម្នាក់​តើមាន​អត្ថន័យ​យ៉ាងម៉េច?

សុបិន​គឺ​ជា​ការ​ប្រមូល​ផ្ដុំ​នៃ​ការ​ចងចាំ​ និង​គំនិត​ដែល​កើត​ឡើង​ជាមួយ​គ្នា​ ដូចជា​ខ្សែ​ភាពយន្ត។ សុបិន បាន​មក​ពី​ទិន្នន័យ​ទាំងអស់​ដែល​អ្នក​បាន​ឃើញ​ និង​ប្រមូល​ពេញ​មួយ​ជីវិត​របស់​អ្នក។

ផ្នែក​មួយ​នៃ​ខួរក្បាល​របស់​អ្នក ​គេ​ហៅ​ថា “ មិន​ដឹង​ខ្លួន” ហើយ​វា​ជា​កន្លែង​ដែល​អ្នក​ផ្ទុក​ការ​ភ័យ​ខ្លាច ​រំ​ញ័រ​ ថាមពល​និង​គំនិត​របស់​អ្នក។ អ្នក​ឃើញ​អ្វីៗ​គ្រប់​យ៉ាង​នៅ​សុបិន​ទាំង​ល្អ​និង​អាក្រក់។

សុបិន​មួយ​ចំនួន​គឺ​ស្រស​ស្អាត ​ដែល​បន្សល់​ទុក​នូវ​ឥទ្ធិពល​រីករាយ​ដល់​អ្នក​ នៅ​ពេល​ភ្ញាក់​ឡើង។ ខណៈ​ពេល​ដែល​ក្ដី​សុបិន​ផ្សេង​ទៀត​គឺ​គួរ​ឱ្យ​ខ្លាច ទាំង​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​សុបិន​អាក្រក់។

មនុស្ស​ក្នុង​សុបិន

បើ​អ្នក​​សុបិន​អំពី​នរណា​ម្នាក់​ អាចមាន​ន័យថា ពួកគេ​មានពិតមែន​​នៅ​ក្នុង​ជីវិត​របស់​អ្នក​ ដោយ​ អ្នក​បាន​គិត​អំពី​ពួកគេ ​ឬ​នឹងពាក់ព័ន្ធគ្នា។
ប្រសិន​បើ​អ្នក​បាន​ឃើញ​នរណា​ម្នាក់​នៅ​ក្នុង​ក្ដី​សុបិន​ដ៏​រីករាយ​ នោះ​មាន​ន័យ​ថា ​អ្នក​ស្ថិត​នៅ​ក្នុង​កន្លែង​ល្អ​ជាមួយ​មនុស្ស​នោះ​ នៅ​ក្នុង​ជីវិត​ពិត ។ តែ​បើ​ឃើញ​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​ឆ្គាំឆ្គង​ជាមួយ​អ្នក ​វា​ឆ្លុះ​បញ្ចាំង​ពី​ក្នុង​ជីវិត​ពិតនាពេលបច្ចុប្បន្ន ឬ​បើ​អ្នក​មាន​អារម្មណ៍​ចំពោះ​នរណា​ម្នាក់​ ហើយ​សុបិន​ពី​គេ​ នោះ​មាន​ន័យ​ថា​អ្នក​ឲ្យ​តម្លៃ​ទៅ​គេ​ខ្លាំង។

សម្លាប់​នរណា​ម្នាក់​ក្នុង​សុបិន្ត

យើង​ឆ្លង​កាត់​អារម្មណ៍​អវិជ្ជមាន​ជា​ច្រើន​ នៅ​ក្នុង​គំនិត​ជា​រៀង​រាល់ថ្ងៃ ​ហើយ​ពេលខ្លះ​យើង​សល់​អារម្មណ៍​អវិជ្ជមាន​មួយ​ចំនួន​​យូរ​ពេក​ ហើយ​ពួកគេ​​​ក៏​បាន​បង្ហាញ​ខ្លួន​ចំពោះ​សុបិន​របស់​យើង។ នៅ​ពេល​សុបិន​ថា ​កំពុង​សម្លាប់​នរណា​ម្នាក់​ វា​មាន​ន័យ​ថា ​អ្នក​មិន​ចូលចិត្ត​មនុស្ស​នោះ​ទេ។ អ្នក​ខ្លាច​ពួកគេ​ ហើយ​ចង់​នៅ​ឆ្ងាយ​ពី​ពួកគេ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

សុបិន​ឃើញ​តែ​មនុស្ស​ដដែលៗ​ច្រើន​ថ្ងៃ

ឃើញ​មនុស្ស​ដដែលៗ​នៅ​ក្នុង​សុបិន​មាន​ន័យ​ថា ​ពួកគេ​ចាំបាច់​ណាស់​សម្រាប់​អ្នក។ ប្រហែល​អ្នក​មាន​រឿង​ត្រូវ​និយាយ​ជាមួយ​ម្នាក់​នោះ​ ហើយ​ដោះស្រាយ​បញ្ហា​ជាក់លាក់​រវាង​អ្នក​ទាំងពីរ។ ឬ​ក៏​អាច​មាន​ន័យ​ថា ​បេះដូង​អ្នក​ចង់​និយាយ​អ្វី​ដែល​លាក់​ទុក​ជា​យូរ។
ត្រូវ​ដឹង​មូលហេតុ​ពិត​ ហេតុអ្វី​បាន​ជា​ចិត្ត​របស់​អ្នក ​ចងចាំ​តែ​គេ​ក្នុង​សុបិន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ kampucheathmey.com

 

Trending

Copyright © 2019 ANARCHAK