ព្រោះតែមានការសំណូមពរ ថៃ បានអនុញ្ញាតឲ្យហាងស្រា បារ​ ក្លឹប ខារ៉ាអូខេ នឹងត្រូវបើកដំណើរការឡើងវិញ
Connect with us

ថ្មីៗ

ព្រោះតែមានការសំណូមពរ ថៃ បានអនុញ្ញាតឲ្យហាងស្រា បារ​ ក្លឹប ខារ៉ាអូខេ នឹងត្រូវបើកដំណើរការឡើងវិញ

បរទេស៖ ប្រតិបត្តិករនៃការកំសាន្តពេលយប់បានស្វាគមន៍ការសន្យារបស់គណៈកម្មាធិការថា នឹងអនុញ្ញាតឲ្យហាងស្រា បារ​ ក្លឹប ខារ៉ាអូខេ និងកន្លែងកម្សាន្តផ្សេងទៀត ដែលវានឹងបើកដំណើរការឡើងវិញនៅដំណាក់កាលទី៥ នៃការបន្ធូរបន្ថយការរឹតបន្តឹងកូវីដ-១៩ ដែលត្រូវបានគេរំពឹងទុកនៅក្នុងខែកក្កដានេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BangkokPost ។

ការសន្យានេះត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាកាលពីម្សិលមិញរវាងលោកឧត្តមសេនីយ៍​Natthaphol Nakpanich​ មេបញ្ជាការរងកងទ័ព និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិករកន្លែងកម្សាន្ដរាត្រី។ ប៉ុន្តែទោះជាយ៉ាងណាវានៅតែត្រូវការការយល់ព្រមពីការប្រជុំពេញលេញនៃកិច្ចប្រជុំមជ្ឈមណ្ឌលប្រឆាំងកូវីដ-១៩ (CCSA) ដើម្បីអនុញ្ញាតឲ្យកន្លែងកម្សាន្ដរាត្រីនោះត្រូវបើកដំណើរការឡើងវិញ។

ក្នុងការពិចារណាអនុញ្ញាតនេះត្រូវបានធ្វើឡើងក្រោយពី តន្ត្រីករ និងអ្នកសំដែង បុគ្គលិកផ្សេងៗ បានអំពាវនាវអំពាវនាវដល់រដ្ឋាភិបាលឱ្យអនុញ្ញាតឱ្យពួកគេវិលត្រឡប់ទៅធ្វើការវិញព្រោះការបិទទ្វារយូរបានធ្វើឱ្យពួកគេស្ថិតក្នុងស្ថានភាពខ្វះខាតផ្នែកហិរញ្ញវត្ថុ។

ឧត្តមសេនីយ៍ Natthaphol Nakpanich​ បាននិយាយថា ​គាត់នឹងណែនាំនៅក្នុងកិច្ចប្រជុំនៅថ្ងៃសុក្រនេះថា​ ពួកគេនឹងត្រូវបានអនុញ្ញាតឱ្យចូលធ្វើការវិញ ប៉ុន្តែលោកបានបានសង្កត់ធ្ងន់លើភាពចាំបាច់នៃវិធានការត្រឹមត្រូវដើម្បីការពារកុំអោយវីរុសកូវីដ-១៩ ស្ទុះងើបឡើងវិញ។

លោក Sanga Ruangwattanakul ប្រធានសមាគមអាជីវកម្ម Khao San និងជានាយកប្រតិបត្តិក្រុមហ៊ុន Buddy Group បានមានប្រសាសន៍ថា អ្នកចូលរួមទាំងអស់នៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញពេញចិត្ត នឹងលទ្ធផលហើយរំពឹងថា នឹងចូលធ្វើការវិញនៅថ្ងៃទី១ ខែកក្កដានេះ ៕

ប្រភព៖ www.bangkokpost.com

ដកស្រង់ដោយ៖ kbn.news

ពីនេះពីនោះ5 hours ago

ចិនប្រកាសរកឃើញវីរុសកូរ៉ូណាក្នុងកេសផ្ទុកបង្គាស្រស់ នាំចូលពីប្រទេសមួយ

ពីនេះពីនោះ8 hours ago

សប្បាយក្លាយជាទុក្ខ​! វីដេអូស្តែងៗនារីម្នាក់រអិលធ្លាក់ទឹកជ្រោះនៅ «ទឹកធ្លាក់ថ្មដាតូច» ត្រូវទឹកហូរគួចយកទៅបាត់ ពេលនេះរកសពឃើញហើយ (មានវីដេអូ)

ពីនេះពីនោះ11 hours ago

រដ្ឋាភិបាល អនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូម និងបាក់ឌុបរៀងៗខ្លួនបាន រយៈពេល២ថ្ងៃ

ពីនេះពីនោះ12 hours ago

រដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ចូលឆ្នាំខ្មែរ រយៈពេល ៥ ថ្ងៃ ដោយមិនបូកបញ្ចូលថ្ងៃសៅរ៍-អាទិត្យ គឺចាប់ពីថ្ងៃទី…

ពីនេះពីនោះ1 day ago

ក្រុមឪពុកម្តាយទារក នាំគ្នាដាក់ពាក្យទៅក្រសួងសុខាភិបាល ប្តឹងម្សៅទឹកដោះគោ Nutrilatt ថាធ្វើឲ្យទារក កើតជំងឺខ្វះគ្រាប់ឈាម និង…

Trending

Copyright © 2019 ANARCHAK