រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ ការ៉ាអូខេមិនទាន់អាចបើកឡើងវិញបានទេ អាជ្ញាធរមូលដ្ឋានត្រូវត្រួតពិនិត្យ​ឲ្យបាន​ម៉ត់​ចត់
Connect with us

ពីនេះពីនោះ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ ការ៉ាអូខេមិនទាន់អាចបើកឡើងវិញបានទេ អាជ្ញាធរមូលដ្ឋានត្រូវត្រួតពិនិត្យ​ឲ្យបាន​ម៉ត់​ចត់

ភ្នំពេញ៖លោក សាស្ត្រាចារ្យម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាន៍ថា សេវាកម្មការ៉ាអូខេនៅមិនទាន់អាចបើកឡើងវិញបាននៅឡើយទេ ដោយសារសេវាកម្មនេះមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីដ១៩។ ការលើកឡើងរបស់លោក រដ្ឋមន្ត្រីនេះបានធ្វើឡើងបន្ទាប់ពីមានខេត្តមួយចំនួនបានលួចលាក់បើកសេវាកម្មការ៉ាអូខេនេះខណៈជំងឺកូវីដ១៩នៅមិនទាន់មានភាពធូរស្បើយនៅឡើយ។

ថ្លែងប្រាប់អ្នកសារព័ត៍មានក្នុងឱកាសដាក់ឲ្យដំណើរការកម្មវិធីសុខភាពវ័យឆ្លាតនៅមន្ទីរពេទ្យព្រះអង្គឌួងកាលពីព្រឹកថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០ លោក រដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា «ខ្ញុំបានសរសេរលិខិតមួយជួនអាជ្ញាធរមូលដ្ឋាន ដោយធ្វើយ៉ាងម៉ិចកុំអាលឲ្យបើកសេវាកម្មការ៉ាអូខេព្រោះថា ការ៉ាអូខេមានបន្ទប់ជិតនិងមានស្រែកច្រៀងលឺជាមួយគ្នាបើមានវីរុសជំងឺកូវីដ១៩ឆ្លងពេញបន្ទប់តែម្តង សូមរង់ចាំឲ្យជំងឺនេះស្រាកសិនឬក៏អស់កូវីដទៅចាំយើងបើកការ៉ាអូខេឡើងវិញ»។

លោក រដ្ឋមន្ត្រីបានបន្ថែមទៀតថា«យើងចង់បើកឡើងវិញទាំងអស់ប៉ុន្តែអាកូវីដវាធ្វើបានយើងបើអត់មានកូវីដយើងបើកវិញជាធម្មតាហើយ»។
លោក រដ្ឋមន្ត្រីបានស្នើអោយអភិបាលរាជធានីខេត្តទាំងអស់ត្រូវត្រួតពិនិត្យអោយបានម៉ត់ចត់ និងមិនត្រូវអនុញ្ញាតអោយមានបើកសេវាកម្មការ៉ាអូខេនៅតាមមូលដ្ឋានរបស់ខ្លួនឡើយដោយរង់ចាំស្ថានភាពជំងឺកូវីដ២៩មានភាពធូរស្បើយសិនទើបអាចបើកឡើងវិញបានខណៈបច្ចុប្បន្ននេះមានកន្លែងខ្លះបានលួចលាក់បើកសេវាកម្មការ៉ាអូខេដែលអាចប្រឈមនឹងការឆ្លងជំងឺកូវីដ១៩។

លោក រដ្ឋមន្ត្រីបានបញ្ជាក់ថា រហូតមកដល់ពេលនេះជំងឺកូវីដ១៩នៅតែមានបញ្ហានៅឡើយទេដោយសារតែនៅតាមបណ្តាប្រទេសមួយចំនួននៅអាស៊ានពិសេសប្រទេសនៅក្បែរខាងនៅមានជំងឺនេះនៅឡើយបើទោះបីជាបច្ចុប្បន្ននេះនៅសល់អ្នកជំងឺពីរនាក់កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដែលនឹងចេញនាពេលឆាប់ៗនេះ។

គួរបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី២២មិថុនាឆ្នា២០២០នេះកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១២៩នាក់ក្មុងនោះព្យាបាលជាសះស្បើយចំនួន១២៧នាក់និងនៅសល់២នាក់កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ៕

ប្រភព៖ news-kh.com

ពីនេះពីនោះ4 hours ago

ចិនប្រកាសរកឃើញវីរុសកូរ៉ូណាក្នុងកេសផ្ទុកបង្គាស្រស់ នាំចូលពីប្រទេសមួយ

ពីនេះពីនោះ7 hours ago

សប្បាយក្លាយជាទុក្ខ​! វីដេអូស្តែងៗនារីម្នាក់រអិលធ្លាក់ទឹកជ្រោះនៅ «ទឹកធ្លាក់ថ្មដាតូច» ត្រូវទឹកហូរគួចយកទៅបាត់ ពេលនេះរកសពឃើញហើយ (មានវីដេអូ)

ពីនេះពីនោះ10 hours ago

រដ្ឋាភិបាល អនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូម និងបាក់ឌុបរៀងៗខ្លួនបាន រយៈពេល២ថ្ងៃ

ពីនេះពីនោះ11 hours ago

រដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ចូលឆ្នាំខ្មែរ រយៈពេល ៥ ថ្ងៃ ដោយមិនបូកបញ្ចូលថ្ងៃសៅរ៍-អាទិត្យ គឺចាប់ពីថ្ងៃទី…

ពីនេះពីនោះ1 day ago

ក្រុមឪពុកម្តាយទារក នាំគ្នាដាក់ពាក្យទៅក្រសួងសុខាភិបាល ប្តឹងម្សៅទឹកដោះគោ Nutrilatt ថាធ្វើឲ្យទារក កើតជំងឺខ្វះគ្រាប់ឈាម និង…

Trending

Copyright © 2019 ANARCHAK