ដួង ម៉ានិច ពោលពាក្យស្វីតពេក ទៅកាន់ប្រុសក្មេង បុត្រ ធ្វើឲ្យអ្នកគាំទ្រកាន់តែសង្ស័យ !
Connect with us

ពីនេះពីនោះ

ដួង ម៉ានិច ពោលពាក្យស្វីតពេក ទៅកាន់ប្រុសក្មេង បុត្រ ធ្វើឲ្យអ្នកគាំទ្រកាន់តែសង្ស័យ !

ភ្នំពេញ៖ ជាការពិតណាស់ មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រី កញ្ញា ដួង ម៉ានិច និង​តារាចម្រៀងប្រុសវ័យក្មេង ថៃ អតិជាតិបុត្រ អ្នកទាំងពីរតែងតែធ្វើឲ្យ មហាជន និង អ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ខ្លាំង លើសកម្មភាពផ្អែមល្ហែមដូចជាគូស្នេហ៍អីចឹងដែរ។

យ៉ាងណាមិញ ជាញឹកញាប់ តារាប្រុសស្រីមានប្រជាប្រិយភាពទាំងពីររូបនេះ តែងតែងតែមានការងាររួមគ្នាជាហូរហែ ដែលអាចធ្វើឲ្យពួកគេកាន់តែមានភាពស្និទ្ធស្នាល។ ជាពិសេស រាល់រូបភាព ដែលអ្នកទាំងពីរបង្ហោះអមដោយសារនោះ ពិតជាស្វីត ស្ទើរតែធ្វើឲ្យហ្វេនៗកាន់តែយល់ថា ដួង ម៉ានិច និង ថៃ អតិជាតិបុត្រ ជាគូស្នេហ៍ខុសវ័យទៀតផង។

ក្នុងនោះដែរ ថ្មីៗនេះ កញ្ញា ដួង ម៉ានិច បានបង្ហោះរូបភាព មួយសន្លឹកអមជាមួយសារខ្លី បង្ហាញពីអារម្មណ៍ខ្លួនទៅកាន់ ថៃ អតិជាតិបុត្រ យ៉ាងដូច្នេះថា៖ ពេលខ្លះគួរឲ្យខឹង ពេលខ្លះគួរស្អប់ ពេលខ្លះគួរឲ្យស្រលាញ់ខ្លាំង តែយ៉ាងណាក៏ម៉ាក់និចអគុណកំលាំងចិត្តខ្លាំងណាស់ គ្រប់ពេលដែលនៅក្បែរតែងតែធ្វើឲ្យម៉ាក់និច សើចសប្បាយរហូត អគុណ អគុណ អគុណកំលាំងចិត្ត។
បន្ទាប់ពី តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព ដួង ម៉ានិច បង្ហោះរូប និង សារស្វីតៗ សរសើរទៅកាន់ ថៃ អតិជាតិបុត្រ រួចក៏មាន អ្នកគាំទ្រជាច្រើន និយាយថាអ្នកទាំងពីរ ពិតជាសាកសមជាគូស្នេហ៍ពិតៗទៀតផង។ ប៉ុន្តែទោះជាយ៉ាងណា គេមិនដឹងថា តើពួកគេ ពិតជាស្រលាញ់គ្នាមែនទែន ឬក៏សម្តែងនៅមុខមហាជននោះទេ៕

ប្រភព៖ khmerload.com

Trending

Copyright © 2019 ANARCHAK