“បើអ្នកមិនខិតខំប្រឹងប្រែងរៀនសូត្រទេ នោះមានន័យថាអ្នកបានបោះបង់ប្រទេសរបស់អ្នកចោលហើយ”
Connect with us

គួរដឹង

“បើអ្នកមិនខិតខំប្រឹងប្រែងរៀនសូត្រទេ នោះមានន័យថាអ្នកបានបោះបង់ប្រទេសរបស់អ្នកចោលហើយ”

#កម្ទេចសៀវភៅគឺកម្ទេចជាតិ

១. បើចង់បំផ្លាញវប្បធម៌នៃសង្គមមួយ អ្នកពុំចាំបាច់ដុតកម្ទេចសៀវភៅចោលឱ្យអស់ទេ ប៉ុន្តែគ្រាន់តែធ្វើឱ្យមនុស្សក្នុងសង្គមនោះលែងចង់អានសៀវភៅ គឺវាគ្រប់គ្រាន់ដើម្បីបំផ្លាញប្រទេសមួយទៅហើយ។ ការអាន មិនអាចធ្វើឱ្យយើងទាំងអស់គ្នាក្លាយទៅជាអ្នកដឹកនាំបានទេ ប៉ុន្តែវាអាចប្រាប់យើងថាតើបុគ្គលប្រភេទណាដែលយើងគួរដើរតាម។ ការអាន គឺជាផ្នែកមួយនៃការអប់រំ។ មនុស្សដែលមានការអប់រំខ្ពស់ ធ្វើឱ្យសង្គមរីកចម្រើន។ គ្រប់ប្រទេសដែលរីកចម្រើនខ្លាំងក្លានិងមានការអភិវឌ្ឍន៍ខ្លាំងទាំងអស់ គឺសុទ្ធតែដោយសារប្រជាជនក្នុងប្រទេសនោះមានចំណេះដឹងខ្ពង់ខ្ពស់។

២. ប្រទេសក្រីក្រ គឺជាភស្តុតាងបង្ហាញពីកម្រិតនៃការយល់ដឹងរបស់ប្រជាជនឬមនុស្សក្នុងសង្គម។ វាមានន័យថា “ការយល់ដឹងរបស់ប្រជាជនកម្រិតត្រឹមណា នោះកម្រិតនៃការរីកចម្រើនសង្គម និងការអភិវឌ្ឍសង្គម ក៏ស្ថិតក្នុងរង្វង់នោះដែរ”។ ជាសច្ចភាព ជាទ្រឹស្តីសកល និងការអនុវត្តជាសកលនៅគ្រប់ប្រទេសទាំងអស់ និងគ្រប់សង្គមទាំងអស់ សុទ្ធតែប្រកាសឱ្យតម្លៃខ្លាំងលើការអប់រំ។ មេដឹកនាំសិង្ហបុរី លី ក្វាន់យូ លើកឡើងថា “អភិវឌ្ឍខួរក្បាលរបស់ប្រជាជនសិង្ហបុរីមុន”។ មេដឹកនាំអាហ្វ្រិកខាងត្បូង នែលសិន មែនដេឡា (Nelson Mandela) ថា “ការអប់រំ គឺជាអារុធដ៏មានអានុភាពខ្លាំងក្លាបំផុត សម្រាប់ឱ្យយើងប្រើប្រាស់ដើម្បីផ្លាស់ប្តូរពិភពលោកទាំងមូល”។

៣. អតីតប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា លើកឡើងថា “បើអ្នកមិនខិតខំប្រឹងប្រែងរៀនសូត្រទេ នោះមានន័យថាអ្នកបានបោះបង់ប្រទេសរបស់អ្នកចោលហើយ”។ ចំពោះជីវិតមនុស្សវិញ តាមពិតមនុស្សខ្លះរស់នៅបានសុខ គឺដោយសារតែការប្រឹងប្រែងសង្វាតសិក្សា និងការប្រឹងអានសៀវភៅ។ មនុស្សខ្លះ ដែលពុំសូវបានអាន គឺពួកគេស្លាប់ស្ទើររៀងរាល់ថ្ងៃ ពីព្រោះគេជួបបញ្ហាជីវិតរាល់ថ្ងៃ ហើយគេត្អូញត្អែរនឹងជីវិតរាល់ថ្ងៃ។ ចំណេះដឹងច្រើន តែងនាំឱ្យមានបញ្ហានៃជីវិតកាន់តែតិច ហើយចំណេះដឹងតិច គឺនឹងធ្វើឱ្យបញ្ហានៃជីវិតនឹងកាន់តែកើនច្រើនឡើង៕

ប្រភព៖ ប្រតិទិនទស្សនៈ

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK