រដ្ឋាភិបាល សម្រេចបើកច្រកព្រំដែនឲ្យជនជាតិវៀតណាមចេញចូលប្រទេសកម្ពុជាធម្មតាវិញហើយ
Connect with us

ថ្មីៗ

រដ្ឋាភិបាល សម្រេចបើកច្រកព្រំដែនឲ្យជនជាតិវៀតណាមចេញចូលប្រទេសកម្ពុជាធម្មតាវិញហើយ

ភ្នំពេញ៖ កម្ពុជាសម្រេចបើកព្រំដែនជាមួយវៀតណាម អនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសនេះ ចូលនិងចេញពីប្រទេសកម្ពុជាដូចធម្មតាវិញ បន្ទាប់ពីផ្អាកការឆ្លងកាត់រយៈពេលជាង៣ខែកន្លងមកនេះ ដោយមូលហេតុការពារឆ្លងរាលដាលកូវីដ១៩។

​តាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី១៩ខែមិថុនា បានបញ្ជាក់ថា ពលរដ្ឋវៀតណាមអាចចេញនិងចូលប្រទេសកម្ពុជាដូចធម្មតាវិញ គ្រាន់តែគោរពទៅតាមវិធានការសុខាភិបាលសម្រាប់ការពារមេរោគកូវីដ១៩។

លិខិត៖«អនុញ្ញាតឱ្យពលរដ្ឋវៀតណាម ចូល ចេញ ព្រះរាជាណាចក្រកម្ពុជា និងតម្រូវឱ្យពលរដ្ឋវៀតណាមទាំងនោះអនុវត្តតាមវិធានការសុខាភិបាល ដែលបានដាក់ចេញដោយគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩»។​

កាលពីថ្ងៃទី១៨ខែមីនាឆ្នាំ២០២០ កម្ពុជាបានប្រកាសផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា ជាមួយវៀតណាម ដើម្បីការពារមេរោគកូវីដ១៩។ ពេលនោះកម្ពុជាក៏បានប្រតិកម្មបង្ហាញការមិនសប្បាយចិត្តចំពោះករណីវៀតណាម​ប្រកាសបិទព្រំដែន​មុន ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជា៕

ប្រភព៖ kbn.news

Trending

Copyright © 2019 ANARCHAK