ដំណឹងល្អ ! ក្រសួង​រ៉ែ និង​ថាមពល ប្រកាសមិនយកថ្លៃភ្លើងពីសាលាណាដែល​រង​ផលប៉ះពាល់ពីកូវីដ-១៩
Connect with us

ថ្មីៗ

ដំណឹងល្អ ! ក្រសួង​រ៉ែ និង​ថាមពល ប្រកាសមិនយកថ្លៃភ្លើងពីសាលាណាដែល​រង​ផលប៉ះពាល់ពីកូវីដ-១៩

ភ្នំពេញ​៖ ក្រសួង​រ៉ែ និង​ថាមពល សម្រេច​មិន​យក «​ថ្លៃ​អនុភាព​អគ្គិសនី​» ចំពោះ​គ្រឹះស្ថានសិក្សា​ណា​ដែល​រង​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ចាប់ពី​ខែមិថុនា ដល់​ខែតុលា ឆ្នាំ​២០២០​។ ការអនុគ្រោះ​នេះ​ធ្វើឡើង ដើម្បី​សម្រួល​បន្ទុក​ដល់​គ្រឹះស្ថានសិក្សា​ដែល​ប្រើប្រាស់​ថាមពល​អគ្គិសនី​សម្រាប់​បន្ត​វឌ្ឍនភាព​នៃ​ការអប់រំ​។

លោក វុ​ច​ទ័​រ ហ្សូ​នា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បានបញ្ជាក់​ថា អគ្គិសនី​កម្ពុជា​នឹងមិន​យក​ថ្លៃ​អនុភាព​អគ្គិសនី​លើ​គ្រឹះស្ថានសិក្សា​ណា​ដែល​បាន​ផ្តល់ដំណឹង​មក​ក្រសួង​រ៉ែ និង​ថាមពល ពី​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ ការមិន​យក​ថ្លៃ​អនុភាព​នេះ គឺ​សំដៅលើ​ថ្លៃ​ផាកពិន័យ ប្រសិនបើ​ស្ថាប័ន​ទាំងនេះ​មិន​ប្រើប្រាស់​អគ្គិសនី​ទៅតាម​ទំហំ​ដែល​ព្រមព្រៀង​។

​លោក វុ​ច​ទ័​រ ហ្សូ​នា មានប្រសាសន៍​ដូច្នេះ​ថា​៖«​កន្លងមក​យើង​គិតថ្លៃ​អនុភាព​អគ្គិសនី​ផង និង​គិតថ្លៃ​ថាមពល​ដែល​កត់ត្រា​ដោយ​កុង​ទ័​រ​ផង​។ ឥឡូវ​យើង​គ្រាន់តែ​គិតថា​ថ្លៃ​កង់​ទ័​រ ឃើញ​ប៉ុន្មាន គឺ​យើង​គុណ​ថ្លៃ​ប៉ុណ្ណឹង​»​។

​បើតាម​អ្នកនាំពាក្យ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​រូបនេះ គ្រប់​វិស័យ​ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម  និង​សេវាកម្ម   ដែល​មិន​ប្រឈម​នឹងត្រូវ​ព្យូ​រកា​រងារ​ក្នុងអំឡុង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ តែ​បង្កើន​ការប្រើប្រាស់​ថាមពល​លើស​ចំនួន​ការប្រើប្រាស់​ថាមពល​ជាង​មុន​ដែល​ប្រៀបធៀប​នឹង​ខែមករា ដល់​ខែមីនា ក៏ត្រូវ​អនុគ្រោះ​បញ្ចុះតម្លៃ​អគ្គិសនី​ចំនួន​២៥​ភាគរយ​ចាប់ពី​ខែមិថុនា ដល់​ខែតុលា​ផងដែរ​៕

ដកស្រង់ដោយ៖ kbn.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK