គួរអានសិន! សម្រាប់អ្នកដែលចូលចិត្ត​ពិសារទឹកត្រជាក់រាល់ថ្ងៃ
Connect with us

គួរដឹង

គួរអានសិន! សម្រាប់អ្នកដែលចូលចិត្ត​ពិសារទឹកត្រជាក់រាល់ថ្ងៃ

ថ្ងៃ​ក្តៅ​ខ្លាំង បើ​បាន​ទឹក​​ត្រជាក់​មក​ញ៉ាំ​​​​ពិត​ជា​ត្រូវ​ចិត្ត ប៉ុន្តែ​បើ​ញ៉ាំ​​សឹង​រាល់​ថ្ងៃ ក៏​គួរ​ដឹង​ពី​​ផល​វិបាក​មួយ​ចំនួន ដែល​នេះ​សម្តៅ​លើ​ន័យ​ថា ទឹក​ធម្មតា​ជា​​ជម្រើស​ប្រសើរ​ជាង ព្រោះ​​បើ​ញ៉ាំ​ទឹក​ត្រជាក់​រាល់​ថ្ងៃ អាច​ជួប​បញ្ហា​ដូច​ខាង​ក្រោម៖

១. ប៉ះ​ពាល់​ដល់​ការ​រំលាយ​អាហារ

អ្នក​ជំនាញ​អះ​អាង​ថា ទឹក​ត្រជាក់ ឬ​ភេសជ្ជៈ​ត្រជាក់​ៗ ធ្វើ​ឱ្យ​សរសៃ​ឈាម​រួម​ ដូច​នេះ​វា​ទៅ​បង្អាក់​ដំណើរ​ការ​រំលាយ​អាហារ។ មួយ​វិញ​ទៀត ​ពេល​ផឹក​ទឹក​​ត្រជាក់​​​​​​ធ្វើ​​​ឱ្យ​រាង​កាយ​ត្រូវ​ចំណាយ​ថាម​ពល​ទៅ​​រក្សា​សីតណ្ហភាព​ក្នុង​ខ្លួន ដែល​ធ្វើ​ឱ្យ​​ដំណើរ​ការ​ស្រូប​យក​ជីវជាតិ​​ចិញ្ចឹម​របស់​រាង​កាយ ដំណើរ​ការ​រអាក់​រអួល នាំ​ឱ្យ​មាន​បញ្ហា។

២. ឈឺ​បំពង់​ក

ផឹកទឹក​ត្រជាក់​​ច្រើន បង្កើន​នូវ​សារធាតុ​​រម្អិល (Mucus) ច្រើន​ទៅ​ក្នុង​រាង​កាយ ហើយ​នៅ​ពេល​ដែល​​ សារធាតុ​រម្អិល​ទាំង​នោះ​ឡើង និង​​​ច្រើន​ពេញ​ប្រព័ន្ធ​ដង្ហើម(បំពង់​ក) វា​បង្ក​ទៅ​ជា​បញ្ហា​រលាក និង​ឈឺ​បំពង់​ក ដូច​ដែល​យើង​អាច​សម្គាល់​ឃើញ នៅ​ពេល​ញ៉ាំ​ភេស្ជជៈ​មាន​ទឹកកក​ច្រើន។

៣. ធ្វើ​ឲ្យធាត់

ការ​ញ៉ាំ​ទឹក​ត្រជាក់​ច្រើន នឹង​បង្ក​ឱ្យ​ធាត់ នោះ​គឺ​ដោយ​សារ​តែ​ទឹក​ត្រជាក់ ទៅ​ធ្វើ​ឱ្យ​សារធាតុ​ខ្លាញ់​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​ឡើង​រឹង នាំ​ឱ្យ​​ខ្លាញ់​កក​ពិបាក​រំលាយ។ ប្រតិកម្ម​នោះ ធ្វើ​ឱ្យ​មាន​​បញ្ហា​ទាំង​ការ​រំលាយ​អាហារ ហើយ​រាង​កាយ​ស្តុក​ទុក​ខ្លាញ់(ដែល​រាង​កាយ​មិន​ត្រូវ​ការ) ​កក​ជាប់ ដែល​ធ្វើ​ឱ្យ​ធាត់។ ជា​ការ​ណែ​នាំ​ ឱ្យ​ចៀស​បញ្ហា​នោះ លោក​វេជ្ជបណ្ឌិត Anju អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​ពី​ប្រទេស​ឥណ្ឌា បាន​លើក​ឡើង​ថា ក្រោយ​ញ៉ាំ​អាហារ​ គួរ​ទុក​​ពេល​ឱ្យ​ប្រព័ន្ធ​រំលាយ​ប្រមាណ​៣០​នាទី ដើម្បី​ធ្វើ​ការ​ មុន​នឹង​ពិសា​ទឹក (ទឹក​ធម្មតា)។

៤. បន្ថយ​អត្រា​ចង្វាក់​បេះ​ដូង​លោត​

ការ​សិក្សា​ជា​ច្រើន​ បាន​បង្ហាញ​​ថា ចំហាយ​នៃ​ទឹក​ត្រជាក់​ចូល​ក្នុង​រាង​កាយ អាច​ទៅ​ជំរុញ​​ប្រព័ន្ធ​សរសៃ​ប្រសាទ​មួយ​ចំនួន ដែល​ភាគ​ច្រើន​សរសៃ​ទាំង​នោះ ពាក់​ព័ន្ធ​នឹង​​សេរីរាង្គ​នៃ​រាង​កាយ​ ដែល​ដំណើរ​ការ​ដោយ​ឯក​ឯង ដូច​ជា​បេះ​ដូង​ជា​ដើម។ ក្នុង​នោះ​ វា​បាន​ទៅ​​ជំរុញ​សរសៃ​ប្រសាទ​ទាំង​នោះ ឱ្យ​ធ្វើ​ការ​ខ្លាំង ដែល​​ជា​លទ្ធ​ផល​វា​បង្ក​ឱ្យ​អត្រា​ចង្វាក់​​បេះ​ដូង​ថយ​ចុះ​​ទៅ​វិញ។

៥. ឈឺ​​​សេរីរាង្គ​ខាង​ក្នុង

ក្រោយ​ពេល​​ហាត់​ប្រាណ ឬ​ធ្វើ​ការ​បញ្ចេញ​កម្លាំង​ហត់ ពេល​នោះ​​ក្នុង​រាង​កាយ​មាន​សីតណ្ហភាព​ក្តៅ កាល​ណា​ញ៉ាំ​ទឹក​ត្រជាក់​ចូល នោះ​សីតណ្ហភាព​ប្រែ​ប្រួល​លឿន​ក្នុង​រាង​កាយ ធ្វើ​ឱ្យ​សេរីរាង្គ​មួយ​ចំនួន​ក្នុង​ខ្លួន មិន​អាច​ទទួល​យក​​ ការ​ប្រែ​ប្រួល​លឿន​បែប​នេះ​បាន ជា​ពិសេស​ក្រពះ ដែល​ធ្វើ​ឱ្យ​អ្នក​អារម្មណ៍​ឈឺ​ ក្រោយ​ពេល​ញ៉ាំ​ទឹក​ត្រជាក់​ភ្លាម​ៗ។

ប្រភព៖ Hellokrupet

ដកស្រង់ដោយkampucheathmey.com  

ពីនេះពីនោះ2 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ6 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ7 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ10 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

ពីនេះពីនោះ22 hours ago

កម្ពុជាទទួលបានប្រាក់តម្កល់៩លានដុល្លារ ពីជនបរទេស៣ពាន់នាក់ដើម្បីតាមដានសុខភាពពេលចូលមកកម្ពុជា

គួរដឹង3 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ2 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

Trending

Copyright © 2019 ANARCHAK