ហេតុអ្វី​ពាក្យ​«​បង​» និង​ពាក្យ​«​មេ​»​ កំពុង​ពេញនិយមនៅពេលបច្ចុប្បន្ន?
Connect with us

គួរដឹង

ហេតុអ្វី​ពាក្យ​«​បង​» និង​ពាក្យ​«​មេ​»​ កំពុង​ពេញនិយមនៅពេលបច្ចុប្បន្ន?

​ភ្នំពេញ​៖ ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ នារី​ដែលមាន​អាយុ​ក្រោម​២០​ឆ្នាំ​ស្ទើរតែ​ទាំងអស់ ហៅ​បុរស​អាយុ​ជាង​៥០ ៦០ ឬ​៧០​ឆ្នាំ​ថា​«​បង​»​នៅពេល​បុរស​វ័យ​ចំណាស់​ទាំងអស់នោះ ដើរចូល​ហាង​កា​រ៉ា​អូ​ខេ ឬ​ចូល​ហាង​ផ្សេងៗ​របស់​ពួកគេ​។ នេះ​គឺជា​ពាក្យពេចន៍​ថ្មី​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​ក្មេងស្រីៗ​ចំពោះ​មនុស្ស​ចាស់ៗ​ក្នុងន័យ​ពង្រីក​ទីផ្សារ​បន្ថែមទៀត​។ ស្របពេល​ជាមួយគ្នា ពាក្យ មេ ក៏​កំពុង​ពេញនិយម​ដែរ​។

កាលពី​ដើមឡើយ នារី​ខ្មែរ មិន​ថា ក្មេង ឬ​ចាស់​ទេ តែងតែ​ហៅ បុរស​គ្រប់​វ័យ​ថា «​ពូ​» ពីព្រោះ ពាក្យ​ថា «​ពូ​»​មិន​បង្កប់​អត្ថន័យ​សេ្ន​ហា​។  តែ​នៅ​ក្នុងសម័យ​ជំនួញ​ប្រកួតប្រជែង​គ្នា​នេះ នារី​បម្រើ​សេវាកម្ម​ភាគច្រើន​ត្រូវបាន​ហៅ​កែ ឬ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជំនួញ​មួយចំនួន​ណែនាំ​អោយប្រើ​ប្រាស់​ពាក្យ «​បង​» ជំនួស​ពាក្យ «​ពូ​» ឬ​«​អ៊ំ​» វិញ​។ ពាក្យ «​បង​» សម្រាប់​អ្នកជំនួញ គឺជា​សម្តី​ទីផ្សារ​ដើម្បី​ទាក់ទាញ​អារម្មណ៍​អតិថិជន​។​

​ស្ត្រី​ដែល​ប្រើប្រាស់​ពាក្យ «​បង​» ជំនួស​ពាក្យ «​ពូ​» និង​«​អ៊ំ​» ហើយ​ត្រូវបាន​សម្ភាស​ដោយ​សារព័ត៌​មាន​ថ្មីៗ បាន​សារភាព​ប្រាប់ថា ពួកគេ​ប្រើប្រាស់​ពាក្យថ្មី​នេះ​(​ពូ​)​ដោយ​ផ្អែកលើ​មូលហេតុ​ពីរ​យ៉ាង​ធំ​។ ទី​១ ដោយសារ ការ​សំណូមពរ​ពី​ថៅកែ និង​ទី​២ ដោយសារ​ភ្ញៀវ​ចូលចិត្ត​អោយ​ហៅថា «​បង​» សម្រាប់​បុរស ឬ​«​អ្នក​បង​» សម្រាប់​ស្ត្រី​។

«​បើ​ពួក​ខ្ញុំ​ហៅ ពូ ឬ​អ៊ំ តាម​វ័យ​របស់​ពួកគេ ជួនកាល គេ​ស្តីបន្ទោស​អោយ​ខ្ញុំ​វិញ​ថា ពួកគេ​ហ្នឹង​ចាស់​ពេក​។ ពួកគេ​មិន​សប្បាយចិត្ត​ទេ​»​។ នេះ គឺជា​ការកត់សម្គាល់រ​បស់​ស្ត្រី​បម្រើសេវា​កម្ម​នានា​។ ហៅ «​បង​»​បាន​លុយ Tip ច្រើន ហៅ​«​ពូ​» ឬ​«​អ៊ំ​» ដាច់​លុយ Tip តែម្តង​។ 
 

​តើ មេ ទៅណា​ដែរ​? សូម​គោរព មេ​! សួស្តី មេ​! 

​ក្រៅពី​ពាក្យ បង​, ពាក្យ មេ ក៏​កំពុង​ពេញនិយម​ដែរ​។ ពាក្យ​នេះ ត្រូវបាន​ប្រើប្រាស់​ដោយ​បុរស​ម្នាក់​ទៅកាន់​បុរស​ម្នាក់ទៀត ដែល​បុរស​ទី​១ គិតថា បុរស​ទី​ពីរ មាន​ឋានៈ​ខ្ពស់ជាង​ខ្លួន​។ តាមពិត វា​ជា​ពាក្យ​ហៅ​ដើម្បី​លើកតម្កើង​បុគ្គល​ណា​ម្នាក់​។ អ្នក​ដែល​ចូលចិត្ត​ប្រើប្រាស់​ពាក្យ​នេះ ក៏​ទទួលបាន​លុយ​ធីប​មកវិញ​ច្រើន​គួរសម​ដែរ​។ 

​សរុបសេចក្តី​មកវិញ តើ​ពាក្យ មេ និង​បង ជា​ពាក្យ​ទីផ្សារ​ជំរុញ​ការលក់​ឬ​? 

ប្រភព៖ thmeythmey.com

ពីនេះពីនោះ46 mins ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ4 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ7 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ8 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ11 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង3 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ2 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

Trending

Copyright © 2019 ANARCHAK