មិនចាញ់ផ្ទះចាស់ប៉ុន្មានទេ ! ករុណា ពេជ្រ បង្ហាញផ្ទះវីឡាដ៏ស្កឹមស្កៃថ្មី ក្រោយលក់ផ្ទះតម្លៃកន្លះលានដុល្លារ
Connect with us

ពីនេះពីនោះ

មិនចាញ់ផ្ទះចាស់ប៉ុន្មានទេ ! ករុណា ពេជ្រ បង្ហាញផ្ទះវីឡាដ៏ស្កឹមស្កៃថ្មី ក្រោយលក់ផ្ទះតម្លៃកន្លះលានដុល្លារ

ភ្នំពេញ៖ មួយរយៈចុងក្រោយមកនេះ តារាចម្រៀងដ៏មានប្រជាប្រិយភាព លោក ករុណា ពេជ្រ ទទួលបានក្ដីអាណិតអាសូរយ៉ាងខ្លាំងពីសំណាក់ហ្វេនៗជាច្រើន ខណៈពេលដែលលោក បានបង្ហាញពីទឹកចិត្ត ព្រមទាំងហ៊ានលះបង់គ្រប់យ៉ាង ដើម្បីមើលថែឪពុករបស់ខ្លួន ដែលកំពុងតែមានជំងឺ ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ កាលពីកន្លងទៅនេះ លោកក៏បានធ្វើការលក់ផ្ទះរបស់ខ្លួន ដើម្បីយកប្រាក់មកព្យាបាលជំងឺឪពុក ដោយមិនខ្វល់ពីអ្វីទាំងអស់ សំខាន់ឲ្យតែលោកឪពុករបស់លោក បានជាសះស្បើយពីជំងឺ ជាពិសេស លោកព្រមទាំងធ្វើតាមបំណងលោកឪពុកគ្រប់យ៉ាង តែម្ដង។

ប៉ុន្តែ កាលពីថ្មីៗនេះវិញ លោក ករុណា ពេជ្រ ស្រាប់តែបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីផ្ទះវីឡាដ៏ស្កឹមស្កៃថ្មី ដែលកំពុងតែធ្វើការសាងសង់ ដែលនេះក៏ជាផ្ទះមួយដែលលោក បានសាងសង់ឡើងដើម្បីលោកឪពុករបស់ខ្លួន ថែមទៀតផង ម៉្យាងវិញទៀត ជាមួយនឹងការបង្ហោះនេះ លោកក៏បានរៀបរាប់ថា៖ គិតពេក​ ដេកមិនលក់សង្ឃឹមថា​ បងៗ​ អ្នកសាងសង់​ ជួយបន្ថែមកំលាំង​ ដើម្បីឲ្យអ្វីៗនឹងត្រូវបានបញ្ចប់ដោយរលូនឆាប់ៗនេះទៅចុះបើមិនដូច្នោះ​ កម្មទៀតហើយខ្ញុំ សំខាន់អាណិតតែប៉ា​ទេ ចង់ឲ្យប៉ា​បើកភ្នែក ឃើញទាន់ផ្ទះមួយនេះណាស់។
យ៉ាងណាមិញ បន្ទាប់ពីបានឃើញបែបនេះហើយ ហ្វេនៗជាច្រើន ក៏បានចូលមកលើកទឹកចិត្ត ព្រមទាំងជូនពរឲ្យលោកឪពុករបស់លោកឆាប់ជាសះស្បើយ ព្រមទាំងបានមើលឃើញ ពីអ្វីដែលកូនប្រុស បានធ្វើដើម្បីលោក ផងដែរ។ គួរបញ្ជាក់ផងដែរថា លោក ករុណា ពេជ្រ បានលក់ផ្ទះចាស់ ដែលមានតម្លៃកន្លះលានដុល្លារ ដើម្បីទុកលុយព្យាបាល ជំងឺឪពុក ហើយសល់មួយចំនួន មកធ្វើផ្ទះថ្មីមួយនេះ៕


ប្រភព៖ khmerload.com

ពីនេះពីនោះ1 hour ago

អបអរសាទរ ! អ្នកលក់ឡេដ៏ល្បី ម៉ូលីកា សម្រាលកូន ដោយសុវត្ថិភាព​ (មានវីដេអូ)

ពីនេះពីនោះ2 hours ago

តេីអ្នកព្រៃវែងខុសអី ? ឯកឧត្តម ស សុខា សោកស្តាយ និងហួសចិត្ត ក្រោយឃើញចម្រៀងមួយបទដៀលអ្នកព្រៃវែង

ពីនេះពីនោះ19 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ22 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ1 day ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK