ព្រះអើយ ! ពិតជាមិនធម្មតាទេ ទេព បូព្រឹក្ស ទិញកាដូសុទ្ធតែពេជ្រ ជូនអ្នកផ្ទះគ្រប់ៗគ្នា
Connect with us

ពីនេះពីនោះ

ព្រះអើយ ! ពិតជាមិនធម្មតាទេ ទេព បូព្រឹក្ស ទិញកាដូសុទ្ធតែពេជ្រ ជូនអ្នកផ្ទះគ្រប់ៗគ្នា

ភ្នំពេញ៖ បច្ចុប្បន្ន យើងសង្កេតឃើញថា តារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស ក៏មានជីវភាពធូរធារ ប្រើជីវិតឡូយឆាយ ព្រមទាំងប្រើប្រាស់សម្ភារៈ របស់ម៉ាកល្បីៗ ដែលមានតម្លៃថ្លៃផងដែរ។ ជាពិសេស នាងក៏និយមពាក់គ្រឿងពេជ្រ មានតម្លៃ មិនក្រោមម៉ឺនដុល្លារឡើយ។ តារាចម្រៀងល្បីឈ្មោះ កញ្ញា ទេព បូព្រឹក្ស បច្ចុប្បន្ន នាងកាន់តែមានប្រជាប្រិយភាពខ្លាំង ជាពិសេស នាងក៏មានភាពមមាញឹកច្រើនក្នុងការងារសិល្បៈ ក្នុងនោះដែរ មិនត្រឹមតែជាតារាចម្រៀងនោះទេ តែតារាស្រីរូបនេះ ក៏មានមុខជំនួញផ្ទាល់ខ្លួនកំពុងតែជោគជ័យផងដែរ។

ដោយឡែក កាលពីម្សិលមិញនេះ តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះវីដេអូ ក្នុងថ្ងៃកំណើតលោកយាយខ្លួន ដែលនាង និង ជី ដេវីត បាននាំគ្នាទៅទិញគ្រឿងពេជ្រ សម្រាប់ជាកាដូជូនលោកយាយខ្លួនផងដែរ។ មិនតែប៉ុណ្ណោះ ក្នុង វីដេអូដែល ទេព បូព្រឹក្ស បានបង្ហោះ យើងសង្កេតឃើញថា នាងមិនត្រឹមតែទិញកាដូជូនលោកយាយតែម្នាក់នោះទេ តែនៅទិញគ្រឿងពេជ្រជាច្រើនទៀត ជូនដល់អ្នកផ្ទះ បើគិតជាទឹកប្រាក់វិញមិនចេះតិចនោះទេ។ ហើយសកម្មភាព ក្នុងវីដេអូមួយនោះដែរ មើលទៅជីវិតគ្រួសារ ទេព បូព្រឹក្ស មានភាពសប្បាយរីករាយ យ៉ាងមានសុភមង្គលខ្លាំងតែម្ដង៕
សូមទស្សនា វីដេអូខាងក្រោម៖

 

ប្រភព៖ hotnew.me

Trending

Copyright © 2019 ANARCHAK