ប្រវត្តិសាស្រ្តនៃការកកើតនៃខ្សែភាពយន្តមានតាំងពីជាង១២៥ឆ្នាំមុន
Connect with us

ពីនេះពីនោះ

ប្រវត្តិសាស្រ្តនៃការកកើតនៃខ្សែភាពយន្តមានតាំងពីជាង១២៥ឆ្នាំមុន

(បរទេស)៖ ប្រវត្តិសាស្រ្តនៃការកកើតនៃខ្សែភាពយន្តពុំមានការកំណត់ច្បាស់លាស់ពីប្រភពណាមួយនោះទេ។ តាមការចាក់ផ្សាយពាណិជ្ជកម្មជាសាធារណៈនៃខ្សែភាពយន្តភាគខ្លីរឿង «Lumière Brother» នៅក្នុងទីក្រុងប៉ារីសនា ថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ១៨៩៥ អាចចាត់ទុកថាជារបកគំហើញនៃការលេចរូបរាងឡើងរបស់ចលនានៃខ្សែភាពយន្ត។

ថ្វីត្បិតតែនាកំឡុងពេលនោះមានវត្តមានខ្សែភាពយន្តជាច្រើនមានការចាក់ផ្សាយរួចមកហើយក្ដី ប៉ុន្តែវាស្ថិតនៅក្រោមទម្រង់កង្វះខាតនូវគុណភាព ឬបញ្ហាហិរញ្ញវត្ថុ និងហាក់បីដូចជាគ្មានភាពអំណត់ និងសំអាងគ្រប់គ្រាន់ដើម្បីឈានទៅរកសន្ទុះខ្ពស់ ដែលជំរុញឱ្យខ្សែភាពយន្តទាំងនោះពុំទទួលបានជោគជ័យទូទាំងពិភពលោកសោះឡើយ។

មិនយូរប៉ុន្មាន ក្រុមហ៊ុនផលិតខ្សែភាពយន្តព្រមទាំងទីតាំងស្ទូឌីយោជាច្រើនត្រូវបានបង្កើតឡើងទូទាំងពិភពលោក។ ចលនារូបភាពក្នុងរយៈពេលមួយទសវត្សរ៍ដំបូង បានឲ្យឃើញនូវភាពផ្លាស់ប្តូររបស់ខ្សែភាពយន្តពីភាពថ្មីប្លែកធម្មតា ទៅជាមជ្ឈដ្ឋានឧស្សាហកម្មកំសាន្តដ៏ធំមួយ។ ខ្សែភាពយន្តលេចរូបរាងឡើងដំបូងបំផុត គឺមានសភាព សខ្មៅ និងដោយគ្មានសំលេង ព្រមទាំងទិដ្ឋភាពរបស់ខ្សែភាពយន្តទាំងមូលត្រូវបានផ្ដិតយកពីកាមេរ៉ាតែមួយប៉ុណ្ណោះ។

សម្មតិកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់មកទៀត គឺមានការបង្កើតឡើងជាមួយនឹងការអនុវត្តកែសម្រួលផ្សេងៗ ការបន្ថែមកម្លាំងឧបករណ៌ម៉ាស៊ីនថត និងមានការរៀបចំបច្ចេកទេសប្លង់នៃខ្សែភាពយន្តយ៉ាងជាក់លាក់ នៅក្នុងនាទីនិទានកថានីមួយៗរបស់ខ្សែភាពយន្ត។

គំរូសិល្បៈបន្ថែមពណ៌ផ្សេងៗ ទៅក្នុងខ្សែភាពយន្តបានបង្កើតឲ្យមានលក្ខណៈកាន់តែពិសេស ចាប់តាំងពីចុងទសវត្សឆ្នាំ១៨៩០ រហូតមកដែលមានការពេញនិយមយ៉ាងខ្លាំង ក្រោយលោក Georges Méliès បានប្រើប្រាស់នៅក្នុងខ្សែភាពយន្តថ្មីរបស់លោក។

ក្នុងឆ្នាំ១៩០៦ មានការកែលម្អនូវបច្ចេកទេសបន្ថែមទៀតដែលខ្សែភាពយន្តភាគច្រើនអាចធ្វើការទស្សនារហូតដល់រយៈពេល៦០នាទី ព្រមទាំងមានការអនុវត្តបច្ចេកទេសសំឡេងត្រូវបាននៅក្នុងឆ្នាំ១៩២០ ជាមួយនឹងការបង្កើតឲ្យមានបច្ចេកទេសពណ៌ផ្សេងៗនៅក្នុងខ្សែភាពយន្តនាអំឡុងឆ្នាំ១៩៣០ និងការអភិវឌ្ឍន៌ខ្សែវីដេអូឲ្យមានលក្ខណៈជារូបភាព (3D) នាចន្លោះឆ្នាំ១៩៥០ និងឆ្នាំ២០០០។

ប្រភពពេញនិយមសម្រាប់ធ្វើការផ្សព្វផ្សាយនូវកិច្ចប្រព័ន្ធថ្មីៗ រួមមានដូចជាវត្តមានទូរទស្សន៍ត្រូវបានលេចឡើងនៅក្នុងឆ្នាំ១៩៥០ ទស្សនាខ្សែភាពយន្តនៅតាមគេហដ្ឋាន មានការពេញនិយមខ្លាំងនៅក្នុងឆ្នាំ១៩៨០ និងបណ្ដាញអីនធឺណេតត្រូវបានលេចចេញរូបរាងដំបូងនាអំឡុងឆ្នាំ១៩៩០ បណ្ដាញទាំងនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចែកចាយដែលជាប្រភពសម្រាប់ការទស្សនាតាមដានខ្សែភាពយន្តផ្សេងៗ។

នាឆ្នាំកន្លងមកទៀត វិធីសាស្រ្តបច្ចេកផលិតកម្មតាមបែបឌីជីថល កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងក្នុងកំឡុងទសវត្សឆ្នាំ១៩៩០ ជាលទ្ធផលបានបង្កើតឲ្យមាននូវរូបភាពសិល្បៈរបស់ខ្សែភាពយន្តកាន់តែមានភាពជាក់ស្តែងបន្ថែមមួយកម្រិតទៀត ព្រមទាំងអាចបង្កើតនូវលក្ខណៈរូបភាពបច្ចេកទេសតាមបែបគំនូរជីវចលជាច្រើនប្រភេទថែមទៀតផង។

ប្រភេទខ្សែភាពយន្តជាច្រើនត្រូវបានបង្កើតឡើងដោយទទួលបានភាពជោគជ័យក្នុងកំរិតខុសៗគ្នា ក្នុងនោះមានដូចជា ប្រភេទខ្សែភាពយន្តបែបភ័យរន្ធត់ ត្រូវបានផលិតលេចឡើងក្នុងឆ្នាំ១៨៩០ ខ្សែភាពយន្ដតាមបែបបច្ចុប្បន្នភាព មាននៅក្នុងរោងភាពយន្តសហរដ្ឋអាមេរិកចន្លោះទសវត្សឆ្នាំ១៩១០ និងចុងទសវត្សឆ្នាំ១៩៦០ ព្រមទាំងវិស័យតូរ្យតន្រ្តីដែលមានចាប់តាំងពីចុងទសវត្សឆ្នាំ១៩២០៕


ប្រភព៖freshnewsasia.com

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

ថ្មីៗ2 weeks ago

បើមិនចង់ទឹកភ្នែក ! ឡានដែលមិនទាន់កាត់ឈ្មោះឆាប់ទៅកាត់ឲ្យហើយ ប្រយ័ត្នស៊យធំជួបហានិភ័យ៦ចំនុចនេះ

Trending

Copyright © 2019 ANARCHAK