ទីបំផុតក្រសួងអប់រំប្រកាស អាចប្រមូលផ្ដុំជម្រើសជាតិកីឡា ៣៥ប្រភេទឡើងវិញនាដើមខែក្រោយ
Connect with us

ពីនេះពីនោះ

ទីបំផុតក្រសួងអប់រំប្រកាស អាចប្រមូលផ្ដុំជម្រើសជាតិកីឡា ៣៥ប្រភេទឡើងវិញនាដើមខែក្រោយ

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រៀបចំកម្មវិធីប្រមូលផ្ដុំក្រុមជម្រើសជាតិ(ក្រុមធំ)​ឡើងវិញហើយ ដែលមានចំនួន ៣៥ប្រភេទកីឡា សម្រាប់ធ្វើការប្រមូលផ្ដុំរយៈពេល ៦ខែចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

យោងតាមតារាងចំណត់ចំនួនអនុរក្ស គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីក្រុមជម្រើសជាតិដែល ទទួលបាននារសៀលថ្ងៃសៅរ៍នេះ ក្រុមជម្រើសជាតិ ដែលត្រូវធ្វើការប្រមូលផ្ដុំឡើងវិញនាដើមខែកក្កដា គឺមានកីឡាជាតិ ៣៥ប្រភេទកីឡា ស្មើនឹង ៤៦៤នាក់ និងក្រុមកីឡាជនពិការចំនួន ៥២នាក់ សរុប ៥១៦នាក់។

ជាមួយការត្រៀមចូលជំរំហ្វឹកហាត់ឡើងវិញនេះដែរ គឺធ្វើឡើងក្រោយ ១ខែគត់ បន្ទាប់ពីក្រសួងអប់រំ អនុញ្ញាតឲ្យសព័ន្ធកីឡាជាតិ ធ្វើការប្រមូលផ្ដុំក្រុមជម្រើសជាតិថ្នាល កាលពីដើមខែមិថុនា ដែលអនុវត្តជាជំហានៗ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីចូលរួមការពារ និងទប់ស្កាត់រលកទី២ នៃជំងឺកូវីដ-១៩ ទោះបីកម្ពុជាមានសភាពធូរស្រាលច្រើនយ៉ាងណាក៏ដោយ។

ចំពោះប្រភេទកីឡា ត្រូវបានកំណត់ឲ្យធ្វើការប្រមូលផ្ដុំ គឺបែងចែកជា ៥ផ្នែក ទី១-កីឡាមានសក្ដានុពល រួមមានកីឡា តេក្វាន់ដូWT ប៉េតង់ ជឺជិតស៊ូ គុនល្បុក្កតោ ប្រដាល់គុនខ្មែរ ប្រដាល់សកល សីដក់ សូហ្វតិន្នីស ម៉ូតូទឹក និងចំបាប់ ។ ទី២-កីឡាប្រជាប្រិយ៍ រួមមានកីឡាបាល់ទះ និងកីឡាបាល់បោះ ។ ទី៣-កីឡាចាំបាច់មា រួមមានកីឡាអត្តពលកម្ម និងហែលទឹក ។ ទី៤-កីឡាកំពុងអភិវឌ្ឍ និងជំរុញដណ្តើមមេដាយមាន រួមមានកីឡាវាយកូនបាល់ វូស៊ូ កាយសម្ព័ន្ធ វាយសី ទ្រីយ៉ាត្លុង ទោចក្រយាន គុនដាវ ជិះសេះ ការ៉ាតេ ទូកប្រពៃណី និងអន្ដរជាតិ យូដូ ទូកក្ដោង វាយកូនគោល បាញ់កាំភ្លើង និងកីឡារាំ។

ចំណែកទី៥-កីឡាត្រៀមប្រកួតលក្ខណៈអន្តរជាតិ រួមមានកីឡាវ៉ូវីណាម តេក្វាន់ដូ ITF អុកចត្រង្គ និងកីឡាសូរីនហ្ស៊ិកាំប៉ូ ។ រីប្រភេទកីឡាជនពិការទាំង ៥២នាក់ គឺមានកីឡាករ ២៨នាក់ កីឡាការិនី ១២នាក់ គ្រូបង្វឹក ១០នាក់ និងអនុរក្ស ២នាក់។ ការហ្វឹកហាត់នេះ គឺដើម្បីស្ដារ និងពង្រឹងសមត្ថភាពឡើងវិញ ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ពិសេសការត្រៀមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងដំណើរឆ្ពោះទៅស៊ីហ្កេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះតែម្ដង៕

ប្រភព៖freshnewsasia.com

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK