ចិនចង់បង្កើនចំនួនជើងហោះហើរទៅអាមេរិក តែអាមេរិកបដិសេធ បញ្ជាក់មូលហេតុថា...
Connect with us

ពីនេះពីនោះ

ចិនចង់បង្កើនចំនួនជើងហោះហើរទៅអាមេរិក តែអាមេរិកបដិសេធ បញ្ជាក់មូលហេតុថា…

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានច្រានចោលសំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ដែលចង់បន្ថែមជើងហោះហើរប្រចាំសប្តាហ៍​រវាងប្រទេសទាំងពីរបន្ថែមទៀត។ ទោះជាយ៉ាងណា ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា សម្រេចចិត្តនេះមិនមែនមានន័យថា អាមេរិកចង់បង្កើនភាពតានតឹង​ជុំវិញការរឹតត្បិតការធ្វើដំណើរ ដែលមានស្រាប់រវាងប្រទេសទាំងពីរនោះទេ។ នេះបើយោងតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងដឹកជញ្ជូនអាមេរិកបាននិយាយថា ការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បី «រក្សាភាពស្មើភាពគ្នា» នៅក្នុងសេវាកម្មដឹកអ្នកដំណើររវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកគឺមានឆន្ទៈជានិច្ច ក្នុងការពិនិត្យឡើងវិញនូវការសម្រេចចិត្តនេះ ប្រសិនបើអាជ្ញាធរអាកាសចរណ៍ចិន ព្រមកែតម្រូវគោលនយោបាយរបស់ខ្លួនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនដឹកជញ្ជូនអាមេរិក។

ជាមួយគ្នានោះ ក្រសួងដឹកជញ្ជូនអាមេរិកបានសង្កត់ធ្ងន់ទៀតថា «ការសម្រេចចិត្តបែបនេះ គឺជាកិច្ចការផ្នែកនីតិវិធីសុទ្ធសាធ ដូច្នេះវាមិនគួរត្រូវបានចាត់ទុកថា ជាការបង្កើនភាពតានតឹង​បន្ថែមរវាងប្រទេសទាំងពីរនោះទេ»។

គួរជម្រាបថា កាលពីដើមសប្តាហ៍នេះ សហរដ្ឋអាមេរិក និងប្រទេសចិនបានប្រកាសថា ពួកគេបានអនុញ្ញាតឲ្យមានជើងហោះហើររវាងប្រទេសទាំងពីរចំនួន ៤លើកក្នុងមួយសប្តាហ៍។ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដូចជាក្រុមហ៊ុន Delta Air Line និង United Airlines បានព្យាយាមបើកដំណើរការ ជើងរហោះហើរដឹកអ្នកដំណើរជារៀងរាល់ថ្ងៃ​ទៅកាន់ប្រទេសចិន នៅក្នុងខែមិថុនានេះតែម្តង ប៉ុន្តែផែនការរបស់ពួកគេនេះបានផ្លាស់ប្តូរវិញ ដោយសារតែគ្មានការយល់ព្រមពីរដ្ឋាភិបាល៕


ប្រភព៖freshnewsasia.com

ពីនេះពីនោះ3 hours ago

គូស្នេហ៍ដំបូងបំផុត ! តស៊ូព្យាយាម ឡើងដល់ភ្នំខ្នងផ្សារថត Pre-Wedding ដូច​ស្ថិតនៅទីឋានសួគ៌ដ៏ស្រស់បំព្រងបំផុត

ពីនេះពីនោះ4 hours ago

ទីបំផុត អ្នកនិពន្ធ​បទ “​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​” បានចេញមុខ​សុំទោស​ជា​សាធារណៈហើយ ដោយលើក​ហេតុផល​ថា​…(​មានវីដេអូ​)

ពីនេះពីនោះ18 hours ago

សណ្ឋាគារលំដាប់ផ្កាយ៥មួយស្រោបដោយមាសសុទ្ធ មុនគេលើលោកនៅវៀតណាម

ពីនេះពីនោះ20 hours ago

គ្រាន់តែឡើងមកដល់ភ្នំខ្នងផ្សារភ្លាម តារាចម្រៀងលោក ខេមរៈ សេរីមន្ត ត្រូវព្រះសង្ឃសរសើរថាតារាគំរូល្អ

ពីនេះពីនោះ20 hours ago

តារាចម្រៀងរ៉េប Kanye West ប្រកាសថាខ្លួននឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនាឆ្នាំ ២០២០ នេះ

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK