ទីបំផុត! ផ្សារទំនើប Aeon Mall 3 បង្ហាញរូបរាងហើយ បង្អួតសម្រស់លើវិថីសម្ដេចតេជោ ហ៊ុន សែន
Connect with us

ថ្មីៗ

ទីបំផុត! ផ្សារទំនើប Aeon Mall 3 បង្ហាញរូបរាងហើយ បង្អួតសម្រស់លើវិថីសម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ គម្រោងសាងសង់ផ្សារទំនើបដ៏ធំរបស់ជប៉ុន Aeon Mall 3 នៅលើវិថីសម្ដេចតេជោ ហ៊ុន សែន កែងផ្លូវ៥០ម៉ែត្រ បានបង្ហាញទីតាំងរបស់ខ្លួនជាផ្លូវការណ៍ ជាមួយនឹងការហ៊ុព័ទ្ធរបង ដើម្បីចាប់ផ្ដើមសកម្មភាពសាងសងទៅតាមផែនការ។

ជាមួយនឹងការបង្ហាញពីទីតាំងជាក់លាក់ជាផ្លូវការនៃគម្រោងសាងសង់ផ្សារទំនើប Aeon Mall 3 ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រី ចេវ សុឃុន បានមានប្រសាសន៍តាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ថា ការហ៊ុមព័ទ្ធរបងនៃគម្រោងសាងសង់ផ្សារទំនើបនេះ បានបង្កើនប្រជាប្រិយភាពនៃតំបន់ខាងលើនេះកាន់តែខ្លាំង។

លោកស្រីបានបញ្ជាក់ថា “កាលពីពេលកន្លងទៅ មានការលើកឡើងពីទីតាំងគម្រោងផ្សារមួយនេះដោយមិនមានភាពប្រាកដប្រជានោះទេ ពោលគឺម្នាក់ៗព្យាយាមនិយាយដើម្បីទទួលបានចំណាប់អារម្មណ៍ខ្ពស់សម្រាប់លក់ដីរបស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែពេលនេះ ទីតាំងគម្រោងពិតប្រាកដបានបង្ហាញហើយ”។ លោកស្រីបន្តថា “វត្តមាននៃផ្សារទំនើបជប៉ុន Aeon Mall 3 នឹងកាន់តែធ្វើឱ្យតំបន់នេះមានភាពទាក់ទាញកាន់តែខ្លាំងបន្ថែមពីលើគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗជាច្រើនដែលកំពុងសាងសង់យ៉ាងសកម្មនៅទីនោះ”។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ធ្លាប់បានមានប្រសាសន៍ថា “ការមកដល់នៃក្រុមហ៊ុនលំដាប់អន្តរជាតិល្បីៗ ពិសេសក្រុមហ៊ុនជប៉ុន ដែលបានមកវិនិយោគនៅកម្ពុជា គឺជាការឆ្លុះបញ្ចាំងពីទំនុកចិត្ត និងបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ”។ លោកឧកញ៉ាបានបន្តថា “អ្នកវិនិយោគជប៉ុន ពួកគេមិនងាយចូលទៅវិនិយោគនៅប្រទេសណានោះទេ ហេតុនេះនៅពេលពួកគេទៅវិនិយោគមានន័យថា ប្រទេសនោះមានបរិយាកាសនយោបាយល្អ និងបរិស្ថានវិនិយោគដែលអាចផ្តល់ភាពកក់ក្តៅដល់ពួកគេហើយ”។

គម្រោង Aeon Mall 3 ដែលជាមជ្ឈមណ្ឌលផ្សារទំនើបលក់ទំនិញចំរុះ មានទីតាំងលក់ទំហំសរុប១៧០,០០០ ម៉ែត្រការ៉េ ដែលជាផ្សារធំជាងគេបង្អស់ ក្នុងចំណោមផ្សារទំនើប Aeon Mall ទាំង៣នៅកម្ពុជា។ គំរោងផ្សារនេះ មានកន្លែងចតរថយន្តនៅខាងក្រៅធំទូលាយ។ គម្រោងនេះនឹងចំណាយពេលសាងសង់ចំនួន២៤ខែ បន្ទាប់ពីចាប់ផ្តើមបុកគ្រឹះ ដោយគ្រោងដាក់សម្ពោធបើកដំណើរការលក់ នៅត្រឹមឆ្នាំ២០២៣ ជាមួយទុនវិនិយោគប្រមាណ៣០០លានដុល្លារ។

ផ្សារទំនើប Aeon Mall3 មានផ្ទៃក្រឡាសរុបរហូតដល់ទៅ១៧៤,០០០ ម៉ែត្រការ៉េ ដែលធំជាងផលបូកផ្ទៃក្រឡាផ្សារទំនើប Aeon 1 (៦៨០០០ ម៉ែត្រការ៉េ) និងផ្សារទំនើប Aeon 2 ខណ្ឌសែនសុខ (១០០០០០ ម៉ែត្រការ៉េ)៕

Trending

Copyright © 2019 ANARCHAK