មេរៀនទាំង ១៤ចំណុច ដែលគួររៀនសូត្រពីមនុស្សសំរឹទ្ធិនៃរាជវង្សចូវ
Connect with us

គួរដឹង

មេរៀនទាំង ១៤ចំណុច ដែលគួររៀនសូត្រពីមនុស្សសំរឹទ្ធិនៃរាជវង្សចូវ

មានរូបស្តូបសម្រាប់បូរជាមួយរបស់ព្រះមហាក្សត្រនៃរាជវង្សចូវ គេឃើញមានមនុស្សធ្វើពីសំរឹទ្ធិឈរមួយបិតមាត់ជិត ទីតាំងនៅខាងស្ដាំនៃបង្កាន់​ដៃ​ជណ្តើរ ហើយនៅខាងក្រោយរូបនេះមានចរឹកដោយអក្សរធំៗថា «នេះគឺជាមនុស្សដែលនិយាយប្រុងប្រយ័ត្នបំផុតក្នុងសម័យបុរាណ និងគួរយកជាគំរូដើម្បីសម្រាប់ដាស់តឿនខ្លួនឯងកុំឱ្យធ្វេសប្រហែស»

  • ពេលនិយាយច្រើននឹងនាំទុក្ខមកដាក់ខ្លួនឯង
  • ចង់ដឹងជ្រុលពេកនាំឱ្យលំបាក
  • ពេលបានសុខស្រួលហើយត្រុវប្រយ័ត្នកាន់តែខ្លាំងឡើង
  • កុំបង្ករឿងដែលនាំឱ្យសោកស្ដាយនៅពេលក្រោយ
  • ចូរកុំនិយាយថា ចង់ទៅជាស្អីក៏ស្អីទៅ ព្រោះពេលទឹកដល់ច្រមុះ ស្អីក៏ជួយមិនទាន់ដែរ អណ្តាតភ្លើងបន្តិចបន្តិច បើមិនឆាប់ពន្លត់ទេនឹងឆេះរាលដាលសន្ធោសន្ធៅ ទឹកហូរមួយតក់ៗ បើមិនទប់ទេ វានឹងរួប្នាក្លាយជាស្ទឹងធំពុំខាន
  • មិនចេះប្រយ័ត្នប្រយែង ជាមូលហេតុនៃគ្រោះថ្នាក់
  • ចំហមាត់មិនចេះបិទជាមូលហេតុនៃគុណវិបត្តិ
  • គ្រប់គ្រងសតិមិនបាន ពិបាកនឹងរកទីបញ្ចប់ដែលល្អ
  • អ្នកអួតអាងយកឈ្នះ ទីបំផុតតែងចាញ់ប្រៀបគេ
  • ចូរកុំសម្តែងខ្លួនជាម្ចាស់នៃប្រជារាស្ត្រទូទាំងផែនដី
  • ចូរកុំប្រឆាំនឹងប្រជារាស្ត្រទូទាំងប្រទេស
  • កុំបញ្ចញក្បាច់ទាល់តែអស់ កុំចង់ឈ្នះអ្នកដទៃ
  • ទន្លេដែលនៅទីទាប ទើបធំជាងត្រពាំងបឹងបួរដែលនៅទីខ្ពស់

មានពាក្យមួយឃ្លានៅក្នុងគម្ពីរស៊ឺជិង បានពោលថា «គួរប្រុងប្រយ័ត្នឱ្យដូចជាអ្នកដើរក្បែរមាត់ជ្រោះជ្រៅ ឬប្រៀបដូចអ្នកដើរជាន់លើផ្ទាំងទឹកកក» ។ បើយើងអាចធ្វើដូច្នេះបាន តើគ្រោះភ័យនឹងកើតចេញពីមាត់បានទៀតដែរឬទេ?

ឯកសារយោង៖ សៀវភៅ ខុងជឺ (ទស្សនវិជ្ជាសាមញ្ញ)

ប្រភព៖ www.vicheaauthor.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK