គន្លឹះដើម្បីធ្វើឱ្យម្ចាស់អាជីវកម្មថ្មីថ្មោងយកទៅពិចារណា
Connect with us

គួរដឹង

គន្លឹះដើម្បីធ្វើឱ្យម្ចាស់អាជីវកម្មថ្មីថ្មោងយកទៅពិចារណា

ក្នុងការចាប់ផ្ដើមអាជីវកម្ម អ្នកតែងប្រាថ្នាចង់ឱ្យអាជីវកម្មរបស់ខ្លួនដើរដោយ រលូន និងទទួលបានជោគជ័យ ដូចអ្វីដែលខ្លួនបានរំពឹងទុក ប៉ុន្ដែអ្វីទាំងនោះ វាមិនមែនសុទ្ធតែដូចនូវអ្វីដែលអ្នករំពឹងទុកនោះទេ។ ដូចតើមានគន្លឹះអ្វីដែល អាចធ្វើឱ្យអាជីវកម្មនេះជោគជ័យបានទេ? ចម្លើយនោះគឺមានវិធី តែអ្នកក៏ត្រូវតែយកទៅអនុវត្តផងដែរ កុំអានហើយចោល រួចក៏និយាយថា ហេតុអ្វីនៅតែបរាជ័យ? ហើយខាងក្រោមនេះគឺជាគន្លឹះខ្លះៗដើម្បីឱ្យយកទៅគិតពិចារណា៖

ចក្ខុវិស័យ និងបេសកម្ម

ដើម្បីបង្កើតអាជីវកម្មមួយឱ្យដើរ អ្នកត្រូវតែច្បាស់លាស់បំផុតជាមួយនឹងចក្ខុវិស័យ និងបេសកម្ម នៃអាជីវកម្មមួយនោះ។​ ដំបូងដៃអ្នកត្រូវបង្កើត វាឱ្យខ្លីហើយខ្លឹមមានអត្ថន័យគ្រប់គ្រាន់ដែលរាប់រៀបពីអាជីវកម្មរបស់អ្នក និង ងាយក្នុងការយល់ ដើម្បីងាយស្រួលឱ្យមនុស្សក្រោមបង្គាប់របស់អ្នកងាយចាប់បាន។ ហើយមួយវិញទៀតអ្នកក៏ត្រូវដឹងឱ្យច្បាស់លាស់ថា ចំណុចអ្វីខ្លះដែលអាចធ្វើ ឱ្យអាជីវកម្មរបស់អ្នកល្អខុសពីគេដែលអាចប្រជែងនឹងទីផ្សារបាន។

មានឆន្ទៈស្រលាញ់អាជីវកម្ម

ដើម្បីធ្វើឱ្យអាជីវកម្មមួយលេចចេញជារូបរាងបាន រឿងដែលសំខាន់អ្នកត្រូវមានឆន្ទៈក្នុងការធ្វើឱ្យអាជីវកម្មមួយនោះជោគជ័យបានជាដាច់ខាត។ ប្រសិនបើអ្នកចង់បង្កើតអាជីវកម្មមួយ ហើយអ្នកគ្មាន ការតាំងចិត្តខ្ពស់ដើម្បីធ្វើវាទេ នោះវាក៏មិនទទួលបានជោគជ័យទៅតាមហ្នឹងដែរ។ ប៉ុន្ដែបើអ្នកមើលឃើញពីសក្កានុពល និងឱកាសនៃអាជីវកម្មនោះ នាថ្ងៃអនាគតល្អប្រសើរហើយនោះ នោះដាច់ខាត់មិនត្រូវបោះបង់វាចោលឱ្យសោះនៅពេលដែលអ្នកប្រឈមនឹងបញ្ហា។

ត្រូវមានកេរ្ដិ៍ឈ្មោះល្អ

ត្រង់កន្លែងនេះវាសំដៅសំខាន់ទៅលើការទទួលខុសត្រូវរបស់អ្នកចំពោះការងារផ្សេងៗដែលអ្នកបានធ្វើជាមួយអ្នកដទៃ ឬអំឡុងពេលដែលអ្នកធ្វើការឱ្យគេ ថាតើអ្នកមានទំនួលខុសត្រូវខ្ពស់ទេចំពោះការងារដែលអ្នកទទួលខុសត្រូវ? ក្នុងនាមជាអ្នករកស៊ីកេរ្តិ៏ឈ្មោះពិតជាសំខាន់ខ្លាំងណាស់ ដើម្បីធ្វើជាដើមទុនក្នុងការទាក់ទាញចិត្តមនុស្សម្នារឱ្យមកគាំទ្រ ក៏ដូចជាមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនផងដែរ។ ព្រោះនៅពេលដែលអ្នកបង្កើតអាជីវកម្ម អ្នកត្រូវតែមានទំនាក់ទំនងល្អ ជាមួយអ្នកនៅជុំវិញអ្នក ក៏ដូចជា អ្នកផ្គត់ផ្គង់ អ្នកបណ្ដាក់ទុនជាមួយអ្នក ម្ចាស់បំណុល អតិថិជន រួមទាំងបុគ្គលិកក្នុងអាជីវកម្មអ្នកផងដែរ។ ព្រោះប្រសិនបើគ្មានពួកគាត់ទាំងអស់នោះទេ អាជីវកម្មអ្នកក៏មិនអាច ទទួលបានជោគជ័យដែរ។

ប្រមើរមើលទុកជាមុន

នៅក្នុងការបង្កើតអាជីវកម្មមួយអ្នកត្រូវមានផែនការឱ្យច្បាស់លាស់ និងត្រូវគិតទុកជាមុននូវរាល់ប្រតិបត្ដិការអាជីវកម្មរបស់អ្នកទាំងអស់ ថាតើនរណាជាអតិថិជនគោលដៅ និងនរណាជាអតិថិជនរាយរង់របស់អ្នក។ រៀបចំដំណោះស្រាយសម្រាប់ឧបសគ្គទាំងឡាយដែលអ្នកនឹងអាចជួប និងត្រៀមយុទ្ធសាស្រ្តដើម្បីផ្សព្វផ្សាយ​ពីអាជីវកម្មរបស់អ្នកជាដើម។ អ្នកគួរតែធ្វើផែនការអាជីវកម្ម ឬសរសេរគំរូអាជីវកម្មដើម្បីជាផែនទីមួយ ដែលជួយអ្នកបោះជំហ៊ានទៅរកភាពជោគជ័យក្នុងអាជីវកម្មបាន៕

អត្ថបទ៖ វិសាល

ប្រភព៖ business-record.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK