ដំណឹងរីករាយ! WHO៖ «វ៉ាក់សាំងប្រឆាំង COVID-19 រាប់រយលាន ដូសអាចនឹងត្រូវផលិតរួចរាល់ នៅមុនដំណាច់ឆ្នាំ២០២០»
Connect with us

ថ្មីៗ

ដំណឹងរីករាយ! WHO៖ «វ៉ាក់សាំងប្រឆាំង COVID-19 រាប់រយលាន ដូសអាចនឹងត្រូវផលិតរួចរាល់ នៅមុនដំណាច់ឆ្នាំ២០២០»

(ញូយ៉ក)៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅញូយ៉ក) បានប្រកាសថា ថ្នាំវ៉ាក់សាំងប្រឆាំងនឹង COVID-19 រាប់រយលានដូស អាចនឹងត្រូវបានផលិតរួចរាល់នៅមុនដំណាច់ឆ្នាំនេះ ខណៈជនដែលងាយរងគ្រោះជាងគេ គឺជាគោលដៅត្រូវបានកំណត់ថា ជាអ្នកប្រើប្រាស់ថ្នាំនេះមុនគេ។ នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។

ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះបានឲ្យដឹងទៀតថា ខ្លួនអាចធ្វើការសន្និដ្ឋានបែបនេះ ក៏ដោយសារតែមានក្រុមហ៊ុនថ្នាំជាច្រើន កំពុងតែប្រញាប់ប្រញាល់ក្នុងការផលិតថ្នាំវ៉ាក់សាំងប្រភេទនេះ ហើយក៏សង្ឈឹមថា នៅមុនដំណាច់ឆ្នាំ២០២១ខាងមុខ អង្គការរបស់ខ្លួននឹងទទួលបានថ្នាំវ៉ាក់សាំង COVID-19 យ៉ាងហោចណាស់ ២ពាន់លានដូសដែរ។

ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO លោកស្រី ស៊ូមីយ៉ា ស្វាមីនណាថាន់ (Soumya Swaminathan) បាននិយាយថា ក្រុមអ្នកស្រាវជ្រាវកំពុងធ្វើការតេស្តវ៉ាក់ប្រឆាំង COVID-19 ចំនួនច្រើនជាង ២០០ប្រភេទ ទៅលើអ្នកស្ម័គ្រចិត្តនៅជុំវិញពិភពលោក ដោយក្នុងនោះមាន ១០ប្រភេទត្រូវបានតេស្តលើមនុស្ស។ លោកស្រី ស៊ូមីយ៉ា បានគូសបញ្ជាក់ថា «ប្រសិនយើងមានសំណាងល្អ នោះនឹងមានវ៉ាក់សាំងមួយ ឬពីរប្រភេទជោគជ័យនៅមុនដំណាច់ឆ្នាំ២០២០នេះ»។

ជាមួយគ្នានោះ ប្រមុខក្រុមអ្នកវិទ្យាសាស្ត្ររបស់ WHO រូបនេះបានគូសបញ្ជាក់ថា ក្រុមអ្នកដែលជាគោលដៅថា នឹងទទួលបានថ្នាំនេះមុនគេ គឺមានបីក្រុម ដែលសុទ្ធតែជាប្រភេទក្រុមមនុស្សងាយរងគ្រោះជាងគេបំផុត នៅចំពោះជំងឺរាតត្បាតសកល COVID-19។ ក្រុមទី ១ ជាអ្នកធ្វើការជួរមុខ ដូចជាបុគ្គលិកសុខាភិបាល និងមន្ត្រីនគបាល។ ចំណែកឯក្រុមទី ២ ជាប្រភេទក្រុមមនុស្សងាយឆ្លងដូចជា មនុស្សចាស់ជរា ឬអ្នកដែលមានជំងឺប្រចាំកាយ ខណៈក្រុមចុងក្រោយ គឺប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់មានអត្រានៃការឆ្លងខ្ពស់ ដូចជានៅសំណង់អាគារអនាធិបតេយ្យនៅតាមជ្រាយក្រុង ឬនៅតាមផ្ទះថែទាំជាដើម៕

ប្រភព៖ freshnewsasia..com

ពីនេះពីនោះ3 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ6 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ7 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ10 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

ពីនេះពីនោះ23 hours ago

កម្ពុជាទទួលបានប្រាក់តម្កល់៩លានដុល្លារ ពីជនបរទេស៣ពាន់នាក់ដើម្បីតាមដានសុខភាពពេលចូលមកកម្ពុជា

គួរដឹង3 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ2 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

Trending

Copyright © 2019 ANARCHAK