ខេត្តព្រះសីហនុ៖ ក្រោយការចាកចេញយ៉ាងគំហុក ជនជាតិចិនបានត្រលប់មកវិញជាបណ្តើរៗហើយ
Connect with us

ថ្មីៗ

ខេត្តព្រះសីហនុ៖ ក្រោយការចាកចេញយ៉ាងគំហុក ជនជាតិចិនបានត្រលប់មកវិញជាបណ្តើរៗហើយ

ជនជាតិ​ចិនប្រមាណជាង១ពាន់នាក់ បាន​សម្រុក​ចូល​មក​ខេត្ត​ព្រះសីហនុវិញជាបណ្តើៗហើយ គិតចាប់តាំងពីចុងខែឧសភា ដល់ដើមខែមិថុនានេះ​។ ជនជាតិចិនទាំងនេះ  ភាគច្រើនគឺជាអ្នកជំនួញចាស់ៗ ដែលមានអាជីវកម្ម នៅខេត្តព្រះសីហនុ មុនពេលផ្ទុះជំងឺកូវីដ១៩ ។

អ្នកនាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ​រំពឹងថា ការវិលត្រលប់មកវិញ របស់អ្នកវិនិយោគចិនទាំងនេះ នឹងធ្វើឲ្យខេត្តព្រះសីហនុ កាន់តែមានសក្ដានុពល ទាំងសេដ្ឋកិច្ច ទេសចរណ៍ និងឧស្សាហកម្ម។ ទន្ទឹមនឹងការមកដល់របស់ជនជាតិចិននេះដែរ រដ្ឋបាលខេត្តអះអាងថាខ្លួនបានគោរពតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាលយ៉ាងហ្មត់ចត់ជាទីបំផុត ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩។

ក្រៅពីអ្នកជំនួញចិនច្រើនជាងគេ ក៏មានដែរអ្នកវិនិយោគ បុគ្គលិកក្រុមហ៊ុន និង កម្មករ ដែលសរុបមានចំនួន ១,០៦៦នាក់ ( ស្រី ២១៩នាក់)។ ជនជាតិចិនទាំងនេះ បានចូលមកកម្ពុជា តាមរយៈជើងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ  គិតចាប់តាំងពីថ្ងៃទី ២៣ ខែឧសភា រហូតមកដល់ថ្ងៃទី១៧ មិថុនានេះ។  លោក ឃាង ភារម្យ អ្នកនាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ បានលើកឡើងថានេះជាសញ្ញាល្អ ចំពោះការកម្រើកឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តនេះ ជាពិសេសកំណើនសេដ្ឋកិច្ចទៅលើវិស័យទេសចរណ៍ ឧស្សាហកម្ម និង ការវិនិយោគ។ ខណៈជនជាតិចិននៅខេត្តព្រះសីហនុភាគច្រើន បានវិនិយោគលើវិស័យទេសចរណ៍កាស៊ីណូ សំណង់ សេវាកម្ម និងផលិតកម្ម ជាដើម។

ជាក់ស្តែងរយៈពេលបួនឆ្នាំចុងក្រោយនេះ ខេត្តនេះបានទាក់ទាញការវិនិយោគគម្រោងសាងសង់ដែលមានតម្លៃជាង ៧ ពាន់លានដុល្លារ  ដែលភាគច្រើនមកពីជនជាតិចិន។

ទន្ទឹមនឹងការមកដល់នៃជនជាតិចិនដែរ អ្នកនាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ អះអាងថា អាជ្ងាធរក៏មិនភ្លេច អនុវត្ត​តាម​ចំណាត់​ការ​​​និង​គោលការណ៍ណែនាំរបស់​​ក្រសួង​សុខាភិបាលដែរ។  ចំពោះ​ការ​មក​ដល់ គឺមានការធ្វើតេស្តិ៍ ពិនិត្យសុខភាពគ្រប់ៗគ្នា តម្រូវឱ្យធ្វើចត្តាឡឺស័ករយៈពេល១៤  និង​យក​សំណាក​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​​ប៉ាស្ទ័រ នៅ​ក្រុង​ភ្នំពេញ ដើម្បីឱ្យប្រាកដថាគ្មានកូរ៉ូណាវីរុស។

យ៉ាងណាបើតាម លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុធ្លាប់បានលើកឡើងការពីពេលថ្មីៗនេះថា​ បច្ចុប្បន្ន នេះមានតែជនជាតិចិនចំនួន ១៥.០០០ នាក់ប៉ុណ្ណោះដែលរស់នៅក្នុងក្រុងព្រះសីហនុ ខណៈពេលមុនផ្ទុះកូវីដ១៩ មានជនជាតិចិនរស់នៅស្ទើពាក់កណ្តាលនៃប្រជាជនសរុប៨ម៉ឺននាក់។

គួររលឹកថា ជន​ជាតិ​ចិន ​បាន​សម្រុក​ចាក​ចេញ​ពី​ខេត្ត​ព្រះសីហនុ​ជាបណ្តើរផ្តើមដំបូង គឺ​នៅ​ដើម​ខែ​កញ្ញា ឆ្នាំ២០១៩ ដោយ​សារ កាល​ណោះ​រដ្ឋាភិបាល​ប្រកាស​បិទ​អាជីវ​កម្ម ល្បែង​​អនឡាញ ក្រោម​ហេតុផល​ ពង្រឹង​សន្តិសុខ។ បន្ទាប់មកដោយសារការផ្ទុះរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ចំនួននៃការចាកចេញកាន់តែច្រើនឡើង ហើយប៉ះពាក់ស្ទើរគ្រប់វិស័យទាំងអស់។ បើគិតតែក្នុង​វិស័យ​កាស៊ីណូ ការ​ចាកចេញ​របស់​ជន​ជាតិ​ចិន​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​កម្មករ​ក្នុង​វិស័យ​កាស៊ីណូ យ៉ាង​ហោច​ណាស់ជាង ៧ពាន់នាក់ បាត់​បង់​ការងារ​ធ្វើ៕

ប្រភព៖ www.rfi.fr

ពីនេះពីនោះ17 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ19 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ23 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ23 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ1 day ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK