ចប់បាត់ ! ចាប់ពី​ថ្ងៃ​ទី​២២ មិថុនា អាជ្ញាធរ​លែងឲ្យមាន​លក់ដូរ​តាម​រទេះរុញ​ ម៉ូតូ ឬ​ឡាន នៅ​តាម​ដងផ្លូវ​តទៀតហើយ
Connect with us

ពីនេះពីនោះ

ចប់បាត់ ! ចាប់ពី​ថ្ងៃ​ទី​២២ មិថុនា អាជ្ញាធរ​លែងឲ្យមាន​លក់ដូរ​តាម​រទេះរុញ​ ម៉ូតូ ឬ​ឡាន នៅ​តាម​ដងផ្លូវ​តទៀតហើយ

(ខេត្ត​ព្រះ​សីហ​នុ)៖ ចាប់ពី​ពេល​នេះ​តទៅ​អាជ្ញាធរ​ក្រុងព្រះសីហនុ​លែង​អនុញ្ញាត​ឲ្យ​អ្នក​លក់ដូរ​សម្ភារៈ​ប្រើប្រាស់ម្ហូបអាហារ,បន្លែ,និង​ត្រី​សាច់,ដែល​ដឹក​តាម​រទេះរុញ,ម៉ូតូ,ឬ​ឡាន នៅ​តាម​ដងផ្លូវ,ចិញ្ចើម​ផ្លូវនិង​ទីតាំង​សាធារណៈ​នានា​ក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ​តទៅ​ទៀត​ហើយ។ នេះ​បើ​យោង​តាម​កិច្ចប្រជុំ​របស់​សាលា​ក្រុងព្រះសីហនុ​ជាមួយ​ក្រុម​អាជីវករ​កាលពី​រសៀលថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០។ យោង​តាម​ខ្លឹមសារ​នៃ​អង្គប្រជុំ​បាន​លើក​ឡើង​ថាជា​ការ​កត់សម្គាល់​អ្នកលក់​ដូរ​ទាំង​អស់នោះ​បាន​ប្រើ​មធ្យោបាយ​ចល័ត​ដូច​ជា​រទេះរុញ,ម៉ូតូ​កង់​បីនិង​ឡាន,ចត​លក់ដូរ​លើ​ដងផ្លូវ,លើ​ចិញ្ចើម​ផ្លូវតាម​ឆ្នេរ និង​ទីតាំង​សាធារណៈ​នានា​ជាដើម​ដែល​ជា​ហេតុ​បង្ក​ការ​លំបាក​ជា​ច្រើន​ដូច​ខាងក្រោម៖
១-​បង្ក​ឲ្យ​មានការ​ស្ទះ​ចរាចរនិង​អាច​គ្រោះ.ថ្នា.ក់.​ច.រាចរ.​ណ៍ជាយថាហេតុ​
២-​គ្មាន​សណ្តាប់ធ្នាប់​សាធារណៈនិង​របៀបរៀបរយ​សង្គម​
៣-​បាត់បង់​សោ​ភណ្ឌ​ភាព​ទីក្រុង​
៤-​ការ​លក់ដូរមិន​បាន​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវបង្ក​ផល​ប៉ះពាល់​បរិស្ថាន​
៥-​អ្នក​លក់ដូរ​តាម​រទេះរុញ ម៉ូតូ​កង់​បី និង​ឡាន​ចល័តទាំងនេះ មិនមែន​អ្នក​រស់នៅ​ក្រុងព្រះសីហនុឬខេត្ត​ព្រះ​សីហ​នុ នោះ​ទេ​តែ​ភាគច្រើន​បំផុត​គឺ​មក​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ
​៦-​អ្នក​លក់ដូរ​តាម​ម៉ូតូ​កង់​បីនិង​ឡាន​ចល័តភាគច្រើនបាន​ប្រាប់​ថា ពួក​គាត់​ស្នាក់​នៅ​ក្នុង​ម៉ូតូ​កង់​បីនិង​ក្នុង​ឡាន​ចល័ត​របស់​ខ្លួនរីឯ​អ្នកខ្លះបាន​ប្រាប់​ថា​ស្នាក់​នៅ​ក្នុង​ដី​ឡូ​តិ៍​ដែល​ម្ចាស់​មិន​រស់នៅ បើ​ដូច្នោះ​ដី​ចិញ្ចើម​ផ្លូវ,ដី​អូរ,ដី​ឆ្នេរ,ដី​សាធារណៈ និង​ដី​ម្ចាស់​មិន​បាន​មើលថែ​ប្រាកដជា​ក្លាយជា​មុខសញ្ញា​សម្រាប់​ពួក​គាត់​រំលោភ​សាងសង់​កន្លែង​ស្នាក់​នៅ​អចិន្ត្រៃយ៍​មិន​ខាន។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ដែរ​ថា សាលា​ក្រុងព្រះសីហនុ​បាន​ដាក់​ចេញ​ជា​វិធានការ​ចាប់ពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ រដ្ឋបាល​ក្រុង​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​រទេះរុញ,ម៉ូតូ​កង់​បីនិង​ឡាន​ចល័តយក​ដងផ្លូវ,ចិញ្ចើម​ផ្លូវ,ឆ្នេរនិង​ទីតាំង​សាធារណៈចត​លក់ដូរ​សម្ភារៈ​ប្រើប្រាស់និង​ម្ហូបអាហារ,បន្លែ,ត្រី​សាច់នៅ​ក្នុង​ក្រុងព្រះសីហនុ​តទៅ​ទៀត​នោះ​ទេ។ ករណី​មិន​អនុវត្ត​តាម​ការ​ណែនាំរដ្ឋបាល​ក្រុង​នឹង​ប្រើ​វិធានការ​រដ្ឋបាល​ចាប់​មធ្យោបាយ​ទាំងនោះ​យក​មក​រក្សា​ទុក​នៅ​សាលាក្រុង​ចាប់​លើក​ទី​១រក្សា​ទុក​ចន្លោះ១-២ ស​ប្តា​ហ៍ចាប់​លើក​ទី​២​នឹង​មិន​ប្រគល់​ឲ្យ​វិញ​នោះ​ទេ។ សាលា​ក្រុងព្រះសីហនុ​ក៏​បាន​បញ្ជាក់​ជូន​ផង​ដែរ​ថារដ្ឋបាល​ក្រុងព្រះសីហនុ​មិន​ហាមឃាត់​ចំពោះ​បងប្អូន​ដែល​ចង់​ប្រកប​អាជីវកម្មឬប្រកប​មុខរបរ​នៅ​ក្នុង​ក្រុងព្រះសីហនុ​នោះ​ទេ ប៉ុន្តែ​សូម​រក​ទីតាំង​ច្បាស់លាស់និង​ស្របច្បាប់ដើម្បី​ប្រកប​អាជីវកម្មមិន​អាច​យក​ដងផ្លូវចិញ្ចើម​ផ្លូវ,ឆ្នេរនិង​ទី​សាធារណៈ​ប្រកប​អាជីវកម្ម​នោះ​ទេ។


ប្រភព៖ news-kh.com

Trending

Copyright © 2019 ANARCHAK