អាជ្ញាធខ្មែរ ចាប់បានគូលែនសុទ្ធតែគីមីនាំចូលមកពីវៀតណាមតាមច្រកទ្វារអន្តរជាតិព្រែកចាក
Connect with us

ពីនេះពីនោះ

អាជ្ញាធខ្មែរ ចាប់បានគូលែនសុទ្ធតែគីមីនាំចូលមកពីវៀតណាមតាមច្រកទ្វារអន្តរជាតិព្រែកចាក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលកម្លាំងគយនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សហការជាមួយមន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ចុះត្រួតពិនិត្យទំនិញផ្លែឈើ និងម្ហូបអាហារមួយចំនួន ក្នុងទីតំាង ច្រកទ្វារអន្តរជាតិព្រែកចាក នៅទីតាំងខាងលើ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក យី ថុល ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិព្រែកចាក បានប្រាប់ឲ្យដឹងថា សកម្មភាពនេះ បានធ្វើឡើងដោយមានការណែនាំ និងទទួលបទបញ្ជាពីលោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពត ឲ្យយកចិត្តទុកដាក់ និងត្រួតពិនិត្យជាប្រចាំនូវទំនិញផ្លែឈើ និងអាហារបរិភោគផ្សេងៗ ដែលដឹកឆ្លងកាត់ច្រកទ្វារមួយនេះ ឲ្យបានហ្មត់ចត់ និងម៉ឺងម៉ាត់បំផុត ដើម្បីរក្សាបាននូវសុខមាលភាព របស់ប្រជាពលរដ្ឋ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្លាំងគយបានសហការជាមួយកម្លាំងមន្ត្រីជំនាញ ដែលដឹកនាំផ្ទាល់ដោយលោក ទី រ៉ានី ប្រធានសាខា ក.ប.ប ខេត្តកំពត-កែប និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត បានត្រួតពិនិត្យទៅលើផ្លែឈើ និងគ្រឿងបរិភោគមួយចំនួន ដោយយករបស់ទាំងអស់នោះ​ទៅចូលបន្ទប់ពិសោធន៍ឃើញថា មានផ្លែឈើមួយមុខ គឺផ្លែគូលែន ក្នុងចំណោមផ្លែឈើជាច្រើនមុខផ្សេងទៀត ដែលមិនទាន់ធ្វើការពិសោធន៍នោះ មានផ្ទុកសារធាតុគីមី។ ខណៈនោះកម្លាំងមានសមត្ថកិច្ច ក៏បានធ្វើការដុតបំផ្លាញចោល ផ្លែគូលែនទាំងនោះនៅនឹងកន្លែងតែម្ដង ៕

ប្រភព៖news-kh.com

ពីនេះពីនោះ1 hour ago

ចិនប្រកាសរកឃើញវីរុសកូរ៉ូណាក្នុងកេសផ្ទុកបង្គាស្រស់ នាំចូលពីប្រទេសមួយ

ពីនេះពីនោះ4 hours ago

សប្បាយក្លាយជាទុក្ខ​! វីដេអូស្តែងៗនារីម្នាក់រអិលធ្លាក់ទឹកជ្រោះនៅ «ទឹកធ្លាក់ថ្មដាតូច» ត្រូវទឹកហូរគួចយកទៅបាត់ ពេលនេះរកសពឃើញហើយ (មានវីដេអូ)

ពីនេះពីនោះ7 hours ago

រដ្ឋាភិបាល អនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូម និងបាក់ឌុបរៀងៗខ្លួនបាន រយៈពេល២ថ្ងៃ

ពីនេះពីនោះ8 hours ago

រដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ចូលឆ្នាំខ្មែរ រយៈពេល ៥ ថ្ងៃ ដោយមិនបូកបញ្ចូលថ្ងៃសៅរ៍-អាទិត្យ គឺចាប់ពីថ្ងៃទី…

ពីនេះពីនោះ24 hours ago

ក្រុមឪពុកម្តាយទារក នាំគ្នាដាក់ពាក្យទៅក្រសួងសុខាភិបាល ប្តឹងម្សៅទឹកដោះគោ Nutrilatt ថាធ្វើឲ្យទារក កើតជំងឺខ្វះគ្រាប់ឈាម និង…

Trending

Copyright © 2019 ANARCHAK