គួរអាន! រៀន​ដោះលែង​កំហឹងតាមវិធីត្រឹមត្រូវ​ ដោយ​មិន​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឈឺចាប់ជាមួយយើង
Connect with us

គួរដឹង

គួរអាន! រៀន​ដោះលែង​កំហឹងតាមវិធីត្រឹមត្រូវ​ ដោយ​មិន​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឈឺចាប់ជាមួយយើង

កំហឹង​អាច​បង្ក​បញ្ហា​នៅ​ក្នុង​ជីវិត​របស់​អ្នក! ការ​បញ្ចេញ​កំហឹង​អវិជ្ជមាន​ មិន​ត្រឹម​តែ​ជះ​ឥទ្ធិពល​ដល់​អ្នក​ជុំវិញ​ខ្លួន​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ប៉ះពាល់​ដល់​គុណភាព​ជីវិត​ និង​សុខភាព​របស់​អ្នក​ទៀត​ផង។

ដូច្នេះ​ខាងក្រោម​នេះ​ ជា​វិធី​រៀន​ដោះលែង​កំហឹង ​ចេញ​ពី​ឆ្ងាយ​ពី​អ្នក​ នឹង​មិន​ឲ្យ​អ្នក​ផ្សេង​ឈឺចាប់​ជាមួយ ៖

១. កុំ​ដោះស្រាយ​កំហឹង​តាម​អារម្មណ៍

បើ​សិន​អ្នក​ឱប​ក្រសោប​និង​ដោះស្រាយ​កំហឹង​ជាមួយ​នឹង​អារម្មណ៍​មិន​ល្អ​ នោះ​អ្នក​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺចាប់​ជាមួយ​ដែរ។
សូម​ផ្ដល់​ឱ្យ​ខ្លួន​អ្នក​នូវ​ការ​សម្រាក​បន្តិច​ ហើយ​លួងលោម​ខ្លួនឯង​ ថា​មិន​អី​ទេ។ សម្រួល​អារម្មណ៍ ​រក្សា​ចិត្ត​ឲ្យ​ធ្ងន់ ​ហើយ​ដង្ហើម​ៗ​ចេញ​ចូល​មួយៗ។

២. ដើរ​ចេញ​ពី​កំហឹង

នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ខឹង ​ដាច់ខាត​ត្រូវ​តែ​ដើរ​ចេញ​ជាបន្ទាន់។ ជំហាន​នេះ​ តម្រូវ​ឱ្យ​អ្នក​ផ្ដាច់​ខ្លួន​អ្នក​ចេញ​ពី​អារម្មណ៍​ឆេះ​ឈួល​ដោយ​កំហឹង ហើយ​បោះជំហាន​ទៅ​មុខ​ និង​សង្កេត​មើល​គំនិត​និង​អារម្មណ៍​ដែល​អ្នក​បាន​ពុះកញ្ជ្រោល​អម្បាញ់មិញ។

៣. រក​មូលហេតុ​នៃ​កំហឹង

ការ​ដឹង​ថា​អ្នក​ជា​នរណា​ គឺជា​រឿងដែល​សំខាន់​បំផុត សម្រាប់​ផ្ដល់​ឱ្យ​អ្នក​នូវ​ភាព​ច្បាស់លាស់ ​និង​ទិសដៅ នៅ​ពេល​អ្នក​កំពុងតែ​ស្មុគស្មាញ​ដោយសារ​តែ​កំហឹង។

ការដែលអ្នកបានដឹង​ពី​ឫសគល់​នៃ​បញ្ហា ​ផ្ដល់​ឱ្យ​អ្នក​នូវ​មូលដ្ឋាន​គ្រឹះ​ដែល​អ្នក​អាច​ពង្រឹងបានទាំង​ ​ឆន្ទៈ ​ភាព​ធន់​និង​ប្រាជ្ញា​ ដើម្បី​ជួយ​អ្នក​​រក​វិធី​ដោះស្រាយ​កំហឹង​បាន​លឿន។

ចងចាំ​ថា​ កំហឹង​មិនមែន​ជា​បញ្ហា​ទេ​ តែ​វា​ជា​ឥរិយាបថ​ដែល​យើង​ប្រើ​ ដើម្បី​បង្ហាញ​កំហឹង​របស់​យើង​តែ​ប៉ុណ្ណោះ។

៤. រៀន​គ្រប់គ្រង

បើអ្នក​រៀន​គ្រប់គ្រង​កំហឹង​តាម​របៀប​ត្រឹមត្រូវ​ នឹងនាំ​មក​នូវ​លទ្ធផល​ល្អ​ប្រសើរ​ ជាង​ការ​បង្ហាញ​កំហឹង​តាម​របៀប​ដែល​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឈឺចាប់។

យ៉ាងណា​ក៏ដោយ​ កំហឹង​គឺ​ជា​អារម្មណ៍​ធម្មជាតិ​ដែល​យើង​ទាំងអស់​គ្នា​មាន​។ វា​មិនមែន​ជា​អារម្មណ៍​ទោល​ទេ​ ព្រោះ​មានអារម្មណ៍​ជា​ច្រើន​ បានស្ថិតនៅ​ពី​ក្រោយ​កំហឹង​ទាំងអស់។

អារម្មណ៍​ទាំងនោះ ​អាច​មក​ពី​ការ​ថប់បារម្ភ​ ភាព​ទុក្ខ​ព្រួយ​ ការ​ភ័យខ្លាច​ ភាព​អាម៉ាស់ ​អារម្មណ៍​រង​ការ​គំរាមកំហែង ​ឬ​ការ​ខកចិត្ត​ជាដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ kampucheathmey.com

Trending

Copyright © 2019 ANARCHAK