ប្រកាសអាសន្នជាលើទី២ ! ទីក្រុងប៉េកាំង បញ្ជាឲ្យបិទសាលារៀនទាំងអស់ចាប់ពីថ្ងៃទី១៨ នេះតទៅ
Connect with us

ថ្មីៗ

ប្រកាសអាសន្នជាលើទី២ ! ទីក្រុងប៉េកាំង បញ្ជាឲ្យបិទសាលារៀនទាំងអស់ចាប់ពីថ្ងៃទី១៨ នេះតទៅ

បរទេស៖ ឈានដល់កម្រិតប្រកាសអាសន្នទី២ ដើម្បីដោះស្រាយការផ្ទុះឡើងនូវការឆ្លងថ្មីដែលបណ្តាលមកពីវីរុសដែលត្រូវគេបានរកឃើញនៅបន្ទះក្ដារកាត់ត្រីសាល់ម៉ុន នៅក្នុងផ្សារលក់ទំនិញធំ Xinfadi ពេលនេះទីក្រុងប៉េកាំង នៃប្រទេសចិន បានបញ្ជាឲ្យបិទសាលារៀនទូទាំងទីក្រុង ហើយត្រូវចាប់ផ្តើមរៀនតាមអ៊ីនធើរណេតឡើងវិញចាប់ពីថ្ងៃស្អែកនេះតទៅ ខណៈចំនួនអ្នកឆ្លងវីរុសថ្មីត្រូវបានគេរកឃើញចំនួន១០៦នាក់ ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន DailyMail ។

រដ្ឋាភិបាលក្នុងតំបន់បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ប្រជាជន២៧នាក់ផ្សេងទៀត បានធ្វើតេស្តវិជ្ជមាននៃវីរុសកូវីដ-១៩ កាលពីថ្ងៃអង្គារ ហើយពួកគេទាំងអស់មានទំនាក់ទំនងជាមួយទីផ្សារលក់ដុំអាហារដ៏ធំមួយឈ្មោះថា​Xinfadi​ ដែលត្រូវបានគេគិតថាវាគឺជាសញ្ញាណនៃរលកទី២។

អ្នកស្រាវជ្រាវម្នាក់មកពីមជ្ឈមណ្ឌលការពារ និងកំចាត់ជំងឺប៉េកាំងបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា មេរោគនេះត្រូវបានរកឃើញនៅលើទីផ្សារទំនងជាមានប្រភពមកពីអឺរ៉ុប។ បរិវេណលំនៅដ្ឋាននៅជិតមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ ត្រូវបានគេសម្គាល់ថាជាហានិភ័យខ្ពស់ ហើយបានចូលទៅក្នុងការចាក់សោដើម្បីបញ្ឈប់ការរីករាលដាលនៃការឆ្លងរបស់វីរុសនេះ។

អាជ្ញាធរបានបង្កើនការប្រកាសអាសន្នក្នុងទីក្រុងពីកម្រិត២ ដល់កម្រិតទី៣ ដែលបង្ហាញពីភាពធ្ងន់ធ្ងរនៃការផ្ទុះឡើង។ដែលឥឡូវនេះរដ្ឋាភិបាលចាត់ថ្នាក់ព្រឹត្តិការណ៍នេះថា ជាភាពអាសន្នសុខភាពសាធារណៈធ្ងន់ធ្ងរហើយចលនានេះនឹងដាក់កម្រិតបន្ថែមទៀតលើការធ្វើដំណើរនិងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ។

អ្នកដែលរស់នៅក្បែរផ្សារ Xinfadi ឬបាននៅទីនោះក្នុងរយៈពេល១៤ថ្ងៃ កន្លងមកត្រូវបានហាមឃាត់មិនអោយចាកចេញពីទីក្រុងប៉េកាំង។ ហើយនៅសល់មានតែមនុស្សដែលមានលទ្ធផលតេស្តអវិជ្ជមានក្នុងរយៈពេលប្រាំពីរថ្ងៃចុងក្រោយប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរនៅខាងក្រៅទីក្រុង ៕

ប្រភព៖ DailyMail 

ដោយ៖ Austin

ដកស្រង់ដោយ៖ kbn.news

ពីនេះពីនោះ19 mins ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ3 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ7 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ7 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ11 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង3 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ2 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

Trending

Copyright © 2019 ANARCHAK