ដំណឹងល្អ! ទីបំផុតអង្គការសុខភាពពិភពលោក ប្រកាសទទួលស្គាល់ថ្នាំមួយប្រភេទអាចព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតធ្ងន់បាន
Connect with us

ថ្មីៗ

ដំណឹងល្អ! ទីបំផុតអង្គការសុខភាពពិភពលោក ប្រកាសទទួលស្គាល់ថ្នាំមួយប្រភេទអាចព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតធ្ងន់បាន

ពិតជា​ដំណឹង​រីករាយ​មួយ ដែល​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​ស្វាគមន៍​ចំពោះ​លទ្ធផល​ដំបូង នៃ​ការ​សាកល្បង​ដោយ​ជោគជ័យ​ពី​ចក្រភព​អង់គ្លេស ដែល​បង្ហាញ​ថា ថ្នាំ dexamethasone អាច​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​មាន​សភាព​ធ្ងន់ធ្ងរ​បាន ពោល​គឺ​ចំពោះ​អ្នកជំងឺ​

ដែល​ប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ក្នុង​ការ​ព្យាបាល​ត្រូវ​បាន​បង្ហាញ​ថា អាច​កាត់​បន្ថយ​អត្រា​មរណភាព បាន​ប្រហែល​មួយ​ភាគ​បី ហើយ​ចំពោះ​អ្នកជំងឺ​ដែល​ត្រូវការ​ត្រឹម​អុក​ស៊ី​សែន​តែ​ប៉ុណ្ណោះ អត្រា​មរណភាព​ត្រូវ​បាន​កាត់​បន្ថយ​ប្រហែល​មួយ​ភាគ​ប្រាំ ។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់ (WHO) ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ម្សិលមិញ​នេះ ។

ទោះជា​យ៉ាងណា អត្ថប្រយោជន៍​នៃ​ថ្នាំ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ចំពោះ​អ្នកជំងឺ​កូ​វី​ដ​១៩​ដែល​ធ្ងន់ធ្ងរ ហើយ​មិន​ត្រូវ​បាន​គេ​សង្កេត​ឃើញ ចំពោះ​អ្នកជំងឺ​ដែល​មាន​រោគ​សញ្ញា​ស្រាល នោះ​ទេ ។
លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក បាន​មាន​ប្រសាសន៍​ថា «​នេះ​គឺជា​ការ​ព្យាបាល​ដំបូង​បង្អស់ ដែល​ត្រូវ​បាន​បង្ហាញ ដើម្បី​កាត់​បន្ថយ​អត្រា​មរណភាព​ចំពោះ​អ្នកជំងឺ​កូ​វី​ដ​១៩​ធ្ងន់ធ្ងរ ដែល​ត្រូវការ​ការ​គាំទ្រ​ដោយ​បំពង់​អុក​ស៊ី​សែន ឬ​ម៉ាស៊ីន​ជំនួយ​ខ្យល់ ។ នេះ​ជា​ដំណឹង​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​សូម​អបអរសាទរ ដល់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ពិសេស​សាកលវិទ្យាល័យ Oxford និង​មន្ទីរពេទ្យ និង​អ្នកជំងឺ​ជា​ច្រើន នៅ​ចក្រភព​អង់គ្លេស ដែល​បាន​ចូលរួម​វិភាគទាន​បែប​វិទ្យាសាស្ត្រ​ដែល​ជួយ​សង្គ្រោះ​ជីវិត​នេះ​» ។
Dexamethasone គឺជា​ប្រភេទ​ថ្នាំ ស្តេ​រ៉ូ​អ៊ី​ត​កម្រិត​ទាប ដែល​ត្រូវ​បាន​ប្រើ​តាំងពី​ទស​វត្ស​ឆ្នាំ​១៩៦០ ដើម្បី​កាត់​បន្ថយ​ការ​រលាក ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន រួម​មាន​ជំងឺ​រលាក​សន្លាក់ និង​មហារីក​មួយ​ចំនួន ។ វា​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ថ្នាំ គំរូ​របស់​អង្គការ​សុខភាព​ពិភពលោក ចាប់តាំងពី​ឆ្នាំ​១៩៧៧ ក្នុង​ទម្រង់​ផ្សំ​ជា​ច្រើន ហើយ​បច្ចុប្បន្ន​នេះ​វា​មាន​តម្លៃ​ថោក​សមរម្យ នៅ​ក្នុង​ប្រទេស​ភាគច្រើន ។
សូម​រម្លឹក​ដែរ​ថា ថ្នាំ Dexamethasone មានតម្លៃ​ថោក អាច​សង្គ្រោះ​ជីវិត​អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​ធ្ងន់ធ្ងរបានការ​ព្យាបាល​មាន​រយៈពេល​១០​ថ្ងៃ នៃ dexamethasone អស់​តម្លៃ​ប្រហែល ៥​ដុល្លារ សម្រាប់​អ្នកជំងឺ​ម្នាក់។ ដូច្នេះ​ចាំបាច់ ត្រូវ​ចំណាយ​៣៥​ផោន ដើម្បី​សង្គ្រោះ​ជីវិត ​។ នេះ​គឺជា​ថ្នាំ ដែល​មាននៅ​ទូ​ទាំង​ពិភពលោក​ ។ ព្រោះ​វា​មាន​តម្លៃ​ថោក វា​ក៏​អាច​មាន​អត្ថប្រយោជន៍​យ៉ាង​ធំធេង នៅ​ក្នុង​ប្រទេស​ក្រីក្រ ដែល​កំពុង​តស៊ូ​ជាមួយនឹង​ចំនួន​អ្នកជំងឺ Covid-19 កើន​ខ្ពស់​ផង​ដែរ ៕

ប្រភព៖ kohsantepheapdaily.com.kh  

Trending

Copyright © 2019 ANARCHAK