សូមប្រយ័ត្ន! ការប្រើ​ផលិតផល​ធ្វើ​ឲ្យ​ស្បែ​កឆាប់​ស ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​!
Connect with us

គួរដឹង

សូមប្រយ័ត្ន! ការប្រើ​ផលិតផល​ធ្វើ​ឲ្យ​ស្បែ​កឆាប់​ស ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​!

​ភ្នំពេញ​៖ ការប្រើប្រាស់​ផលិតផល​មាន​ជាតិ​កាត់​ស្បែក​ដែល​ធ្វើឱ្យ​ឆា​ប់ស អាចធ្វើឱ្យ​ស្បែក​ជួប​បញ្ហា​របក​, រលាក​, ស្បែក​ស្ដើង​, ស្ងួត​, ជ្រួញ​, ស្បែក​ឡើង​ពពាល​, ឡើង​កន្ទួល និង​ឡើង​សង្វារ​ជាដើម​។ លោក​វេជ្ជបណ្ឌិត ចាន់ វិចិត្រ ឯកទេស​សើ​ស្បែក និង​ឡេ​សឺរ បានឱ្យដឹងថា ការប្រើប្រាស់​ផលិតផល​កាត់​ស្បែក​នេះ វា​អាចមាន​គ្រោះថ្នាក់​ដល់​សុខភាព ឬ​បាត់​បង់ជីវិត បើសិនជា​កម្រិត​នៃ​ការ​រលាក​ធ្ងន់ធ្ងរ​ដោយសារ​ទំហំ​នៃ​ការប្រើប្រាស់​ច្រើនពេក​។​

​បើតាម​លោក​វេជ្ជបណ្ឌិត​ឯកទេស​សើ​ស្បែក និង​ឡេ​សឺរ ចាន់ វិចិត្រ អ្នកប្រើប្រាស់​ផលិតផល​ធ្វើឱ្យ​ស្បែ​កស ពេញចិត្ត​នឹង​ផល​ដែល​ទទួលបាន​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ ស្បែក​សបាន​ពី​ការប្រើប្រាស់​ផលិតផល​ជាតិ​កាត់​នេះ ជា​សញ្ញា​បង្ហាញថា​ស្បែក​ស្ដើង និង​ប្រឈម​នឹង​ជំងឺមហារីក​ស្បែក​ជាង​មនុស្ស​ទូទៅ​។​

​លោក​វេជ្ជបណ្ឌិត​រៀបរាប់​ដូច្នេះ​ថា​៖ «​ការប្រើប្រាស់​ផលិតផល​មិន​ត្រឹមត្រូវ ហើយ​ធ្វើឱ្យ​មហារីក​ស្បែក​មិនមែន​មានន័យថា ផលិតផល​ហ្នឹង​ប្រើ​ទៅឱ្យ​កើត​មហារីក​ស្បែក​ទេ គឺ​ផលិតផល​ហ្នឹង​ប្រើ​ទៅធ្វើ​ឱ្យ​ស្បែក​យើង​សឹក​, ស្បែក​ខូច និង​ស្បែក​ស្ដើង​»​។ ដូច្នេះ នៅពេលដែល​យើង​ត្រូវ​នឹង​កម្ដៅថ្ងៃ និង​ប្រើប្រាស់​សារ​ធាតុគីមី​មួយចំនួន គឺ​ស្បែក​យើង​គ្មាន​កម្លាំង​គ្រប់គ្រាន់​ក្នុងការ​ទប់ទល់​ដូច​ស្បែក​គេ​ធម្មតា​ទេ ដែលជា​ហេតុ​នាំ​ឲ្យ​ស្បែ​កកើត​មហារីក​។​

​លោក​វេជ្ជបណ្ឌិត ចាន់ វិចិត្រ បាន​ណែនាំ​ថា ការប្រើប្រាស់​ផលិតផល​ដើម្បី​ឱ្យមាន​សុវត្ថិភាព អ្នក​ប្រើ​គួរ​ជ្រើសរើស​ផលិតផល​ត្រូវ​តាម​ប្រភេទ​ស្បែក និង​ជ្រើសរើស​ផលិតផល​ជា​ប្រភេទ​ជំនួស​ស្បែក មិនមែនជា​ផលិត​ធ្វើឱ្យ​ឆាប់​ស ព្រោះ​ផលិត​ដែល​ត្រឹមត្រូវ​មិន​ធ្វើឱ្យ​ស្បែក​ស​នោះទេ​៕

សូមចុចទីនេះដើម្បីទស្សនាវិឌីអូរ

ប្រភព៖ thmeythmey.com

ពីនេះពីនោះ9 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ12 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ15 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ16 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ20 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង3 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

ថ្មីៗ2 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK