អត្ថបទអប់រំ ៖ សត្វកណ្តុរ១ក្បាលលេបត្បូងដ៏មានតំលៃ១ដុំ
Connect with us

បែបផែនជីវិត

អត្ថបទអប់រំ ៖ សត្វកណ្តុរ១ក្បាលលេបត្បូងដ៏មានតំលៃ១ដុំ

អត្ថបទអប់រំ ៖ មានសត្វកណ្តុរ១ក្បាលបានលេបត្បូង១ដុំដ៏មានតំលៃ។ ម្ចាស់ដុំត្បូងបានរកវិធីដើម្បីចាប់កណ្តុរដែលលេបត្បូងនោះ ហើយក៏បានជួលអ្នកប្រម៉ាញ់ម្នាក់អោយមកចាប់កណ្តុរនោះដើម្បីយកត្បូងនោះមកវិញ។

ពេលអ្នកប្រម៉ាញ់មកដល់ គាត់បានឃើញកណ្តុរជាច្រើនក្បាលដែលកំពុងតែរស់នៅឡូកឡំគ្នានៅក្នុងហ្វូង មានតែកណ្តុរ១ក្បាលគត់ដែលនៅដាច់ពីគេធ្វើឬករៀងខែងរ៉ែងខុសពីកណ្តុរដទៃ។ មិនបង្អង់យូរ អ្នកប្រម៉ាញ់ក៏បាញ់សំលាប់កណ្តុរដែលមានចរឹកប្លែកពីគេនោះ ហើយយកមកប្រគល់អោយម្ចាស់ត្បូង! ម្ចាស់ត្បូងមានចម្ងល់និងទង្វើររបស់អ្នកប្រម៉ាញ់ហើយសួរអ្នកប្រម៉ាញ់នោះថាៈ ហេតុអីបានជាអ្នកហ៊ានសន្និដ្ឋានថាកណ្តុរ១ក្បាលនេះជាកណ្តុរដែលលួចត្បូងរបស់ខ្ញុំនោះ?បុរសដែលជាអ្នកប្រម៉ាញ់បានឆ្លើយតបទៅម្ចាស់ត្បូងថាៈ អោយតែមានអីល្អលើសគេតែបន្តិចគឺចាប់ផ្តើមមើលទៅគេជុំវិញខ្លួនមិនស្មើរនិងខ្លួនហើយ..ហើយមានតែកណ្តុរដែលឆ្កួតលីលារទេដែលធ្វើទង្វើបែបនេះ ដូចនេះមិនមានអីចម្លែកទេ៕ដូចពាក្យចាស់គេថាៈ អ្នកមានរក្សារខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ …!!

ប្រភព៖ Learning for Success Institute

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK