ត្រូវដឹង! មានសញ្ញាទាំងនេះ បញ្ជាក់ថាអ្នកកំពុងខ្វះវីតាមីន​ក្នុង​រាងកាយហើយ
Connect with us

គួរដឹង

ត្រូវដឹង! មានសញ្ញាទាំងនេះ បញ្ជាក់ថាអ្នកកំពុងខ្វះវីតាមីន​ក្នុង​រាងកាយហើយ

វីតាមីន គឺជាជីវជាតិសរីរាង្គដ៏មានសារសំខាន់បំផុត ដើម្បីឲ្យយើងមានសុខភាពល្អ​ ព្រមទាំងធ្វើឲ្យកោសិកាជាលិកានិងសកម្មភាពរាង្គកាយរបស់​យើង​ បំពេញមុខងារបានល្អធម្មតា។

អ៊ីចឹង​ហើយ​បានជាមានសារសំខាន់ណាស់ ដែល​យើង​ត្រូវមាន​របបអាហារផ្សេងៗ​ប្រកប​ដោយតុល្យភាពវីតាមីន ដែលរាងកាយយើង​ត្រូវការ។ រោគសញ្ញានៃការធ្លាក់ចុះវីតាមីននៅក្នុងខ្លួន គឺអាស្រ័យលើផ្នែកនៃរាងកាយដែល​ត្រូវការវីតាមីន ដើម្បីបំពេញតម្រូវការ​។ វីតាមីនគឺមានច្រើនប្រភេទខុសៗ គ្នា ហើយយើង​គួរពិគ្រោះជាមួយគ្រូពេទ្ យប្រសិនបើយើងបារម្ភខ្លាចថាខ្លួនឯងខ្វះវីតាមីនទាំងនោះ។

តើមានអ្វីកើតឡើងពេលដែលយើងមិនទទួលបានវីតាមីនគ្រប់គ្រាន់?
តាមការសិក្សារបស់​អ្នកជំនាញ ការញ៉ាំវីតាមីនមិនត្រឹមត្រូវ មិនត្រឹមនាំឲ្យមានបញ្ហាសុខភាពនោះទេ ប៉ុន្តែក៏អាចបង្កើតជាផ្លូវនាំឲ្យមានបញ្ហាសុខភាពបានដែរ​។ នេះក៏មានន័យថា រាងកាយរបស់យើង​ នឹងពិបាកបំពេញមុខងារធម្មតាបាន។ វីតាមីន មាននាទីជាកាតាលីករ រាល់ប្រតិកម្មនានាដែលកើតមាននៅក្នុងខ្លួន។ នៅពេលដែលរាងកាយប្រើវីតាមីណ​អស់ រាងកាយយើងនឹងផ្ដល់សញ្ញាមួយចំនួនដែលធ្វើឲ្យយើង​មានអារម្មណ៍ថាខុសប្លែកជាងធម្មតា។ ប៉ុន្តែ យើង​គួរតែចាប់អារម្មណ៍ចំពោះរោគសញ្ញាទាំងនោះ។

ខាងក្រោមនេះ គឺជាសញ្ញាដែលកើតមានមួយចំនួនពីការខ្វះវីតាមីន៖
១.ប្រេះគែមបបូរមាត់

ប្រសិនបើយើងសម្គាល់​ឃើញថាមាន​បញ្ហានេះ កើតមានឡើងនោះមិនមានន័យថាយើង​ឆាប់ចាស់នោះទេ ប៉ុន្តែអាចមកពីវីតាមីន B នៅក្នុងខ្លួនមាន​មិនគ្រប់គ្រាន់ ជាពិសេសគឺវីតាមីន B2 (Riboflavin) វីតាមីន B3 (Niacin) និងវីតាមីន B12 ក៏ដូចជាជាតិដែក និង ស័ង្កសី ផងដែរ។ សញ្ញានេះគឺងាយស្រួលឃើញកើតមានណាស់ ចំពោះគ្នា​យើង​ដែល​ញ៉ាំបួស ដែលមិនញ៉ាំអាហារបានត្រឹមត្រូវ។ វិធីសាស្ត្រសម្រាប់ដោះស្រាយ​បញ្ហាខ្វះមីតាមីន គឺយើង​ត្រូវថែមសាច់ត្រីសាល់ម៉ុង ស៊ុត សាច់ត្រីធូណា ពពួកគ្រុំ និងអយស្ទ័រ ក្នុងរបបអាហារប្រចាំថ្ងៃ។ ប៉ុន្តែសម្រាប់អ្នកញ៉ាំបួសតឹងរឹង ត្រូវញ៉ាំសណ្ដែក Lentils សណ្ដែកដី ផ្លែប៉េងប៉ោះស្ងួត គ្រាប់ល្ងរ និងស្ពៃពុយឡេង ដោយញ៉ាំឆ្លាស់ៗគ្នា​តាម​ពេល​។

ចំណែក​វីតាមីន C ក៏ជាប្រភពល្អដើម្បីឲ្យរាងកាយស្រូបយកជាតិដែកបានល្អ ដូចនេះហើយ​ជាការល្អដែលយើងគួរបញ្ចូល​អាហារមាន​វីតាមីន C ទៅក្នុងរបបអាហារ។ បន្ថែមលើនេះ យើង​គួរតែញ៉ាំអាហរដែលរៀបរាប់ខាងលើលាយគ្នាជាមួយបន្លែផ្សេងៗ ដូចជា ផ្កាខាត់ណាខៀវ ស្ពៃ ផ្កាខាត់ណា និងម្ទេសក្រហម។

២.ចំណុចក្រហមនៅលើស្បែក និងជ្រុះសក់ច្រើនខ្លាំង

បញ្ហានេះ កើតឡើងដោយសារការខ្វះជាតិស័ង្កសី នៅក្នុងរាងកាយ។ ចំពោះការជ្រុះសក់វិញ គឺបង្ហាញពី​ជីវជាតិ​នេះ​ធ្លាក់​ចុះ​ទាប។ តែទោះជាយ៉ាងនេះក្ដី បញ្ហាអាក្រក់ចំពោះសុខភាពក៏អាចកើតមានដែរ ឧទាហរណ៍ដូចជា ពន្យារពេល​របួស​ជា​សះស្បើយ ស្ងួតស្បែក រមាស់ញឹកញាប់ ឡើងចំនុចក្រហមនៅលើស្បែក និងមានស្នាមរបួសធ្ងន់ធ្ងរ។ ក្នុងករណីខ្វះវីតាមីន B7 (biotin) ហើយនឹងពពួកវីតាមីនដែលរលាយក្នុងខ្លាញ់ដូចជា វីតាមីន A D E និង K យើង​ក៏អាចមានរោគសញ្ញាទាំងនោះដែរ។

៣.ធ្លាក់ចុះវីតាមីន A

វីតាមីន A គឺជាវីតាមីនដែលមិនអាចខ្វះបាន ដើម្បីអាចជួយ​ឲ្យ​ភ្នែកយើង​មើលឃើញបានល្អ។ មានរោគសញ្ញាមួយចំនួន ដែលបង្ហាញថាយើងមាន​ជំងឺខ្វះវីតាមីន A រួមមាន ខ្វាក់មាន់ ខូចភ្នែក មើលមិនឃើញ ស្បែកឡើងស្ងួត និងបែកស្រកា ការបង្ករោគ​នៅលើប្រព័ន្ធដង្ហើម និងសញ្ញាផ្សេងទៀតនៃការធ្លាក់ចុះមុខងារប្រព័ន្ធភាពស៊ាំ។ ការញ៉ាំវីតាមីន A ច្រើនពេកក៏អាចធ្វើឲ្យពុលដល់រាងកាយ ដូចនេះហើយសូមប្រុងប្រយ័ត្ន។

វីតាមីនគឺមានសារសំខាន់ណាស់ សម្រាប់រាងកាយ។ ដូចនេះ យើង​ត្រូវតែប្រុងប្រយ័ត្នចំពោះវីតាមីនដែលមានក្នុងរបបអាហារប្រចាំថ្ងៃ ដែលតម្រូវឲ្យមានត្រឹមត្រូវតាមដែលអាចធ្វើបាន៕

ប្រភព៖ kampucheathmey.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK