មេរៀនជីវិត៖ នៅក្នុងសម័យលុយនិយម បើយើងគ្មានលុយ យើងគ្មានសិទ្ធិបើកមាត់និយាយឡើយ
Connect with us

បែបផែនជីវិត

មេរៀនជីវិត៖ នៅក្នុងសម័យលុយនិយម បើយើងគ្មានលុយ យើងគ្មានសិទ្ធិបើកមាត់និយាយឡើយ

#បើគ្មានលុយ!!

នៅក្នុងសម័យលុយនិយម បើយើងគ្មានលុយ យើងគ្មានសិទ្ធិបើកមាត់និយាយ។ បើយើងគ្មានលុយ ទោះជាប្រឹងស្រែកឱ្យបែកបំពង់កផងក៏គ្មានអ្នកណាឮដែរ។ បើគ្មានលុយ ទោះជាយើងចង់ខ្ជាក់ពាក្យល្អត្រឹមត្រូវចេញមកក៏គ្មាននរណាចង់ស្ដាប់ដែរ។ ពិភពលោកបានបង្រៀនឱ្យមនុស្សខ្លាចក្រ ហើយអ្នកខ្លះក៏មានចិត្តខ្ពើមរអើមចំពោះអ្នកក្រ ហើយម្នាក់ៗដោយសារតែចង់មានបាន ពេលខ្លះក៏ភ្លេចគិតដល់ផលប៉ះពាល់ទៅលើអ្នកដទៃ។ លុយគ្រាន់តែជាក្រដាសដែលផលិតដោយមនុស្ស ប៉ុន្តែបើគ្មានក្រដាសប្រភេទនេះទេយើងនឹងចាញ់គ្រប់រឿង។ បើគ្មានលុយជំងឺរបស់យើងនឹងឈ្នះយើង បើគ្មានលុយទេទឹកមាត់យើងក៏មិនប្រៃ បើគ្មានលុយសំឡេងយើងនឹងចុះខ្សោយភ្លាម។

យើងដូចជាកំពុងត្រូវបានប្រាប់ថា បើយើងចង់មានគ្រប់យ៉ាងគឺត្រូវមានលុយ មានឡាន មានទ្រព្យរបស់ល្អៗប្រើប្រាស់ទាន់សម័យ ហើយបើយើងអត់មានទេ យើងនឹងត្រូវបានពិភពលោកនេះទាត់ឱ្យប៉ើងទៅកៀនជញ្ជាំង។ នៅពេលមានលុយខុសក៏នឹងប្រែជាត្រូវ ជំងឺខ្លះក៏នឹងឆាប់ជា មានគេរាប់រកច្រើនហូរហែ មានលុយគឺមានគេស្គាល់មុខច្រើន ។

វាអាចប្រហែលដោយសារមូលហេតុអស់ទាំងនេះហើយ ដែលធ្វើឱ្យយើងម្នាក់ៗខំប្រឹងស្ទើរខ្សោះខ្យល់គ្មានថ្ងៃលស់សោះ។ បើគិតៗទៅ លុយវាគ្រាន់តែជាក្រដាសដែលផលិតដោយម៉ាស៊ីនប៉ុណ្ណោះ ហើយដែលម៉ាស៊ីននោះ វាត្រូវបានបង្កើតឡើងដោយប្រើខួរក្បាលរបស់មនុស្សប៉ុន្មាននាក់សោះ ប៉ុន្តែទីបំផុតមនុស្សគ្រប់គ្នាប្រើខួរក្បាលផង ប្រើកម្លាំងផងដើម្បីរកបានលុយមកផ្គត់ផ្គង់ជីវិតខ្លួន និងក្រុមគ្រួសារ។ យើងហត់រកពេលសម្រាកស្ទើរពុំបាន ព្រោះដោយសារតាមចាប់ក្រដាសដែលមនុស្សយើងដាក់ឈ្មោះថាលុយ ឬក្រដាសប្រាក់។ ជីវិតដែលត្រូវរត់តាមប្រាក់បែបនេះគឺពិតជាហត់!!

ប្រភពអត្ថបទ សៀវភៅជីវិត

Trending

Copyright © 2019 ANARCHAK