អ្នកមេម៉ាយ៤ដួងត្រូវអ្នកគាំទ្រសរសើរថា កាន់តែស្អាតនិងកាន់តែរឹងមុំា
Connect with us

ពីនេះពីនោះ

អ្នកមេម៉ាយ៤ដួងត្រូវអ្នកគាំទ្រសរសើរថា កាន់តែស្អាតនិងកាន់តែរឹងមុំា

ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថាកើតមកជាមនុស្សស្រី គ្មានអ្នកណាម្នាក់ចង់បានជីវិតគ្រួសារបែកបាក់ឡើយតែពេលខ្លះរឿងរ៉ាវជីវិតកើតឡើងទៅហើយដូច្នេះមានតែត្រូវ រឹងមាំ និងបន្ដដំណើរទៅមុខទៀត ។ ជាក់ស្ដែង ដូចជាតារាស្រីប៉ុន្មានដួងនេះស្ពាយឈ្មោះជាស្ដ្រីមេម៉ាយទាំងវ័យក្មេង

ប៉ុន្ដែពួកគេហាក់មានភាពរឹងមាំតែងតែផ្ដល់ឱកាសឱ្យជីវិតខ្លួនឯងរីករាយ និងមើលថែខ្លួនឯងបានយ៉ាងល្អ ។

ខាងក្រោម នេះ ជាតារាស្រីវ័យក្មេងដែលជួបប្រទះនឹងរឿងបែកបាក់ជីវិតគូតែអ្នកគាំទ្រសរសើរថា ពួកគេរឹងមាំខ្លាំង៕

ទី១៖ សុខ ស្រីនាង

អ្នកមេម៉ាយចាងរាង សាច់សខ្ចីគ្មានកូន១គ្រាប់ តារាចម្រៀង សុខ ស្រីនាង មានរូបសម្រស់កាន់តែប្លែកទៅៗមិនចាញ់កាលនៅក្រមុំនោះឡើយ។ នាងបានប្រឹងវិវឌ្ឍន៍ខ្លួន ពីការធ្លាប់តែច្រៀងបែបស្រគត់ស្រគំមកជាលេងក្បាច់រាំ និងមានក្រុមរាំអមអាជីព ដូចតារាល្បីៗផ្សេងៗ ទៀតដែរ លើសពីនេះនាងក៏បានទទួលតំណែងតួឯក២រឿងជាប់គ្នា គឺរឿង «រាជិនីភូមិគ្រឹះ» និងរឿង «ខ្ញុំមានញាណលើស»។

ទី២៖ ទូច ស្រីល័ក្ខ

តារាសម្តែង និង​តារាចម្រៀង​អ្នក​នាងទូច​ ស្រីល័ក្ខ​ មាន​ទេពកោសល្យ ដ៏​ក្រម៉ិចក្រមើម រាល់ពេល​វត្ត​មាន​របស់​អ្នក​នាង​តែង​តែ​បង្ក​រភាព​រីក​រាយ​ដល់​ ទស្សនិកជន​ជា​និច្ច។ បើ​ទោះបីជា​ជីវិត​គូរ​រវាងអ្នកនាង​ និងស្វាមី ​មិន​អាច​បន្ត​ដើរទៅ​មុខ​ជា​មួយ​គ្នា​ទៀត​បែប​នេះ​យ៉ាង​ណាក្តី ក៏​អ្នកនាង​នៅ​តែ​ អាច​ជំនះនូវ​កាលៈទេសៈដ៏​លំបាក​ ដើម្បី​កូន​ប្រុស ក្រោកឈរ រឹងប៉ឹង​ឡើងវិញ ​ក្នុង​នាម​ជា​អ្នកមា្តយ​ដ៏រឹងមាំ ​មួយ​រូប​ផងដែរ។

ទី៣៖ ភិន សុដាលីស

ស្របពេលដែល កូនកាន់តែធំគេឃើញថា ដាលីស កាន់តែមានសម្រស់ស្រស់ស្អាត និងលេចធ្លោជាងមុន។ ជាមួយគ្នានេះដែរ រូបនាង បានដើរតួជាអ្នកម្ដាយដ៏រឹងមាំ មើលថែកូនស្រីបានតែម្នាក់ឯង អ្នកមេម៉ាយកូនមួយរូបនេះក៏កំពុងកាន់មុនជំនួញផ្ទាល់ខ្លួនផងដែរ។


ទី៤៖ លី ចាន់សីហា

អ្នកនាង លី ចន្ទសីហា តារាសម្តែងមួយរូបដែលមានប្រជាប្រិយ ហើយពេលនេះ ជំនួញរបស់នាងក៏កាន់តែជោគជ័យជាខ្លាំង ដោយសព្វថ្ងៃនាងមានជំនួញដល់ទៅ៣មុខនៅក្នុងដៃ ដែលមានដូចជា សំអាងការ ហាងលក់ផលិតផលថែរក្សាសម្រស់ និងជំនួនមួយទៀត ដែលនាងមានភាគហ៊ុន ដោយប្រើទុនអស់៥០ម៉ឺនដុល្លារ។


ប្រភព៖ amm.news

Trending

Copyright © 2019 ANARCHAK