មោទនភាពជាតិ ! កូនខ្មែរអាចបើកយន្តហោះចម្បាំង Air Force យ៉ាងស្ទាត់ជំនាញ ទង់ជាតិកម្ពុជាត្រូវលើកនៅបរទេស
Connect with us

ពីនេះពីនោះ

មោទនភាពជាតិ ! កូនខ្មែរអាចបើកយន្តហោះចម្បាំង Air Force យ៉ាងស្ទាត់ជំនាញ ទង់ជាតិកម្ពុជាត្រូវលើកនៅបរទេស

បើយោងតាមរយៈហ្វេសប៊ុកផេក “កងកម្លាំងប្រដាប់អាវុធកម្ពុជា” នាថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២០ បានបង្ហោះរូបភាព ជាច្រើនសន្លឹក ដែលបង្ហាញពីកូនខ្មែរយើងម្នាក់ ឈ្មោះ សុទ្ធ ឧត្តម ដោយទទួលបានជោគជ័យ ដែលអាចបើកយន្តហោះចម្បាំង Air Force បានយ៉ាងស្ទាត់ជំនាញ។

ហ្វេសប៊ុកដដែលនេះបានបញ្ជាក់បន្ថែមថា ៖ “កូនខ្មែរលើកទង់ជាតិកម្ពុជាបង្ហាញនៅបរទេសពីភាពជោគជ័យដែលអាចបើកយន្តហោះចម្បាំង Air Force យ៉ាងស្ទាត់ជំនាញយេីងមានមោទនភាព​ ​និងកិត្តិយស ដែលបានលេីកទង់ជាតិកម្ពុជាបង្ហាញទៅបរទេសពីភាពជោគជ័យរបស់យេីង (សុទ្ធ ឧត្តម​)”។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យមហាជនជាច្រើនសម្តែងក្តីរំភើបរីករាយជាខ្លាំង គ្រប់ៗគ្នា ព្រមទាំងបង្ហោះសារចូលរួមអបអរសាទរយ៉ាងច្រើន ដោយបង្ហាញពីការលើកទឹកចិត្តកូនខ្មែររូបនេះ៕


ប្រភព៖ khnewsposts.com

Trending

Copyright © 2019 ANARCHAK