មន្ត្រីខេត្ត​ព្រះសីហនុ៖ អ្នកវិនិយោគ​ចិន​ចាប់ផ្តើម​ហោះ​វិលត្រឡប់​មកកាន់​ខេត្តព្រះសីហនុ​វិញ​ហើយ
Connect with us

ថ្មីៗ

មន្ត្រីខេត្ត​ព្រះសីហនុ៖ អ្នកវិនិយោគ​ចិន​ចាប់ផ្តើម​ហោះ​វិលត្រឡប់​មកកាន់​ខេត្តព្រះសីហនុ​វិញ​ហើយ

ព្រះសីហនុៈ វិនិយោគិន​ចិន និង​ជនជាតិ​ចិន ដែល​ធ្លាប់​បំពេញការងារ​លើ​ជំនាញរៀងៗខ្លួន នៅក្នុង​ខេត្ត​ព្រះសីហនុ បាន​វិលត្រឡប់​មកកាន់​ខេត្ត​ព្រះសីហនុ​ជាបណ្តើរៗវិញ​ហើយ ដោយមាន​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ចិន​ចំនួន៤ជើង ដែល​ធ្វើឡើង​រៀងរាល់ថ្ងៃ​ពុធ និង​ថ្ងៃ​សៅ​រិ៍​ក្នុង​មួយ​សប្តាហ៍។

លោក​នង​ឌី ណា​រ៉ា  ប្រធានការិយាល័យ​ទំនាក់ទំនង​សាធារណៈ  នៃ​ទីចាត់ការ​ពិធីការ  និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​បានឱ្យដឹង​នៅ​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០កន្លងមក​បាន​ឲ្យ​ដឹងថា  ដើម​ឆមាស​ទី២នេះ​អ្នកវិនិយោគទុន​ចិន  រួមទាំង​អ្នក​ប្រកបការងារ​ជា​ជនជាតិ​ចិន  បាន​វិល​ត្រលប់​ចូលមក​ខេត្ត​ព្រះសីហនុ​ជាបណ្តើរៗហើយ  គឺ​ហោះ​ត្រង់​ពី​ប្រទេស​ចិន  មក​ខេត្ត​ព្រះសីហនុ មួយ​សប្តាហ៍៣ ទៅ៤លើក ដែល​តាម​ការប៉ាន់ស្មាន​ផ្ទុក​អ្ន​ដំណើរ​ប្រមាណ៣០០ ទៅ៤០០នាក់ និង​មានការ​ត្រួតពិនិត្យ​សុខភាព​យ៉ាង​ម៉ត់ចត់​ពី​មន្ត្រី​សុខាភិបាល​ខេត្ត។

លោក​មានជំនឿថា “សណ្ឋាគារ ភោ​ជនី​ដ្ឋា​ន អ្នកលក់​បន្លែ ត្រី សាច់ មធ្យោបាយ​ដឹកជញ្ជូន​បាន​ចំណូល​ឡើងវិញ និយាយ​រួម​គ្រប់យ៉ាង​មាន​ចលនា​រស់​រវើក ធ្វើអោយ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​បាន​ប្រសើរឡើង” ។

ចំពោះ​វិធានការ​នៃ​ការឆ្លង​ជំងឺ Covid-19 វិញ លោក​នង​ឌី  ណា​រ៉ា​បាន​ថ្លែងថា គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ក្រសួងសុខាភិបាល រាល់​ជនជាតិ​ចិន​ឬ​ជនបរទេស​ទាំងឡាយណា ដែល​ធ្វើដំណើរ​ពី​ក្រៅប្រទេស មកកាន់​ប្រទេស​កម្ពុជា ក៏ដូចជា​ខេត្ត​ព្រះសីហនុ តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក១៤ថ្ងៃ​នៅក្នុង​ទីតាំង ដែល​កំណត់ដោយ​រដ្ឋបាល​ខេត្ត។

លោក​បន្តថា “ជា​ជំ​ហ៊ាន​ដំបូង យើង​យក​សំណាក​របស់​ពួកគាត់ ទៅពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ យ៉ាងហោចណាស់​ត្រូវ​ប្រើពេល៨ម៉ោង ទៅ២ថ្ងៃ ទើប​លទ្ធផល​ចេញ​ជា​ជំ​ហ៊ាន​ដំបូង” ។ លោក​បន្តថា “នៅពេល​យើង​ពិនិត្យ​ទៅ​ឃើញ មាន​វិជ្ជមាន​មួយរូប​ណាមួយ អ្នករួមដំណើរ​ទាំងអស់ ត្រូវដាក់​នៅក្នុង​ទីតាំង​មួយ​ដែល​គេ​កំណត់  ហើយ​ត្រូវ​ព្យាបាល​អ្នក​ដែលមាន​វិជ្ជមាន​ហ្នឹង​ទាល់តែ​ជា ហើយ​អ្នក​ផ្សេងទៀត ត្រូវ​ពិនិត្យ​សុខភាព​ជាប្រចាំ រហូតដល់​អ្នកជំនាញ​សុខាភិបាល​ថា មាន​ស្ថាន​ភាពប្រសើរ​ទើប​ឱ្យ​ពួកគេ​ចេញ” ។

លោក​បន្ថែមថា “ ប៉ុន្តែ​នៅពេលដែល​ពិនិត្យ​ទទួលបាន​លទ្ធផល មិនមាន​វិជ្ជមាន​ទេ យើង​នឹង​អនុញ្ញាតឱ្យ​គាត់​ចេញ តែ​មិនអោយ​ប្រាស្រ័យ​ទាក់ទង ជាមួយ​អ្នកផ្សេង​ក្នុង​រយៈពេល១៤ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ដែល​គាត់​ពិនិត្យ​ជា​លើក​ទី១ ហើយ​គាត់​ត្រូវ​មក​ពិនិត្យ​សុខភាព​តាម​ការកំណត់​របស់​ពេទ្យ​ជា​បន្តទៀត ហើយ​បន្ទាប់ពី​ពិនិត្យ​អត់​ឃើញ​មាន​វិជ្ជមាន​ក្នុង​រយៈពេល១៤ថ្ងៃ គាត់​អាច​ដើរហើរ ប្រាស្រ័យ​ទាក់ទង និង​ធ្វើការ​ដូច​មនុស្ស​ទូទៅ​បាន​ផងដែរ” ។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បាន​មានប្រសាសន៍ថា  វត្តមាន​ជនជាតិ​ចិន ដែល​វិលត្រឡប់​មកកាន់​ខេត្ត​ព្រះសីហនុ​នៅពេលនេះ វា​បង្ហាញ​ពី​ជា​សញ្ញា​ល្អ​មួយ ទាំង​ក្នុង​វិស័យ​ទេសចរណ៍ ក៏ដូចជា​វិស័យ​ពាណិជ្ជកម្ម និង​ការ​ការវិនិយោគ។

លោក​បាន​បញ្ជាក់ទៀតថា “ថ្វីត្បិតតែ​ជាស​ញ្ញា​ល្អ ប៉ុន្តែ​សម្រាប់​ភាពជាក់ស្ដែង​នៅពេល​បច្ចុប្បន្ននេះ ទោះ​ជាមាន​កំណើន​វត្តមាន​ជនជាតិ​ចិន នៅក្នុង​ខេត្ត​ព្រះសីហនុ​នៅពេលនេះ ហាក់​មិនទាន់​ជំ​រុញឱ្យ​ទីផ្សារ​អចលនទ្រព្យ នៅក្នុង​ខេត្ត​មាន​ភាព​សកម្ម​ដូច​មុនភ្លាមៗនោះទេ ដែល​វា​ត្រូវការ​ពេលវេលា​បន្តិចទៀត” ។

លោក​វ៉ា វីរៈ​បាន​បន្តថា អ្វី​ដែលជា​កម្លាំង​សំខាន់ ក្នុង​ការជំរុញឱ្យ​ខេត្ត​ព្រះសីហនុ​មាន​ភាពរស់រវើក​ឡើងវិញ គឺ​តាមរយៈ​សកម្មភាព​ទេសចរណ៍​ក្នុងស្រុក ដែល​រដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់ ទាំង​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ខេត្ត ជាពិសេស​បង្កើន​ផលិតផល​ទេសចរណ៍ធម្មជាតិ​នៅ​តំបន់ឆ្នេរ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ថា “សំណង់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ គឺ​បាន និង​កំពុងធ្វើការ​អភិវឌ្ឍ ប៉ុន្តែ​ត្រូវ​ទទួលរង​នូវ​ផលប៉ះពាល់ តាំងពី​អំឡុង​បុណ្យចូលឆ្នាំ​ចិន ហើយ​រួមផ្សំ​ជាមួយ​ការបិត​ហ្គេម​អន​ឡាយ ជាពិសេស​វិបត្តិ​នៃ​ជំងឺ Covid-19 ដែល​ធ្វើឱ្យ​វិស័យ​មួយ​នេះ​កាន់តែ​ប៉ះពាល់​ធ្ងន់ធ្ងរ។

លោក​បន្តថា “ស្ថិតនៅក្នុង​ស្ថានភាព​បែ​ប​នេះ គ្រប់​គម្រោង​សំណង់​ទាំងអស់​គឺ​គេ​គ្រាន់តែ​ផ្អាក​ជា​បណ្តោះអាសន្ន នៅក្នុង​ដំណាក់កាល​មួយ​តែប៉ុណ្ណោះ ដោយសារតែ​ការគោរព ទៅតាម​ការណែនាំ​របស់​រដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​កា​រីក​រាលដាល​នៃ​ជំងឺឆ្លង ហើយ​ម្យ៉ាងទៀត ក៏មាន​ភាពលំបាក​ក្នុង​ការរក​កម្លាំង​កម្ម​ករ​ជំនាញ​ផងដែរ” ។

ជាមួយគ្នានេះ​លោក​ក៏បាន​បញ្ជាក់​ឱ្យដឹង​ផងដែរ​ថា ប្រសិនបើ​លទ្ធភាព​ក្នុងការ​ទប់ស្កាត់ និង​ឈានទៅរក​ការលុបបំបាត់ នៃ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង Covid-19 នៅក្នុង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ ជាពិសេស​ប្រទេស​ចិន វិស័យ​អចលនទ្រព្យ ក៏ដូចជា​វិស័យ​មួយចំនួនទៀត​នៅ​កម្ពុជា នឹង​កាន់តែ​ល្អប្រសើរ​ជាង​នេះ៕

ប្រភព៖ www.propertyarea.asia

ពីនេះពីនោះ12 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ14 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ18 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ19 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ22 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង3 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK