ក្រោយពីមានចិត្តលើគ្នាទៅវិញទៅមក ! ស្ត្រីជាម្ដាយវ័យ៦៥ឆ្នាំ រៀបការជាមួយ នឹងកូនប្រុសចិញ្ចឹមវ័យ២៤ឆ្នាំ
Connect with us

ពីនេះពីនោះ

ក្រោយពីមានចិត្តលើគ្នាទៅវិញទៅមក ! ស្ត្រីជាម្ដាយវ័យ៦៥ឆ្នាំ រៀបការជាមួយ នឹងកូនប្រុសចិញ្ចឹមវ័យ២៤ឆ្នាំ

ឥណ្ឌូណេសុី៖ គូស្វាមីភរិយាមួយគូ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះតែគម្លាតនៃអាយុរបស់ពួកគេទាំងពីរ ប្រៀបដូចជាម្ដាយនិងកូនទៅហើយ ដោយខាងស្រីមានអាយុ៦៥ឆ្នាំ ចំណែកឯខាងប្រុសវិញ មានអាយុត្រឹមតែ២៤ឆ្នាំប៉ុណ្ណោះ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា គូស្វាមីភរិយាមួយគូនេះ​ទើបរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា កាលពីថ្មីៗកន្លងទៅនេះ ក្រោយពីអ្នកទាំងពីរបានរួមរស់ក្រោមដំបូលផ្ទះតែមួយ ក្នុងនាមជាម្ដាយ និងកូនចិញ្ចឹមអស់រយៈពេលជាងមួយឆ្នាំ។

ជាមួយគ្នានេះដែរ ស្ត្រីវ័យចំណាស់ដែលត្រូវជាភរិយា បានរៀបរាប់ពីដំណើរដើមទងថា កាលពីឆ្នាំមុន អ្នកស្រីបានសុំបុរសដែលត្រូវជាកូនកំលោះមករស់នៅជាមួយ ខណៈពេល ដែលអ្នកស្រីក៏មានកូនស្រីចិញ្ចឹមចំនួនបីនាក់ផងដែរ តែពួកគេទាំងបីបានរៀបអាពាហ៍ពិពាហ៍ជាបន្ដបន្ទាប់

អស់ហើយ។

ហើយនៅថ្ងៃមួយ អ្នកស្រីបានប្រាប់ទៅកាន់កូនប្រុសចិញ្ចឹម ឲ្យប្រញាប់រកគូស្រករដែរទៅ ប៉ុន្ដែកូនប្រុសចិញ្ចឹមនោះ បានឆ្លើយតបនូវចម្លើយដ៏គួរឲ្យភ្ញាក់ផ្អើលថា រូបគេចង់រៀបការជាមួយអ្នកស្រីទៅវិញ។

យ៉ាងណាមិញ ស្ត្រីជាម្ដាយចិញ្ចឹមរូបនេះ ពុំបដិសេដនឹងសំណើររបស់កូនប្រុសឡើយ ហើយអ្នកទាំងពីរក៏បានត្រូវរ៉ូវគ្នា និងសម្រេចចិត្តរៀបការតែម្ដង ខណៈដែលកូនប្រុសបានជូនថ្លៃបណ្ដាការចំនួន ១០០,០០០រូពី ឬស្មើនឹងប្រមាណ៧ដុល្លារអាមេរិកប៉ុណ្ណោះ៕

ប្រភព៖ amm.news

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK