អាថ៌កំបាំងនៃពិភព​លោក ​ពិត​ជា​មាន​រឿង​ជា​ច្រើន​លាក់​ទុក ហើយ​ធ្វើ​អោយ​យើង​ងឺង​ឆ្ងល់​មិន​ឈប់
Connect with us

ពួកគេជានរណា

អាថ៌កំបាំងនៃពិភព​លោក ​ពិត​ជា​មាន​រឿង​ជា​ច្រើន​លាក់​ទុក ហើយ​ធ្វើ​អោយ​យើង​ងឺង​ឆ្ងល់​មិន​ឈប់

ការស្រាវជ្រាវខាងបុរាណវិទ្យា ធ្វើឲ្យគេបានដឹងនូវរឿងរ៉ាវអតីតកាលជាច្រើនដែលកើតមាននៅលើពិភពលោក។ ក្រៅពីប្រវត្តិសាស្រ្ត ការស្រាវជ្រាវនេះក៏បានលាតត្រដាងនូវអាថ៌កំបាំងជាច្រើនរបស់ផែនដី ដែលមនុស្សមិនបានដឹងផងដែរ។ ជាក់ស្តែងរូបភាពពីការកំណាយបូរាណវិទ្យានេះ ធ្វើឲ្យអ្នកដឹងថាពិភពលោកមានអាថ៌កំបាំងជាច្រើនដែលលាក់ទុក។ ចង់ដឹងថា ជាអាថ៌កំបាំងអ្វីខ្លះ អាចមើលបានខាងក្រោមទាំងអស់គ្នា៖

១. រូបភាពអ្នកបុរាណវិទ្យាសិក្សាពីក្បាល Olmecs ធ្វើពីថ្ម ឆ្នាំ 1947

Olmecs គឺជាសហគមន៍មួយដែលរស់នៅពីឆ្នាំ 1,500 ដល់ 400 មុនគ្រិស្តសករាជ នៅអាមេរិកកណ្តាល ដែលមនុស្សក្នុងសង្គមនេះបានសាងសង់ក្បាលបដិមាធ្វើពីថ្មទម្ងន់ចាប់ពី 6 ទៅ50តោន ជាច្រើន។​ អ្នកវិទ្យាសាស្រ្តនៅតែមិនអាចពន្យល់ថា មនុស្សជំនាន់នោះអាចធ្វើវាបានដោយរបៀបណា។

២. រូបភាពសំណល់ពីការតាំងទីលំនៅសម័យបុរាណក្នុងប្រទេសស្កុតឡែន

ការតាំងទីលំនៅនេះគឺប្រហែលពីសតវត្សទី15 មុនគ.ស ដល់ទី17 នៃគ.ស។ សំណល់លំនៅឋាន​ វត្ថុបុរាណ និងស្នាដៃសិល្បៈផ្សេងៗបានបន្សល់ទុកមកដល់បច្ចុប្បន្ន។

៣. រូបភាពអ្នកមុជទឹកម្នាក់មុជចូលទៅក្នុងរូងមួយនៃប្រទេសម៉ិចស៊ីកូ

រូងធម្មជាតិនេះមានឈ្មោះថា Cenotes ដែលការសិក្សាពីវាធ្វើឲ្យបុរាណវិទូរកឃើញនូវអ្វីជាច្រើនទាក់ទងនឹងអរិយធម៌ Mayan ។

៤. រូបភាពបុរសម្នាក់មកពីអតីតអាណាចក្រ Mustang ភាគខាងជើងប្រទេសនេប៉ាល់ ស្ពាយសំណល់រាងកាយមនុស្សដែលបានរកឃើញនៅក្នុងបន្ទប់បញ្ចុះសពក្រោមដី

សំណស់ដែលគេរកឃើញក្នុងកន្លែងបញ្ចុះសពនោះ គឺមានស្នាមកាត់លើឆ្អឹងជាច្រើនកន្លែង ដែលធ្វើឲ្យបុរាណវិទូមានភាពងឿងឆ្ងល់ពីពិធីបុណ្យសពនាសម័យនោះ។

៥. រូបភាពទេសភាពពីខាងលើនៃ Leptis Magna នៅខាងលិចប្រទេសលីបយ៉ា

វាគឺជាទីក្រុងរ៉ូម៉ាំងដ៏ធំ និងមានការរក្សាយ៉ាងល្អ។ វត្ថុបុរាណជាច្រើននៅទីនោះបន្តនៅដល់បច្ចុប្បន្ន ហើយអ្នកបុរាណវិទ្យាក៏នៅតែអាចរកឃើញអ្វីថ្មីនៅទីនោះជាបន្តបន្ទាប់។

៦. រូបភាពប្រាសាទ Palenque

ទម្រង់នៃប្រាសាទនេះគឺមានភាពប្លែកគេ ដោយមិនឃើញមានប្រាសាទក្នុងទម្រង់បែបនេះនៅទីក្រុងផ្សេងទៀតនៃអរិយធម៌ Mayan ឡើយ។

៧. រូបភាពឈើច្រត់ដែលរកឃើញនៅក្នុងផ្នូរស្តេច Tut

ស្តេចផារ៉ាអុងប្រហែលជារចនាឈើច្រត់ដែលមានមុខចុះក្រោមនេះ ជានិមិត្តសញ្ញានៃភាពអាម៉ាស់មុខរបស់ពួក Nubians ។

៨. រូបភាពលោក Luis Leakey និងគ្រួសាររបស់លោក​ស្វែងរក Hominid ដំបូង នៅ Olduvai Gorge

បន្ទាប់ពីរយៈពេល30ឆ្នាំនៃកំណាយរុករកនៅទីនេះ លោកបានរកឃើញនូវលលាដ៏ក្បាលរបស់បុព្វការីនៃមនុស្សសម័យទំនើប។

៩. រូបភាពទាហានរាប់ពាន់នាក់ និងសត្វសេះដែលឈរយាមនៅផ្នូរអធិរាជ Qin Shi Huang

រូបសំណាកទំាងនេះប្រហែលជាសាងសង់ឡើងដើម្បីតាមកំដរជាបរិវារអធិរាជបន្ទាប់ពីស្លាប់។

១០. រូបភាពផ្ទាំងសិលា Stenness ធំៗ

មានរឿងព្រេងជាច្រើនពាក់ព័ន្ធនឹងផ្ទាំងសិលាប្រទេសស្កុតឡែនទាំងនេះ ហើយការសន្មតដែលពេញនិយមជាងគេនោះគឺថា កន្លែងនេះជាកន្លែងសម្រាប់ពិធីបូជា ប៉ុន្តែទោះជាយ៉ាងណាក៏នៅមានបន្សល់នៅសំណួរជាច្រើនអំពីវាផងដែរ។

១១. រូបភាព Ice Mummy Otzi ដែលបានរកឃើញក្នុងឆ្នាំ1991 នៅ Otztal Alps ក្នុងតំបន់ Tyrol

តាមការសិក្សា Otzi បានកើតតាំងពីឆ្នាំ 3,300 មុនគ.ស ដែលធ្វើឲ្យគាត់ក្លាយជាមនុស្សចាស់ជាងគេបំផុតនៅអឺរ៉ុប។

ប្រភព៖ Brightside

ដកស្រង់ដោយ៖ freedomnewskh

Trending

Copyright © 2019 ANARCHAK