ដំណឹង​ល្អ! ​ផ្លូវ​ជាតិ​លេខ​៧ ​ពីស្គន់​ទៅ​កំពង់​ចាម ​នឹង​ពង្រីក​ធ្វើ​ជា​៤​គន្លង​ហើយ​
Connect with us

ថ្មីៗ

ដំណឹង​ល្អ! ​ផ្លូវ​ជាតិ​លេខ​៧ ​ពីស្គន់​ទៅ​កំពង់​ចាម ​នឹង​ពង្រីក​ធ្វើ​ជា​៤​គន្លង​ហើយ​

​ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​បាន​និយាយ​ថា៖ ​“ផ្លូវជាតិលេខ៧ ពីវង្វង់មូលស្គន់ ទៅ​ខេត្ត​កំពង់​ចាម​កំពុង​សិក្សា​ពង្រីកពី ពីរគន្លង​ទៅបួន​គន្លង” ។

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តក្រចេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក និងកម្មករ និងបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលរង តំណាងឧត្ដមអភិបាល នៃគណៈអភិបាលខេត្ត មន្ត្រីរាជការ បុគ្គលិក និងកម្មករ ជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ។

ថ្លែងក្នុងពិធីនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសមិទ្ធផលនានាដែលក្រសួងសម្រេចបានជូនអង្គពិធីរួមមាន៖ គម្រោងសាងសង់ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗ ដើម្បីរួមចំណែកដល់ការ សម្រួលការដឹកជញ្ជូនទំនិញនិងផលិតផលរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានលើកឡើងបន្ថែមទៀតថា ក្រសួងកំពុងសិក្សាពង្រីក ផ្លូវជាតិលេខ៧ ពីវង្វងមូលស្គន់ ទៅខេត្តកំពង់ចាមពី ពីរគន្លងទៅបួនគន្លង មុនដាក់ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល។

លើសពីនេះទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ពូកគាត់នូវពាក្យស្លោកពីរឃ្លាថា៖ «សូមកុំសួរថាកម្ពុជាធ្វើអ្វីឱ្យយើង ត្រូវសួរថាយើងធ្វើអ្វីឱ្យកម្ពុជា និងមួយឃ្លាទៀតថា៖ សំដីឥតប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង៕

ផ្តល់សិទ្ធិដោយ៖ angkorpost

 

Trending

Copyright © 2019 ANARCHAK