មិនគួរឲជឿ! អ្នកវិទ្យាសាស្ត្ររកឃើញ អាណាចក្រមួយដែលបាត់ទៅរាប់ពាន់ឆ្នាំមុន លើទឹកដីកម្ពុជា…
Connect with us

គួរដឹង

មិនគួរឲជឿ! អ្នកវិទ្យាសាស្ត្ររកឃើញ អាណាចក្រមួយដែលបាត់ទៅរាប់ពាន់ឆ្នាំមុន លើទឹកដីកម្ពុជា…

អ្នកស្រាវជ្រាវបានកំណត់អត្តសញ្ញាណនៃទីក្រុងបុរាណដែលមានលក្ខណៈស្មុគស្មាញហៅថា “ទីក្រុងដែលបាត់” នៃប្រទេសកម្ពុជានៅលើកដំបូង ។

នៅក្នុងគំរោងដែលមានវិសាលភាពប្រហែលជាមួយឆ្នាំ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានប្រើប្រាស់នូវប្រព័ន្ធ aerial laser ស្កេន​ និង ការពិនិត្យមើលផ្ទាល់ដីដោយបានឃើញផែនទី ម៉ាហេន្រ្ទផាវ៉ាតា (Mahendraparvata) ឬ ហៅថា ភ្នំឥន្រ្ទដែលជាស្តេចនៃព្រះក្នុងការស្រាវជ្រាវ ។

ម៉ាហេន្រ្ទផាវាតា (Mahendraparvata) គឺជាទីក្រុងដំបូងនៅក្នុងចក្រភពខ្មែរ នៅកំឡុងសតវត្សទី៩ ទៅទី១៥ ។ ប៉ុន្តែព័ត៌មានដែលយើងបានដឹងច្រើនគឺមកពីសិលាចារឹកនៅតំបន់ផ្សេងទៅវិញ ។ អ្នកវិទ្យាសាស្រ្តបានឱ្យដឹងថា ទីក្រុងបុរាណនោះស្ថិតនៅបរិវេនភ្នំគូលេន ប្រហែលជា៤៨ គីឡូម៉ែត្រ នៅផ្នែកខាងជើងនៃក្រុងសៀមរាប យ៉ាងណាមិញវាពិតជាពិបាកក្នុងការស្វែងរកភស្តុតាង ។ ភ្នំ ឬខ្ពង់រាបដែលនៅឆ្ងាយ មានផ្លូវចូលយ៉ាងលំបាក ហើយហ៊ុមព័ទ្ធទៅដោយព្រៃឈើ និង ជាដីដែលមានគ្រាប់មីននៅបង្កប់ដោយខ្មែរក្រហមនៅឆ្នាំ ១៩៧០ វាពិតជាពិបាកដល់ការស្វែងរកភស្តុតាងពិតមែន ។

ស្ថិតនៅក្នុងអាថ៌កំបាំងជាច្រើនទសវត្ស ម៉ាហេន្រ្ទផាវាតា ត្រូវបានហៅថា “ទីក្រុងដែលបាត់” ដែលពេលនេះអ្នកវិទ្យាសាស្រ្តបានរកឃើញនូវអត្តសញ្ញាណហើយ ដោយបានលើកឡើងថា “នៅទីនេះយើងទទួលបានសម្មិតកម្ម ហើយបើផ្តោតតាមភស្តុតាងដែលបានប្រមូលផ្តុំមកហើយនេះ ម៉ាហេន្រ្ទផាវាតា គឺជាទីក្រុងនៅក្នុងកំឡុងសតវត្សទី៨ និងទី៩នៃចក្រភពខ្មែរ ដែលមានទីតាំងនៅលើភ្នំគូលែន” ។ អ្នកវិទ្យាសាស្រ្តក៏បានប្រើប្រាស់ airborne laser ស្កេនដែរមានសមត្ថភាពក្នុងការមើលឃើញឆ្លុះទៅក្នុងព្រៃ ហើយផ្តល់នូវរូបភាពច្បាស់ងាយស្រួលក្នុងការពិនិត្យ ។

ក្នុងការស្រាវជ្រាវ ពួកគេត្រូវបែងចែកផែនទីជា២ គឺទីមួយនៅឆ្នាំ២០១២ ដែលគ្រប់ដណ្តប់ ៣៧គីឡូម៉ែត្រការេ និងនៅឆ្នាំ២០១៥ បានគ្រប់ដណ្តប់ភ្នំទាំងមូលដែលមានទំហំ ៩៧៥គីឡូម៉ែត្រការេ ។ លទ្ធផលដែលទទួលបានពីប្រព័ន្ធ aerial mapping ជា​មួយនឹងព័ត៌មានដែលប្រមូលបាននៅនឹងកន្លែង បង្កើតបានជាផែនទីដែលបង្ហាញពីការរកឃើញថ្មីនៃអក្ស័សំខាន់ៗ ។ ផែនទីបង្ហាញច្បាស់ដូចជា មូលដ្ឋានដែលមិនទាន់រួចរាល់ ទំនប់ទឹកមួយចំនួន ជញ្ជាំងប្រាសាទដែលកប់ជ្រៅ នឹងសូម្បីតែវាំង ។

ការស្រាវជ្រាវនេះបានបើកផ្លូវក្នុងការសិក្សាបន្ថែម អំពីចក្រភពខ្មែរ ក៏ដូចជាសម័យអង្គរ ។ ផែនទីបង្ហាញថាទីក្រុងបានប្រើប្រាស់នូវគំរោងបែបវិទ្យាសាស្រ្តជាច្រើន ។ មួយវិញទៀត ទីក្រុងសាងសងនៅលើអក្ស័ស្រប ដែលមានលក្ខណៈស៊ីគ្នាជាមួយទិសដៅសំខាន់ៗ ដែលបង្ហាញពីទស្សនវិស័យក្នុងការកសាងទីក្រុងបែបទំនើប ។

បើគិតនៅក្នុងសម័យកាលនោះ ជម្រករបស់ប្រជាជនមិនទាន់មានលក្ខណៈច្បាស់លាស់នៅឡើយ គ្មានព្រំដីច្បាស់ ហើយមើលទៅដូចជាការអភិវឌ្ឍបែបធម្មជាតិដែលគ្មានគំរោង មានន័យថា ម៉ាហេន្រ្ទផាវាតា គឺជាទីក្រុងដំបូងដែលត្រូវបានទទួលស្គាល់ថាជាទីក្រុងដែលមានបែបបទច្បាស់លាស់នៅក្នុងប្រទេសកម្ពុជា ។

សរុបមក នៅក្នុងទីតាំងអង្គរត្រូវបានទទួលស្គាល់ថា ជាទីក្រុងរបស់ចក្រភពខ្មែរដែលល្អប្រសើរបំផុត ហើយប្រមូលផ្តុំទៅដោយអរិយធម៌ដ៏ចំណាស់ដែលបានផ្សព្វផ្សាយទៅខាងក្រៅ ហើយដែលយើងឃើញមានបច្ចុប្បន្ននៅប្រទេសថៃ វៀតណាម ឡាវ ក៏ដូចជាផ្នែកខាងត្បូងនៃប្រទេសចិន ប្រទេសភូមា និងក្នុងប្រទេសកម្ពុជាផ្ទាល់ផងដែរ ៕

ប្រភព៖ freedomnewskh.com

ពីនេះពីនោះ9 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ11 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ15 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ16 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ19 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង3 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

ថ្មីៗ2 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK