ដំណឹងល្អ! ផ្លូវល្បឿនលឿន(expressway) ភ្នំពេញ-ព្រះសីហនុ​ គ្រោងនឹង​បញ្ចប់​មុន​ពេល​កំណត់​
Connect with us

ថ្មីៗ

ដំណឹងល្អ! ផ្លូវល្បឿនលឿន(expressway) ភ្នំពេញ-ព្រះសីហនុ​ គ្រោងនឹង​បញ្ចប់​មុន​ពេល​កំណត់​

គម្រោងសាងសង់ផ្លូវល្បឿនលឿន(Expressway) ភ្នំពេញ-ព្រះសីហនុ មានប្រវែងប្រមាណជាង ១៩០ គីឡូម៉ែត្រ សម្រេចបានបាន ២០,៦៥% គ្រោង​នឹង​បញ្ចប់​មុន​ពេ​ល​កំណត់ ខណៈការដោះស្រាយផលប៉ះពាល់បាន ៨៨,៨៤% គិតត្រឹមខែមេសា ឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍​​របស់​លោក គួច​ ចំរើន អភិបាលខេត្តព្រះសីហនុបាន​ថ្លែង​នៅ​ក្នុងសន្និសីទសារព័ត៌មាន​នៅ​​ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីព្រឹក​​មិញ​នេះ។ ​

លោក​បានបន្ថែម​​ថា គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រូវបានបើកការដ្ឋានសាងសង់ នាថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ ដោយរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុនពេលកំណត់ នាចុងឆ្នាំ២០២២ នេះ ដោយគ្រោងប្រើប្រាស់ថវិកាវិនិយោគ ប្រមាណ ២.០០០លានដុល្លារអាមេរិក។

ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ​២៤ម៉ែត្រ ក្រាល AC មានសួនច្បារខណ្ឌកណ្តាល ចេញ​ពី​ភ្នំពេញ​​​នៅចំណុច​ផ្លូវ​ខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មក​ផ្លូវ​ជាតិ​លេខ​៤ ចំនួន ៧​កន្លែង មាន​ស្ពាន​វែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី​ ៣៣​កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពាន​រំលង ៣២១កន្លែង កន្លែង​ឈប់សម្រាក ៣កន្លែង និងហេដ្ឋារ​ចនា​សម្ព័ន្ធសំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត​។

ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway)​​ ជាកត្តាដ៏ធំជាងគេសម្រាប់ពង្រឹងសមត្ថភាពបណ្តាញ​ផ្លូវ​នៅកម្ពុជា​ព្រោះ​ ផ្លូវល្បឿ​ន​លឿន អាចបម្រើសេវាកម្មដឹកជញ្ជូនល្អជាងផ្លូវធម្មតា និងត្រូវបានគេចាត់ទុក​​ជា​​មូល​ដ្ឋាន​​​សម្រាប់​​វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធន់ធ្ងន់ផងដែរ។

ផ្លូវ​នេះ​​ត​ភ្ជាប់​ពី​ ភូមិ ​១ ​សង្កាត់ ​សំរោង​ក្រោម​ ខណ្ឌ​​ពោធិ៍ ​សែន ​ជ័យ ​រាជ​ធានី ​ភ្នំពេញ ​ដល់​ភូមិ ​១​សង្កាត់ ​​លេខ ​៣ ​ក្រុង​ព្រះសីហនុ ​។ ឆ្លង​កាត់ ​រាជ​ធានី​ ភ្នំពេញ ​ប្រវែង ​៨.៣០ ​គីឡូ​ម៉ែត្រ ខេត្ត​កណ្ដាល​ ​ប្រវែង ​៩.១០​ គីឡូ​ម៉ែត្រ​ ខេត្ត​កំពង់​ស្ពឺ ​ប្រវែង ៨០.៨០ ​គីឡូម៉ែត្រ ខេត្ត​កោះ​កុង​ ប្រវែង ​១.៩២ គីឡូ​ម៉ែត្រ​ និង​ ខេត្ត​ ព្រះ សីហនុ ប្រវែង ​៨៩.៨៩ ​គីឡូម៉ែត្រ​ ​ដោយ​ប្រើប្រាស់​ថវិកា​វិនិយោគ ​ប្រមាណ​ជិត ​២ពាន់ ​លាន​ដុល្លារ ​អាមេរិក​ និង​ ប្រើ​ប្រាស់​ថវិកា​​បដិភាគ ​ ដែល​ជា​ហិរញ្ញប្បទាន ​ឥត​សំណង ​ពិសេស​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ ​ប្រជាមានិត ចិន ​ប្រមាណ ​១៥០​លាន​ដុល្លារ​ ​អាមេរិក៕

អត្ថបទ៖ នីតា​

ប្រភព៖ kampucheathmey.com  

 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK