មិនធម្មតា ! វៀតណាមផលិតថាមពលអគ្គិសនីចេញពីកម្លាំងខ្យល់បក់ តាមបណ្តោយឆ្នេរសមុទ្ររបស់ខ្លួន
Connect with us

ពីនេះពីនោះ

មិនធម្មតា ! វៀតណាមផលិតថាមពលអគ្គិសនីចេញពីកម្លាំងខ្យល់បក់ តាមបណ្តោយឆ្នេរសមុទ្ររបស់ខ្លួន

(ហាណូយ)៖ ប្រទេសវៀតណាមត្រូវបានគេមើលឃើញថា កំពុងព្យាយាមឆ្ពោះទៅនាំមុខគេ​ក្នុងការផលិតថាមពលអគ្គិសនី តាមរយៈទួរប៊ីនដែលប្រើកម្លាំងខ្យល់បក់​នៅតាមបណ្តោយឆ្នេរសមុទ្រជាង ៣,៤០០គីឡូម៉ែត្ររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បច្ចុប្បន្នប្រទេសវៀតណាមទាំងមូល មានសមត្ថភាពផលិតថាមពលអគ្គិសនីសរុប ៥៤ជីហ្គាវ៉ាត់ (១GW = ១,០០០ម៉េហ្គាវ៉ាត់) ហើយរដ្ឋាភិបាលវៀតណាមកំពុងតែសម្លឹងមើល ការពង្រីកឥទ្ធិពលនៃការផលិតរបស់ខ្លួន ឲ្យដល់ចំនួនលើទ្វេដងនោះគឺ ១៣០ជីហ្គាវ៉ាត់ នៅរយៈពេល ១០ឆ្នាំខាងមុខទៀត។ ហេតុដូច្នេះការបង្កើតបណ្តាញទួរប៊ីន​ផលិតថាមពលអគ្គិសនីពីកម្លាំងខ្យលបក់ គឺជាភស្តុតាងមួយដែលបញ្ជាក់ថា ផែនការខាងលើនេះ​អាចនឹងសម្រេចចេញលទ្ធផលទៅតាមមហិច្ឆតា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញការបង្កើតតំបន់ស្រូបយកថាមពលខ្យល់ នៅតាមបណ្តោយឆ្នេរនៃប្រទេសវៀតណាម​ក្រុមហ៊ុនថាមពលដាណឺម៉ាក DEA បានគណនាថា នឹងផលិតថាមពលបានរហូតដល់ ១៦០ជីហ្គាវ៉ាត់ ប្រសិនបើវាដំណើរការពេញលេញ។ ការគណនានេះត្រូវបានធ្វើឡើង ដោយក្រុមហ៊ុន DEA ជាមួយនឹងអាជ្ញាធរថាមពលកកើតឡើងវិញរបស់វៀតណាម (REAV)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
គួរបញ្ជាក់ថា ប្រទេសវៀតណាមមានអំណោយផល នៅក្នុងផែនការបង្កើតបណ្តាញផលិត​ថាមពលអគ្គិសនីដើរដោយថាមពលខ្យល់ ព្រោះតែខ្លួនមានឆ្នេរសមុទ្រដ៏វែងអន្លាយប្រវែងជាង ៣,៤០០គីឡូម៉ែត្រ។ អ្នកជំនាញរបស់ DEA បានលើកឡើងថា ប្រសិនបើផែនការខាងលើនេះ​ចាប់ផ្តើមដោយរលូនជាបន្តបន្ទាប់​នៅប៉ុន្មានឆ្នាំខាងមុខទៀត ប្រទេសវៀតណាមនឹងនាំមុខគេនៅអាស៊ីអាគ្នេយ៍ ក្នុងការផលិតថាមពលអគ្គិសនី​ចេញពីកម្លាំងខ្យល់បក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រភពពីអ្នកជំនាញថាមពលវៀតណាមឈ្មោះ មិញ ហាដុង (Minh Ha Duong) ផែនការដែលត្រូវបានបញ្ចេញកាលពីខែមីនា ឆ្នាំ២០២០បានបង្ហាញថា ប្រទេសនេះអាចផលិតថាមពលអគ្គិសនី​ពីកម្លាំងខ្យល់បក់រហូតដល់ ១៤.៧ជីហ្គាវ៉ាត់ ដោយបូករួមទាំងទួរប៊ីន​ដែលត្រូវដាក់ក្នុងទឹកសមុទ្រ និងនៅក្បែរឆ្នេរសមុទ្រ។ បើសិនជាផែនការដំណើរការទៅតាមការគ្រោងទុក វៀតណាមនឹងមានថាមពលអគ្គិសនី​ពីកម្លាំងខ្យល់សរុប ១២ជីហ្គាវ៉ាត់នៅឆ្នាំ២០៣០៕

ប្រភព៖ FreshNews​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីនេះពីនោះ1 hour ago

អាណិត ខាត់ សុឃីម ណាស់ឪពុកស្លាប់មិនទាន់បានប៉ុន្មានផង ពេលនេះម្ដាយក៏ធ្លាក់ខ្លួនឈឺទៀត

ពីនេះពីនោះ4 hours ago

គូស្នេហ៍ដំបូងបំផុត ! តស៊ូព្យាយាម ឡើងដល់ភ្នំខ្នងផ្សារថត Pre-Wedding ដូច​ស្ថិតនៅទីឋានសួគ៌ដ៏ស្រស់បំព្រងបំផុត

ពីនេះពីនោះ5 hours ago

ទីបំផុត អ្នកនិពន្ធ​បទ “​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​” បានចេញមុខ​សុំទោស​ជា​សាធារណៈហើយ ដោយលើក​ហេតុផល​ថា​…(​មានវីដេអូ​)

ពីនេះពីនោះ20 hours ago

សណ្ឋាគារលំដាប់ផ្កាយ៥មួយស្រោបដោយមាសសុទ្ធ មុនគេលើលោកនៅវៀតណាម

ពីនេះពីនោះ21 hours ago

គ្រាន់តែឡើងមកដល់ភ្នំខ្នងផ្សារភ្លាម តារាចម្រៀងលោក ខេមរៈ សេរីមន្ត ត្រូវព្រះសង្ឃសរសើរថាតារាគំរូល្អ

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK