ទោះកន្លងផុតយូរឆ្នាំ តែផលិតកម្ម អង្គរវត្ត នៅតែសរសើរថាទូច ស៊ុននិច មាន​ចរិតល្អ​សុភាពរាបសាតាំង​ពី​ក្មេង
Connect with us

ពីនេះពីនោះ

ទោះកន្លងផុតយូរឆ្នាំ តែផលិតកម្ម អង្គរវត្ត នៅតែសរសើរថាទូច ស៊ុននិច មាន​ចរិតល្អ​សុភាពរាបសាតាំង​ពី​ក្មេង

យោងតាមទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ ផលិត​កម្ម​ អង្គរវត្ត​​ បាន​បង្ហោះ​​សារមួយ​និយាយ​ត្រង់​ៗ​ពីចរិត​ពិតពីកំណើត​របស់​អតីត​តារា​ចម្រៀង​ ទូច ស៊ុននិច ដោយ​មាន​ការរៀប​រាប់​មួយ​ៗ​យ៉ាង​ក្បោះ​​ក្បាយ​ ។​

ទំព័ហ្វេសប៊ុក​ខាងលើ​កបាន​សរសេរ​រៀប​រាប់​ផ្តើ​មដោយ​ពាក្យ​ ខ្ញុំ​ ថា៖ រូប​​ថត​ដែល​ក្មួយ​ស្រី​កាន់ពានរង្វាន់​នេះ​ គឺ​ខ្ញុំ​បាន​ថត​ដោយ​ផ្ទាល់​ដៃ​ខ្ញុំ​ដែល​ជាចាងហ្វាងផលិត​កម្ម​អង្គរវត្ត​​ នៅ​ថ្ងៃ​ទី​មួយ​ខ្ញុំ​បាន​ជួប​ឪ​ពុក​របស់​នាង ថ្ងៃ​ទី​ពីរគាត់​បាន​នាំ​ក្មួយ​ស្រី​តូច ស្រី​និច មកជួប​នឹង​ខ្ញុំ​តាម​កាលសំណូមពរ​របស់​ខ្ញុំ​ដែល​ចង់ជួប​នាង នាងមាន​ចារិតសុភាព ឈរ​ជិតឪ​ពុក​ញញឹមយ៉ាង​ស្រស់​មិន​មាន​​វាចាអ្វី​ទាំអស់ គ្រួសារ​មួយ​ដែល​មិន​មែន​​ជាគ្រួសារ​សម្បត្តិ​មហា​សាលមែន​ពិត ប៉ុន្តែ​គឺ​ជា​គ្រួសារ​ដ៏​មាន​សុភ​មង្គល​​ដ៏​គួរ​ឱ្យ​គោរព​ និង​ ជាទី​រាប់អាន​ ដែល​យើង​រាល់គ្នា​ចង់បាន​មកធ្វើ​ជាមិត្ត​ភក្តិ​ គ្រួសារ​ដែល​រស់នៅ​ដោយ​ក្រឹតវិនយ័របស់​ព្រះ​យ៉ាង​ពិតប្រាកដ​​ មាន​សេច​ក្ដី​ស្រឡាញ់​ អំណរ​ មេត្រី​ អត់​ធ្មត់ សុភាព សប្បុរស​ ស្មោះ​ត្រង់​ ស្លូត​បូត ។​ ខ្ញុំ​បាន​ជួប​នឹង​ឪ​ពុក​របស់​នាងប៉ុន្មាន​​ដងដែរកាល ៧ ឬ​ ៨ ឆ្នាំ​​មុន នៅ​ Stockton in California ។​ ខ្ញុំ​នឹក​នាងជានិច្ច​ រូប​​ថត​នេះ​ខ្ញុំ​ថត​ជាមួយ​​នាង និង​ ឪ​ពុក​របស់​នាង ជាមួយ​​នាង នារី​រត្ន គន្ធា នៅ​ South Carolina USA ,May God Continue Bless all her family as well forever ។​

ស្តែង​តាម​អ្វី​ដែល​ទំព័រ​ហ្វេសប៊ុក​ ផលិត​កម្ម​ អង្គរវត្ត បាន​លើកឡើង​នេះ​ គេកត់សម្គាល់​​ឃើញ​មាន​អ្នក​គាំទ្រ​ជាច្រើន​ក៏​បាន​លើកឡើង​ពីចរិត​ពិតរបស់​អតីត​តារា​ចម្រៀង​ ទូច ស៊ុននិច ដែរទៅ​តាម​អ្វី​ដែល​គេបាន​ស្គាល់​នាងនាកន្លង​ថាជាតារា​ចម្រៀង​របស់​កម្ពុជា​មួយ​​រូប​​ដែល​មាន​ចរិត​ឫ​កពារ​ល្អ​ គ្មាន​​ប្រវត្តិឆ្មើងឆ្មៃ ក្រអើតក្រទមដាក់​រៀមច្បង​ ឬ​ បណ្តា​អ្នក​សិល្បៈ​ ចាស់ព្រឹទ្ធា​ចារ្យ​ណាឡើយ​ ផ្ទុយ​ទៅ​វិញមាន​តែការគោរព​ និង​ ឱ្យ​តម្លៃ​​ ដែល​ទាំង​នេះ​​បាន​ធ្វើ​ឱ្យ​នាងមាន​កេរ្តិ៍ឈ្មោះ​ល្បី​ដល់សព្វ​ថ្ងៃ​ បើទោះ​នាងគ្មាន​​សមត្ថភាព​អាចបំពេអារម្ម​ណ៍​​អ្នក​គាំទ្រ​បាន​ទៀត​ក្តី​ ។​

គួរ​ឱ្យ​ដឹង​ដែរថា មកទល់​នឹង​បច្ចុប្បន្ន​​នេះ​អតីត​តារា​ចម្រៀង​ ទូច ស៊ុននិច កំពុង​តែរស់នៅ​ឆ្ងាយ​​មាតុ​ភូមិ​​ឯ​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពីនាងបាន​រងគ្ រោះ​​ដោយ​ត្រូវ​ខ្មាន់កាំភ្លើង​មិន​ស្គាល់​មុខ​លបបាញ់​ប្រហារកាលពី​ថ្ងៃ​ទី​ ២​១​ ខែ​តុលា​ ឆ្នាំ​​ ២​០​០​៣​ កន្លង​ទៅ ខណៈ​​ដែល​​នាង​កំពុង​​ដើរ​​ចេញ​​ពី​ហាង​ទំនិញ​​មួយ​ ​ជា​មួយ​​ម្ដាយ​នាង​ត្រូវ​​បានស្លាប់​​នៅ​​នឹង​​កន្លែង​​កើត​​ហេតុ​ ៕


ប្រភព៖ news-kh.com

ពីនេះពីនោះ15 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ17 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ21 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ21 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ1 day ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK