ផ្ទុះការសរសើរថា អភិបាលខេត្តពោធិ៍សាត់ ពូកែដោះស្រាយបញ្ហា រកយុត្តិធម៌ជូនប្រជាពលរដ្ឋដល់ផ្ទះ
Connect with us

ពីនេះពីនោះ

ផ្ទុះការសរសើរថា អភិបាលខេត្តពោធិ៍សាត់ ពូកែដោះស្រាយបញ្ហា រកយុត្តិធម៌ជូនប្រជាពលរដ្ឋដល់ផ្ទះ

អភិបាលខេត្តប្រៀបបីដូចជាអាណាព្យាបាល ប្រៀបបីដូចជាឪពុកម្ដាយ ដែលត្រូវមើលថែ យកចិត្តទុកដាក់ ផ្ដល់ការទំនុកបម្រុងដល់កូនៗដូច្នោះដែរ ។ អភិបាលខេត្តល្អ ប្រកបដោយចំណេះវិជ្ជាខ្ពង់ខ្ពស់ ភាពឈ្លាសវៃ ក្រមសីលធម៌វិជ្ជាជីវៈ ក៏នឹងនាំឱ្យខេត្តមួយនេះពោរពេញដោយសេចក្ដីសុខ ភាពរីកចម្រើនឥតឈប់ឈរ ។

ក្រឡេកមមកមើលអភិបាលខេត្តពោធិ៍សាត់ ឯណេះវិញកំពុងទទួលបាននូវការសាទរ និងការកោតសរសើរជាខ្លាំង ពីសំណាក់ប្រជាជនដែលលោកបានធ្វើឱ្យរាស្ត្រមានភាពកក់ក្ដៅ គ្មានទឹកភ្នែកមានតែស្នាមញញឹម ។ ក្នុងរយៈពេលនេះលោកបានបំពេញបេសកកម្មដោះស្រាយបញ្ហាស្ទើរគ្រប់បែបយ៉ាងរបស់ប្រជាជន ទៅដល់ទីកន្លែងរស់នៅរបស់ពលរដ្ឋតែម្ដង ។ ឯកឧត្ដម ម៉ៅ នធិន បានប្រើបញ្ញាញាណប្រកបដោយកត្តញ្ញូរ តាធម៌ ភាពយុត្តិធម៌ មិនលម្អៀងជូនរាស្ត្រ ធ្វើឱ្យរាស្ត្រពេញចិត្តលើកដៃទះកងរំពង។

អភិបាលខេត្តដែលពោរពេញដោយស្នាមញញឹមមួយនេះ បានចុះដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការដល់ភូមិស្រុកជាច្រើន ហើយភាគច្រើនគឺពាក់ព័ន្ធទៅនឹងបញ្ហាដីធ្លីដែលចាក់ស្រេះប្រៀបដូចអំបោះរុំជំពាក់មុខ តែលោកនៅតែរកមុខដោះឃើញម្ដងមួយជំហានៗ ។ លោកបានកោះហៅភាគីជម្លោះដែលពាក់ព័ន្ធមកជួបទល់មុខគ្នា និងសួរនាំជីកឬសគល់រកអ្នកណាដែលត្រូវ អ្នកណាដែលខុសនៅក្នុងបញ្ហានោះ ហើយក៏មិនឱ្យអ្នកណាទឹកភ្នែកដែរ មានតែអ្នកឈ្នះទាំងអស់គ្នាព្រមទទួលស្គាល់កំហុសទាំងអស់គ្នា ។

ដោយសារភាពប៉ិនប្រសប់ ប្រកបដោយគំនិតឈ្លៀសវៃបែបនេះហើយ ទើបធ្វើឱ្យប្រជាជនរំភើបចិត្ត រីករាយទទួលយកដំណោះស្រាយរបស់លោកអភិបាលខេត្តដោយពេញចិត្តបំផុត៕

ប្រភព៖ news-kh.com

ពីនេះពីនោះ10 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ13 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ17 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ17 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ21 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង3 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK