សាកល្បងមើល! ចំនួនខ្សែបន្ទាត់នៅពេលអ្នកក្តាប់ដៃ អាចបញ្ជាក់ពីបុគ្គលិកលក្ខណៈនិងព្រេងវាសនា
Connect with us

គួរដឹង

សាកល្បងមើល! ចំនួនខ្សែបន្ទាត់នៅពេលអ្នកក្តាប់ដៃ អាចបញ្ជាក់ពីបុគ្គលិកលក្ខណៈនិងព្រេងវាសនា

តាមការបកស្រាយរបស់អ្នកជំនាញផ្នែកនរវិទ្យា បានបង្ហាញថាជោគវាសនា ភ័ព្វសំណាងទៅថ្ងៃអនាគតរបស់មនុស្សម្នាក់ៗ អាចបញ្ជាក់ចេញតាមរយៈខ្សែបន្ទាត់នៅផ្នែកប្រអប់ដៃ។ ចង់ដឹងកាន់តែច្បាស់ អ្នកអាចក្តាប់ដៃ បន្ទាប់មកធ្វើការរាប់ចំនួនខ្សែបន្ទាត់ដូចបានបង្ហាញក្នុងរូបភាពខាងក្រោមនេះ និងពិនិត្យមើលចំនួនទៅតាមរូបភាពនិមួយៗដើម្បីដឹងពីខ្លួនឯងកាន់តែច្បាស់។

ប្រសិនបើមានខ្សែបន្ទាត់ចំនួន១៖ អ្នកជាមនុស្សដែលមិនចូលចិត្តការប្រកួតប្រជែង

អ្នកមានបុគ្គលិកលក្ខណៈបែបសាមញ្ញៗ ចូលចិត្តរស់នៅក្នុងជីវិតដែលមានក្តីសុខស្ងប់ស្ងាត់ និងមានលំនឹង។ អ្នកមិនសូវជាខ្វល់ត្រេកត្រអាលនឹងលុយកាក់ប៉ុន្មានទេ សំខាន់ឲ្យតែបានចាយគ្រប់។ ភាពល្បីល្បាញឬរកស៊ីធ្វើជំនួញមានមុខមាត់ មិនមែនជាអ្វីដែលអ្នកឲ្យតម្លៃដំបូងគេបង្អស់ឡើយ។ ដោយសារតែអ្នកយល់ថាតំណែងខ្ពស់ និងមុខរបរធំ គឺត្រូវមានទំនួលខុសត្រូវខ្ពស់ខ្លាំងណាស់ ដូច្នេះហើយអ្នកសុខចិត្ត ធ្វើការងារធម្មតាៗដែលស្រួលខ្លួនវិញប្រសើរជាង។

ការប្រកាន់គំនិតបែបនេះអាចមកពីអ្នកធ្លាប់ឆ្លងកាត់រឿងពិបាកៗនឿកយហត់ច្រើនកាលនៅវ័យក្មេង។ អ្នកលែងចង់ដាក់សម្ពាធឲ្យខ្លួនឯង ដូច​ពេលអតីតកាលទៀត ជាហេតុនាំឲ្យអ្នកពិបាកនឹងបន្តកម្លាំងចិត្តដើម្បីរកលុយឲ្យបានច្រើន។ យ៉ាងណាកុំបារម្ភអី ចូលដល់ខ្ទង់វ័យ ៤០ ឆ្នាំ សមត្ថភាពនិងឱកាសជោគជ័យនឹងកើតមានចំពោះអ្នកជាក់ជាមិនខាន។

ប្រសិនបើមានខ្សែបន្ទាត់ចំនួន២៖ អ្នកជាមនុស្សពូកែចាត់ចែងរៀបចំទុកដាក់

គ្រប់គ្នាពិតជាស្រលាញ់ចូលចិត្តអ្នកខ្លាំងណាស់ ព្រោះអ្នកមានទឹកចិត្តស្មោះស និងមានទំនួលខុសត្រូវជានិច្ច។ ប្រសិន​បើ​អ្នកបានធ្វើអ្វីដែលបង្កការរំខាននិងប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ អ្នកនឹងមិនសប្បាយចិត្តពេញមួយថ្ងៃតែម្តង។ អ្នកប្រកាន់សច្ចៈធម៌ យុត្តិធម៌ និងចេះវិនិច្ឆ័យទៅលើការគិតនិងសកម្មភាពរបស់ខ្លួនឯង។

ដោយសារតែមានបុគ្គលិកលក្ខណៈពិសេសបែបនេះ ទើបបានជាអ្នកមានឱកាសទទួលបាននូវភាពជោគជ័យលឿនជាងគេ។ មិនតែប៉ុណ្ណោះ ដល់អាយុខ្ទង់៣០ឆ្នាំ អ្នកមាន​សំណាងធំជាមួយនឹងជ័យជំនះក្នុងជីវិត មានសិទ្ធិគ្រប់គ្រងកាន់កាប់របស់មានតម្លៃ ហើយអ្នកក៏មិនដែលងាករេគិតចង់រាថយដែរ មានតែការខិតខំប្រឹងប្រែងលើសដើម ដើម្បីឈានទៅដល់គោលដៅកាន់តែខ្ពស់។

ប្រសិនបើមានខ្សែបន្ទាត់ចំនួន៣៖ អ្នកជាមនុស្សដែលមានម្ចាស់ការនិងចូលចិត្តគ្រប់គ្រងគេ

អ្នកជាមនុស្ស​សកម្មខ្លាំងណាស់ ជាពិសេសគឺពេញទៅដោយកម្លាំងថាមពល មានភាពលេចធ្លោ និងតែងចេះគ្រប់គ្រងគេឯងបានយ៉ាងល្អទៀតផង។ អ្នក​មាន​ភាពច្បាស់លាល់ ចេះគិតគូរពិចារណាហ្មត់ចត់ និងមានគោលដៅជាក់លាក់។ អ្នក​មាន​ភាពចុះសម្រុងជាមួយអ្នកដទៃ ប៉ុន្តែកាលណាប់បើអ្នកបង្ហាញភាពម៉ឺងម៉ាត់ចេញមកហើយ គឺគ្មាននរណាហ៊ានក្អកមិនគោរពនោះឡើយ។

អត្តចរិតបែបនេះហើយ ទើបអ្នកអាចក្លាយជាចៅហ្វាយនាយ និងអ្នកដឹកនាំគួរឲ្យស្ងប់ស្ងែងមួយរូប។ អនាគតរបស់អ្នកអាចនឹងជោគជ័យកាន់តែច្រើនប្រសិនបើអ្នកប្រឡូកក្នុងការរកស៊ីមុខជំនួញផ្សេងៗ។

ប្រសិនបើមានខ្សែបន្ទាត់ចំនួន៤៖ អ្នកជាមនុស្សដែលមានភាពស្ទាក់ស្ទើរនៅពេលសម្រេចចិត្ត

ទោះបីជាអ្នកមានភាពស្មោះត្រង់ ចូលចិត្តនិយាយចំៗក៏ដោយ ប៉ុន្តែចំណុចខ្សោយរបស់អ្នក គឺការខ្វះទំនុកចិត្តលើខ្លួនឯង ហើយតែងតែស្ទាក់ស្ទើរនៅពេលត្រូវសម្រេចចិត្តលើកិច្ចការសំខាន់ៗ។ ភាគច្រើនអ្នកទទួលបានការមិនចូលចិត្តពីអ្នកដទៃ ពេលជួបគ្នាលើកដំបូង លុះត្រាចំណាយពេលយូរ ទើបអាចស្គាល់ចិត្តច្បាស់។

ការមិនជឿជាក់លើខ្លួនឯង បានធ្វើឲ្យអ្នកមានភាគរយច្រើននឹងជួបរឿងបរាជ័យ ប៉ុន្តែបន្ទាប់ពីវ័យ៣៥ឆ្នាំ ជីវិតរបស់អ្នកនឹងរលូនទៅមុខប្រសើរជាងមុន៕

ប្រភព៖ bestie

ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

ដកស្រង់ដោយ៖ kanha.sabay.com.kh

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK