អ្នកជំនាញ​ទស្សនវិជ្ជា​៖ ការបរិហារកេរ្តិ៍​នៅក្នុង​បណ្ដាញ​សង្គម ប៉ះពាល់​ទាំង​សីលធម៌ និង​ផ្លូវច្បាប់​
Connect with us

គួរដឹង

អ្នកជំនាញ​ទស្សនវិជ្ជា​៖ ការបរិហារកេរ្តិ៍​នៅក្នុង​បណ្ដាញ​សង្គម ប៉ះពាល់​ទាំង​សីលធម៌ និង​ផ្លូវច្បាប់​

​ភ្នំពេញ​៖ ការប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ផ្សព្វផ្សាយ​នូវ​រឿងអាស្រូវ​របស់​នរណា​ម្នាក់ ទាំង​ការសរសេរ ទាំង​រូបភាព និង​វីដេអូ កំពុង​ធ្វើ​ឲ្យ​បាត់បង់​នូវ​សីលធម៌​ជាម​នុស្ស​ដែលមាន​ការអប់រំ ឬក៏​អាច​ប៉ះពាល់​ដល់​ផ្លូវច្បាប់​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ប៉ា ច័ន្ទ​រឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ត និង​សីលធម៌​កម្ពុជា​។​

លោក ប៉ា ច័ន្ទ​រឿន បាន​ពន្យល់ថា ការប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ចែករំលែក​ព័ត៌មាន ដែលមាន​ប្រយោជន៍​ដូចជា​ការអប់រំ ឬ​ការអភិវឌ្ឍ និង​គំនិត​ឆ្នៃប្រឌិត​ផ្សេងៗ គឺជា​ភាពត្រឹមត្រូវ​របស់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ដ៏​ឈ្លាសវៃ​។ ប៉ុន្តែ​ការប្រើប្រាស់​បណ្ដាញ​សង្គម​សម្រាប់​បរិហារកេរ្តិ៍​បុគ្គល​ណា​ម្នាក់ គឺជា​រឿង​ដែល​អ្នក​ខ្វះ​ក្រមសីលធម៌ មិនមាន​ចំណេះដឹង​គ្រប់គ្រាន់​ប៉ុណ្ណោះ ដែល​ធ្វើ​រឿង​បែបនេះ​។ 

​ទង្វើ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​បែប​អសីលធម៌​នេះ មិន​ត្រឹមតែ​ខុស​នឹង​សីលធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​ផងដែរ ព្រោះថា​ការយក​រឿង​ផ្ទាល់ខ្លួន​របស់​អ្នកដទៃ​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ ក៏​អាច​មានន័យថា ជាការ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ប៉ា ច័ន្ទ​រឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនៈវិជ្ជា​អនុវត្ត និង​សីលធម៌​កម្ពុជា​៕

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK