ថ្មីៗនេះ! រដ្ឋមន្ត្រីក្រសួងអប់រំ សម្រេច​ឲ្យ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សាប្រឡង​បញ្ចប់​ការសិក្សា
Connect with us

ថ្មីៗ

ថ្មីៗនេះ! រដ្ឋមន្ត្រីក្រសួងអប់រំ សម្រេច​ឲ្យ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សាប្រឡង​បញ្ចប់​ការសិក្សា

​ភ្នំពេញ​៖ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​៨ ខែមិថុនា បានសម្រេច​ឲ្យ​គ្រប់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នានា រៀបចំ​ប្រឡង​បញ្ចប់​ការសិក្សា ។ ចំណែក​និស្សិត​ដែល​ត្រូវ​ចូលរៀន​នៅ​ឆ្នាំនេះ​វិញ គឺ​តម្រូវ​រៀន​តាម​អន​ឡាញ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩ រាលដាល​ចូល​សហគមន៍​។

លោក ហង់ ជួន ណា​រ៉ុ​ន បញ្ជាក់ថា គ្រប់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ទាំងអស់ ត្រូវ​រៀបចំ​ឯកសារ​ស្នើសុំ​មក​ក្រសួង​អប់រំ ដើម្បី​ងាយស្រួល​រៀបចំ​ឧទ្ទេសនាម​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​។​

​ដោយឡែក​ការពន្យារពេល​ចូលរៀន​នៅតែមាន​សុពលភាព​។ លោក រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ណែនាំ​ឲ្យ​គ្រប់​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​រៀបចំ​ការបណ្តុះបណ្តាល​និស្សិត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​ឲ្យ​គ្រូ និង​សិស្ស​ត្រូវមាន​ទំនាក់ទំនង​គ្នា ហើយ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ឲ្យ​បានច្បាស់លាស់ ដើម្បី​ធានា​ឲ្យ​ការបង្រៀន និង​ការរៀន​ប្រកបដោយ​គុណភាព និង​និរន្តរភាព​។ 

​ចំណែក​សិស្សានុសិស្ស​ដែល​រៀន​នៅតាម​សាលា​ឯកជន ហើយ​ត្រៀម​នឹង​ប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប​នៅ​ឆ្នាំនេះ ក៏ត្រូវ​ប្រឡង​ពី​ចម្ងាយ ឬ​ប្រឡង​តាម​អេឡិចត្រូនិក ទៅតាម​ការកំណត់​បរិ​ច្ឆេ​ទ​ប្រឡង​របស់​សាលា​ឯកជន​នានា​ផងដែរ​។ ក្រសួង​នឹង​សហការ​ជាមួយនឹង​គ្រឹះស្ថានសិក្សា​ឯកជន​ក្នុងការ​រៀបចំ​ដំណើរការ​ប្រឡង​នេះ ដើម្បី​ឲ្យ​ការប្រឡង​ប្រព្រឹត្ត​ទៅដោយ​គុណភាព និង​តម្លាភាព​។ ចំពោះ​សិស្សានុសិស្ស​នៅតាម​សាលា​រដ្ឋ​វិញ ក្រសួង​ពន្យារពេល​ប្រឡង​សិន និង​កំណត់​ថ្ងៃ​ប្រឡង​នៅពេល​ក្រោយ​។ នេះ​បើតាម​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​១៣ ខែមេសា​ឆ្នាំ​២០២០៕ 

ប្រភព៖ www.thmeythmey.com

ពីនេះពីនោះ9 hours ago

ចិនប្រកាសរកឃើញវីរុសកូរ៉ូណាក្នុងកេសផ្ទុកបង្គាស្រស់ នាំចូលពីប្រទេសមួយ

ពីនេះពីនោះ12 hours ago

សប្បាយក្លាយជាទុក្ខ​! វីដេអូស្តែងៗនារីម្នាក់រអិលធ្លាក់ទឹកជ្រោះនៅ «ទឹកធ្លាក់ថ្មដាតូច» ត្រូវទឹកហូរគួចយកទៅបាត់ ពេលនេះរកសពឃើញហើយ (មានវីដេអូ)

ពីនេះពីនោះ15 hours ago

រដ្ឋាភិបាល អនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូម និងបាក់ឌុបរៀងៗខ្លួនបាន រយៈពេល២ថ្ងៃ

ពីនេះពីនោះ16 hours ago

រដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ចូលឆ្នាំខ្មែរ រយៈពេល ៥ ថ្ងៃ ដោយមិនបូកបញ្ចូលថ្ងៃសៅរ៍-អាទិត្យ គឺចាប់ពីថ្ងៃទី…

ពីនេះពីនោះ1 day ago

ក្រុមឪពុកម្តាយទារក នាំគ្នាដាក់ពាក្យទៅក្រសួងសុខាភិបាល ប្តឹងម្សៅទឹកដោះគោ Nutrilatt ថាធ្វើឲ្យទារក កើតជំងឺខ្វះគ្រាប់ឈាម និង…

Trending

Copyright © 2019 ANARCHAK