កម្ពុជា សម្រេចគិតថ្លៃពីជនបរទេស សម្រាប់ការធ្វើតេស្តរកកូវីដ១៩ ការធ្វើចត្តាឡីស័ក និងការពិនិត្យព្យបាល
Connect with us

ពីនេះពីនោះ

កម្ពុជា សម្រេចគិតថ្លៃពីជនបរទេស សម្រាប់ការធ្វើតេស្តរកកូវីដ១៩ ការធ្វើចត្តាឡីស័ក និងការពិនិត្យព្យបាល

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់គិតថ្លៃសេវាពីជនបរទេស សម្រាប់ការធ្វើតេស្តរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័ក និងការពិនិត្យព្យបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរបស់រដ្ឋ។ នេះបើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ក្រសួងសេដ្ឋកិច្ច បានបង្ហាញអំពីនីតិវិធីអនុវត្តន៍ ត្រូវបានកំណត់ដូចតទៅ៖

*ចំណាយរបស់អ្នកដំណើរជាជនបរទេសចូលមកប្រទេសកម្ពុជា ត្រូវទូទាត់ជូនទៅអ្នកផ្តល់សេវាតាមគោលដៅ តាមទំហំចំណាយជាក់ស្តែង និងស្របតាមគោលការណ៍តម្លៃដូចមានកំណត់ខាងលើ។ ក្រសួងសុខាភិបាលគួរពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអនុញ្ញាតឱ្យធនាគារមានបញ្ហារនៅស្ថានីយមកដល់ និងស្ថានីយចេញដំណើរ ដើម្បីឱ្យអ្នកដំណើរអាចតម្កល់ប្រាក់ដោយប្តូរយក Debit Card សម្រាប់ប្រើប្រាស់ទូទាត់ចំណាយ និងដកប្រាក់នៅសល់យកវិញ ស្របតាមស្មារតីនៃកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស កាលពីថ្ងៃទី២៧ និង២៨ ខែឧសភា ឆ្នាំ២០២០។

*ចំពោះការព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរដ្ឋ, ក្រសួងសុខាភិបាលគួរតម្រូវឱ្យអ្នកដំណើរ ទិញសេវាធានារ៉ាប់រងក្នុងស្រុក ដើម្បីសម្រួលដល់ការទូទាត់។ ទន្ទឹមនឹងនេះ គួរពិនិត្យអនុញ្ញាតឱ្យក្រុមហ៊ុន ធានារ៉ាប់រងលក់បណ្ណសន្យារ៉ាប់រង ជាមួយបញ្ហាររបស់ធនាគារ នៅតាមច្រកទ្វារអន្តរជាតិ ក្នុងស្ថានីយមកដល់របស់អ្នកដំណើរ ពេលអ្នកដំណើរមកដល់។

*ការដាក់ឱ្យមានប្រព័ន្ធអនឡាញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ គួរត្រូវបានរៀបចំឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន សម្រាប់ឱ្យអ្នកដំណើរអាចបង់ប្រាក់តម្កល់ និងដកប្រាក់នៅសល់វិញ ព្រមទាំងទិញផលិតផលធានារ៉ាប់រងជំងឺកូវីដ-១៩ ក្នុងគោលដៅសម្រួលដល់អ្នកធ្វើដំណើរចេញចូលប្រទេសកម្ពុជា។

*ចំពោះកម្រៃពីសេវាដែលអង្គភាពរដ្ឋ (មន្ទីរពេទ្យ និងមន្ទីរពិសោធន៍ដែលកំណត់ដោយក្រសួងសុខាភិបាល) ទទួលបានក្នុងក្របខណ្ឌនៃការងារនេះ ត្រូវបានអនុញ្ញាតឱ្យរក្សាទុកជាគុណ ប្រយោជន៍ដើម្បី អភិវឌ្ឍអង្គភាពរបស់ខ្លួន។ ចំណែកគ្រូពេទ្យប្រចាំការនៅសណ្ឋាគារ ឬតាមមណ្ឌលចត្តាឡីស័ក ដែលទទួលបានប្រាក់ឧបត្ថម្ភពីកម្រៃសេវាខាងលើ មិនត្រូវបានអនុញ្ញាតឱ្យទទួលប្រាក់ឧបត្ថម្ភត្រួតគ្នា ជាមួយគោលការណ៍ដែលបានកំណត់ក្នុងលិខិតចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ស្ដីពីការផ្តល់គោលការណ៍ប្រាក់ឧបត្ថម្ភលើកទឹកចិត្តបន្ថែម សម្រាប់ក្រុមគ្រូពេទ្យជួរមុខ ប្រយុទ្ធនឹងការរីករាលដាល ជំងឺឆ្លងកូវីដ១៩៕

ប្រភព៖ freshnewsasia.com

ពីនេះពីនោះ2 hours ago

គូស្នេហ៍ដំបូងបំផុត ! តស៊ូព្យាយាម ឡើងដល់ភ្នំខ្នងផ្សារថត Pre-Wedding ដូច​ស្ថិតនៅទីឋានសួគ៌ដ៏ស្រស់បំព្រងបំផុត

ពីនេះពីនោះ3 hours ago

ទីបំផុត អ្នកនិពន្ធ​បទ “​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​” បានចេញមុខ​សុំទោស​ជា​សាធារណៈហើយ ដោយលើក​ហេតុផល​ថា​…(​មានវីដេអូ​)

ពីនេះពីនោះ17 hours ago

សណ្ឋាគារលំដាប់ផ្កាយ៥មួយស្រោបដោយមាសសុទ្ធ មុនគេលើលោកនៅវៀតណាម

ពីនេះពីនោះ18 hours ago

គ្រាន់តែឡើងមកដល់ភ្នំខ្នងផ្សារភ្លាម តារាចម្រៀងលោក ខេមរៈ សេរីមន្ត ត្រូវព្រះសង្ឃសរសើរថាតារាគំរូល្អ

ពីនេះពីនោះ19 hours ago

តារាចម្រៀងរ៉េប Kanye West ប្រកាសថាខ្លួននឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនាឆ្នាំ ២០២០ នេះ

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK