ហេតុអ្វីពិន្ទុនៅសាលារៀន ឬ GPA មិនឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់សិស្ស?
Connect with us

គួរដឹង

ហេតុអ្វីពិន្ទុនៅសាលារៀន ឬ GPA មិនឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់សិស្ស?

​មាន​សិស្ស​ ​និស្សិត​ ​ជាច្រើន​ព្រួយបារម្ភ​ខ្លាំង​ ​នៅ​ពេល​លើកឡើង​ពី​ពិន្ទុ​ ​ឬ​ ​G​P​A​ ​របស់​ពួកគេ​ម្ដង​។​ ​ការ​ភ័យខ្លាច​បែប​នេះ​ ​គឺ​តែង​កើតឡើង​ចំពោះ​សិស្ស​ ​និស្សិត​ ​ដែល​ភាគច្រើន​កំពុង​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​។​ ​ប៉ុន្តែ​ ​ការ​ទទួល​បាន​ ​G​P​A​ ​ខ្ពស់​ ​នឹង​មានឱកាស​ច្រើន​សម្រាប់​អាហារូបករណ៍​ផ្លាស់ប្តូរ​ការសិក្សា​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ផង​ដែរ​។​

​បើ​និយាយ​ពី​ ​G​P​A​ ​និស្សិត​ភាគច្រើន​ ​យល់ថា​សារៈសំខាន់​ខ្លាំង​សម្រាប់​ពួកគេ​ ​ដើម្បី​បន្ត​សិក្សា​នៅ​សាកលវិទ្យាល័យ​ល្បី​ៗ​ ​ឬ​កម្មវិធីសិក្សា​អន្តរជាតិ​ ​ដែល​អាច​ដាក់ពាក្យ​ស្នើសុំ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ល្បី​ៗ​ទាំងនោះ​បាន​ដោយ​ងាយ​។​ ​ប៉ុន្តែ​ ​រាល់​ពិន្ទុ​ ​G​P​A​ ​ខ្ពស់​នេះ​ ​ក៏​មិន​អាច​ឆ្លុះបញ្ចាំង​ពី​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត​នា​ពេល​អនាគត​បាន​ឡើយ​។​ ​ព្រោះ​ភាគច្រើន​ក្រុមហ៊ុន​ស្ដង់​ដារ​អន្តរជាតិ​ ​មិនសូវ​សួរនាំ​អំពី​ ​G​P​A​ ​ប៉ុន្មាន​ឡើយ​។​ ​ជាពិសេស​ ​ផ្នែក​ធនធានមនុស្ស​ ​ដែល​ជា​តំណាង​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​ ​ក​ម្រ​សួរនាំ​ពី​ចំណាត់ថ្នាក់​ ​ឬ​ពិន្ទុ​ខ្ពស់​លើ​មុខវិជ្ជា​អ្វី​ឡើយ​។​

​ជា​រួម​ ​ក្រុមហ៊ុន​ ​ឬ​ផ្នែក​ធនធានមនុស្ស​ ផ្ដោ​ត​សំខាន់​បំផុត​ ​គឺ​បទ​ពិសោធ​ ​ចំណេះ​ដឹង​ទាក់ទិនទៅនឹង​ជំនាញ​ ​ជាពិសេស​ ​ជា​បុគ្គល​មាន​ទំនួល​ខុសត្រូវ​លើ​កិច្ចការ​ ​ដែល​ខ្លួន​បាន​បំពេញ​។​ ​ក្រៅពី​នេះ​ ​អាកប្បកិរិយា​ ​សីលធម៌​ ​សុជីវធម៌​ ​ជាដើម​…​។​

​៣​ចំណុច​ខាងក្រោម​នេះ​ ​ជា​មូលហេតុ​ដែល​នាំ​ ​G​P​As​ ​មិន​ឆ្លុះបញ្ចាំង​ពី​ភាព​ជោគជ័យ​របស់​បុគ្គល​ម្នាក់ៗ​នៅ​ពេល​ចាប់ផ្ដើម​ប្រឡូក​ការងារ​៖​

​១​) ​G​P​A​ ​មិនមែន​ជាគោល​ដៅ​ចុងក្រោយ​


​ការ​មាន​ ​G​P​A​ ​ខ្ពស់​ ​មិន​ប្រ​ក​ដ​ថា​ ​ជីវិត​ការងារ​របស់​អ្នក​ល្អ​ប្រសើរ​ ​និង​ជោគជ័យ​ ​ជាជាង​ការ​ខំ​ប្រឹងប្រែង​ធ្វើការងារ​ឱ្យ​បាន​ល្អ​របស់​អ្នក​ឡើយ​។​ ​ព្រោះថា​ ​នៅពេលដែល​អ្នក​ឈានជើង​ប្រឡូក​នៅកន្លែង​ការងារ​ ​នោះ​តម្រូវ​ឱ្យ​អ្នកចេះ​បត់បែន​ ​ឈ្លាសវៃ​នឹង​ការងារ​ ​ប្រឹងប្រែង​ធ្វើការ​ ​ជាពិសេស​ ​កសាង​ភាព​ទំនាក់ទំនង​ល្អជា​មួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​។​ ​មានន័យ​ថា​ ​រាល់​ការ​ប្រឡូក​ការងារ​ ​មិន​ដូច​ទៅ​នឹង​ជីវិត​ក្នុង​ការសិក្សា​នោះ​ទេ​ ​ត្រូវ​ដាក់ខ្លួន​ ​មានការ​ប្រកួត​ប្រ​ត​ជែង​ខ្ពស់​ ​រៀនសូត្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ ​ដែល​នៅ​សាកលវិទ្យាល័យ​គ្មាន​អ្នកបង្រៀន​។​ ​ជាក់ស្ដែង​ ​អ្នកជំនាញ​ដែល​ធ្វើការ​មាន​បទ​ពិសោធ​រយៈពេល​១​០​ឆ្នាំ​ ​តែ​មិនបាន​ទទួល​ការអប់រំ​ខ្ពស់​ ​ឬ​សញ្ញាបត្រ​ពីសា​លា​ល្បី​ៗ​នោះ​ទេ​ ​តែ​អាច​បង្ហាញ​ពី​សិល្បៈ​ដឹកនាំ​ ​ឬ​របៀប​ធ្វើការ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​

​២​) ​G​P​As​ ​មិន​ឆ្លុះបញ្ចាំង​ពី​ភាព​ជោគជ័យ​ផ្ទាល់ខ្លួន​


​G​P​As​ ​ល្អ​មិន​អាច​ឆ្លុះបញ្ចាំង​ពី​ភាព​ជោគជ័យ​ផ្ទាល់ខ្លួន​ក្នុងរយៈពេល​វែង​នោះ​ទេ​។​ ​ផ្អែកលើ​ការសង្កេត​ ​សិស្ស​ ​និស្សិត​ ​ភាគច្រើន​ ​មិនបាន​ផ្តោត​លើ​ការ​កសាង​ជំនាញ​របស់​ខ្លួន​ឱ្យ​បាន​ប្រសើរ​នោះ​ទេ​ ​ទាំង​ការ​ទំនាក់ទំនង​ ​សមត្ថភាព​ក្នុង​ការ​ជម្នះ​រាល់​ការលំបាក​ ​កា​របត់បែន​ ​ការ​ប្រាស្រ័យ​ល្អ​នៅ​ក្នុង​សង្គម​ ​ការផ្លាស់ប្តូរ​ព័ត៌មាន​ ​និង​ការ​អភិវឌ្ឍ​អាជីព​ផ្សេងៗ​ជាច្រើន​ទៀត​។​ ​ការ​ធ្វើ​បែប​នេះ​ ​គឺ​គេ​ហៅថា​ ​ជំនាញ​ទន់​ ​ព្រោះ​ជំនាញ​ទន់​ ​គឺ​អាច​ធ្វើ​ឱ្យ​យើង​ជោគជ័យ​៨​៥​% ​ខណៈ​ជំនាញ​រឹង​ជោគជ័យ​១​៥​%​។​
​ការ​លើកឡើង​នេះ​ ​មិនមែន​ហាមឃាត់​ការសិក្សា​នោះ​ទេ​ ​ហើយ​ការ​ប្រឹងប្រែង​រៀនសូត្រ​ ​ដើម្បី​ទទួល​បាន​ពិន្ទុ​ល្អ​នេះ​ ​ក៏​មិនមែន​ជា​ការខុសឆ្គង​នោះ​ដែរ​ ​ប៉ុន្តែ​ការសិក្សា​ច្រើនពេក​ទៅលើ​មុខវិជ្ជា​ ​ដែល​មិន​ទាក់ទង​នឹង​ជំនាញ​ក្រុមហ៊ុន​ ​ឬ​និយោជក​ត្រូវការ​ជាចាំបាច់​។​ ​ដូច្នេះ​ ​ភាព​ជោគជ័យ​ផ្ទាល់ខ្លួន​របស់យើង​ ​កើត​ចេញពី​ភាព​ឆ្លាតវៃ​របស់យើង​នៅ​កន្លែងធ្វើការ​ផង​ដែរ​។​

​៣​) ​G​P​As​ ​ទាប​ប៉ះពាល់​ទឹកចិត្ត​ផ្ទាល់ខ្លួន​


​នឹង​បាក់ទឹកចិត្ត​ ​នៅ​ពេល​ទទួល​បាន​ ​G​P​A​ ​នៅ​ក្នុង​ថ្នាក់ទាប​។​ ​សិស្ស​ ​និស្សិត​ ​មិន​តិច​នោះ​ទេ​ ​ដែល​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ ​G​P​As​ ​ទាប​ ​ដែល​ពេលខ្លះ​មិន​អាច​ទទួលយក​បាន​។​ ​ការ​ទទួល​បាន​ទាប​បែប​នេះ​ ​ពួកគេ​បាន​ស្តីបន្ទោស​ខ្លួនឯង​ជារឿយៗ​ថា​ ​មិនបាន​ប្រឹងប្រែង​ឱ្យ​បាន​គ្រប់គ្រាន់​ក្នុង​ពេល​ប្រឡង​ ​ឬ​បាក់ទឹកចិត្ត​ជាដើម​។​ ​លើស​ពី​នេះ​ ​មិត្ត​រួម​ថ្នាក់​របស់​ពួកគេ​ភាគច្រើន​ពេញចិត្ត​នឹង​ ​G​P​As​ ​ខ្ពស់​ ​ហើយ​តែង​អបអរ​ពី​ភាព​ជោគជ័យ​លើ​ការសិក្សា​របស់​ពួកគេ​ ​ខណៈ​អ្នកទទួល​បាន​ពិន្ទុ​ទាប​ខឹង​នឹង​ខ្លួនឯង​ ​ហើយ​អន់ចិត្ត​ខ្លួន​ ​ហើយ​ពេលខ្លះ​លួច​សរសើរ​គេ​ថា​ ​អ្នកធ្វើ​បាន​ល្អណាស់​។​ ​ជា​រួម​ ​រាល់​ភាព​ជោគជ័យ​នៅ​ក្នុង​សាលា​ ​មិន​ប្រាកដ​ថា​ ​ជោគជ័យ​នៅ​ក្នុង​សង្គម​នោះ​ឡើយ​។​ ​ដូច្នេះ​ ​សូម​កុំ​បាក់ទឹកចិត្ត​ ​និង​កុំ​អស់សង្ឃឹម​ឱ្យ​សោះ​ ​ព្រោះថា​ ​ភាព​ជោគជ័យ​របស់​អ្នក​កំពុង​រង់ចាំ​អ្នក​នៅ​ថ្ងៃខាងមុខ​ ​មិនមែន​នៅ​ថ្ងៃនេះ​ទេ​ ​តែ​សូម​តស៊ូ​ ​និង​ប្រឹងប្រែង​បន្ថែម​ទៀត​ ​ដើម្បី​សម្រេច​នូវ​គោលដៅ​របស់​អ្នក​។​

ប្រភព៖​ interconrooster.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK