សង្ឈឹមអាជ្ញាធរជួយអន្តរាគមន៌! សោកស្តាយណាស់ ត្រីយក្ស នៅកស្សិណប្រាសាទបាគង ងាប់អស់ជាច្រើនក្បាល ដោយសារបញ្ហាខ្វះទឹក
Connect with us

ថ្មីៗ

សង្ឈឹមអាជ្ញាធរជួយអន្តរាគមន៌! សោកស្តាយណាស់ ត្រីយក្ស នៅកស្សិណប្រាសាទបាគង ងាប់អស់ជាច្រើនក្បាល ដោយសារបញ្ហាខ្វះទឹក

សៀមរាប៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋបានឱ្យដឹងថា ត្រីយក្សនៅកស្សិណប្រាសាទបាគង បានចាប់ផ្តើមងាប់បណ្តើរៗ ដោយសាររីងទឹកនៅរដូវប្រាំង។

ប្រជាពលរដ្ឋបានបង្ហាញការព្រួយបារម្ភ ប្រសិនបើសមត្ថកិច្ចមិនអើពើទេ ត្រីយក្សអាចបាត់បង់អស់ពីប្រសាទបាគង ម្យ៉ាងទៀត ត្រីដែលងាប់ហើយ គេអាចយកទៅធ្វើម្ហូបបាន ឬអាចយកទៅកប់ តាមតែការយល់ឃើញ របស់អ្នកមានសមត្ថកិច្ច។ ជាមួយគ្នានោះ ប្រជាពលរដ្ឋ និងព្រះសង្ឃ បានជីករណ្តៅកប់ត្រីយក្សធំៗដែលបានងាប់ចំនួនប្រមាណ ១១ ត្រី។​

បន្ថែមពីនេះ ប្រជាពលរដ្ឋ ក៏ស្នើសុំឱ្យអាជ្ញាធរអប្សរា ជួយមើលទឹកនៅកស្សិណប្រាសាទបាគង ដែលកំពុងតែរីងហួត ដោយសារដូវប្រាំង នាំឲ្យត្រីធំៗទម្ងន់ប្រហែលជាង ២០គីឡូ អាចនឹងត្រូវមនុស្សខិលខូចលួចចាប់ ឬលួចឆក់​។

យ៉ាងពាក់ព័ន្ធករណីនេះ ក៏មានមតិជាច្រើនបានសម្ដែងការមិនពេញចិត្ត និងសូមអោយអាជ្ញាធរ​គួរមានវិធានការដើម្បីការពារការបាត់បង់ត្រីយក្សទាំងនោះបន្តទៅទៀត ៕

ប្រភព៖ kbn.news

Trending

Copyright © 2019 ANARCHAK