មានរឿងអីចេះ? ស្ងាត់ៗស្រាប់តែ មាស សុខសោភា ប្រកាសដើរចេញពីផលិតកម្មថោន
Connect with us

ពីនេះពីនោះ

មានរឿងអីចេះ? ស្ងាត់ៗស្រាប់តែ មាស សុខសោភា ប្រកាសដើរចេញពីផលិតកម្មថោន

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់ តារាស្រីមានសំលេង ពិរោះរណ្តំ និងទទួលបានការគំាទ្រខ្ពស់ពីមហាជនគឺកញ្ញា មាស សុខសោភា ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ដែលកាលពីប៉ុន្មាននាទីមុននេះ កំពូលតារាចម្រៀងសម្លេងស្រទន់កញ្ញា មាស សុខសោភាព បានប្រកាសជាផ្លូវការនៅលើហ្វេសប៊ុកផេកផ្ទាល់ខ្លួន ថានាងបានដើរចេញពីផលិតកម្មថោនហើយ។

ក្នុងនោះ កញ្ញា មាស សុខសោភា បានសរសេរសារបែបនេះថា៖ ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើរល្អរបស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាង ខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា។ អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំ នោះនាងខ្ញុំក៏តែបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច។

សម្រាប់ការចាកចេញនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនស្រឡាំងកាំងជាខ្លាំង ព្រោះមិននឹកស្មានថា តារាស្រីរូបនេះ ដាច់ចេញដើរចេញពីទ្រនំដែលខ្លួនជ្រកអស់រយៈពេលជាយូរចាំមកនេះ៕


ប្រភព៖ hotnew.me

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK