វៀត​ណាម​​ថា​ រក​​ឃើញ​​អ្នក​​ផ្ទុក​​កូ​វីដ​១៩​ម្នាក់​ទៀត​​ឆ្លង​​ចូល​​ពី​​កម្ពុជា​​
Connect with us

ថ្មីៗ

វៀត​ណាម​​ថា​ រក​​ឃើញ​​អ្នក​​ផ្ទុក​​កូ​វីដ​១៩​ម្នាក់​ទៀត​​ឆ្លង​​ចូល​​ពី​​កម្ពុជា​​

ក្រសួងសុខាភិបាល​វៀតណាម ​អះអាង​ថា កាលពី​ថ្ងៃទី៨ ខែមិថុនា​ម្សិលមិញ​នេះ យុវជន​វៀត​ណាម​​ម្នាក់​ អាយុ ១៨ឆ្នាំ ធ្វើដំណើរ​ចាកចេញ​ពី​កម្ពុជាចូល​វៀតណាម មាន​ផ្ទុកមេរោគ​កូ​វីដ១៩។ នេះបើយោងតាម​ការ​ចុះផ្សាយ​របស់សារព័ត៌មាន VN Express។ 

តាម​ការ​ចុះផ្សាយ​របស់ VN Express បញ្ជាក់​ថា យុវជន​វៀតណាម​រូប​នោះ ​ឆ្លង​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម​ កាលពី​ថ្ងៃទី២៥ ខែឧសភា។ ប្រភព​ដដែល​បញ្ជា​ក់ថា យុវជន​រូប​នោះ ​ឆ្លងតាម​ច្រកព្រំដែន Thuong Phuoc។

វី​អូ​ឌី​មិនទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ទេ ​ជុំវិញ​ករណីនេះ។

គិត​ត្រឹម​ថ្ងៃទី០៨ ខែមិថុនា​នេះ ក្រសួងសុខាភិបាល បាន​ប្រកាស​ថា អ្នកជំងឺ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ម្នាក់ទៀត ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នកជា​សះស្បើយ​ពី​ជំងឺ​នេះ​កើន​ដល់ ១២៤នាក់ ខណៈ​អ្នកជំងឺ ២នាក់​ទៀត​ កំពុង​ស្ថិតនៅ​ក្រោម​ការ​ព្យាបាល​នៅឡើយ។ ចំណែក​វៀតណាម​ ប្រកាស​ថា គិត​ត្រឹម​ថ្ងៃនេះ មនុស្ស​ជាង ៩០០០នាក់ កំពុង​ដាក់​ឱ្យ​ស្ថិតនៅ​ក្នុង​ការពិនិត្យ និង​ព្យាបាល​មេរោគ​កូ​វីដ១៩​៕

ប្រភព៖ vodkhmer.news  

Trending

Copyright © 2019 ANARCHAK