សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន
Connect with us

បែបផែនជីវិត

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

– កប៉ាល់ដឹកអ្នកដំណើរមួយបានជួបគ្រោះថ្នាក់លើមហាសមុទ្រពេលកំពុងធ្វើដំណើរ។ នៅលើកប៉ាល់នោះមានប្តីប្រពន្ធក្រីក្រពីរអ្នកដែលទើបតែនឹងបានទៅដល់មុខទូកតូចមួយដែលគេបានដាក់លើកប៉ាល់សម្រាប់ សង្រ្គោះអ្នកដំណើរពេលមានអាសន្ន។ លើទូកតូចនោះសល់កន្លែងសម្រាប់មនុស្សតែម្នាក់ទេ។ មកដល់ពេលនេះបុរសជាប្តីបានលោតឡើងទៅអង្គុយហើយទុកឱ្យប្រពន្ធរបស់គាត់នៅឈរតែឯង។ ស្រ្តីដែលជាប្រពន្ធក៏បានស្រែកទៅបុរសនោះថា…

– និយាយដល់ចំណុចនេះ លោកគ្រូដែលកំពុងបង្រៀនសិស្សបានសួរទៅកូនសិស្សខ្លួនឯងថា ”តើប្អូនៗគិតថាស្រ្តីនោះនឹងស្រែកថាយ៉ាងម៉េច?”

– សិស្សក្នុងថ្នាក់បានប្រញាប់ឆ្លើយថា ” អូនស្អប់បង អូនបានជ្រើសរើសមនុស្សខុសហើយ”

– ខណៈនោះ លោកគ្រូបានចាប់អារម្មណ៍ទៅកូនសិស្សម្នាក់ដែលមិនព្រមនិយាយអ្វីសោះ ហើយគាត់ក៏បានសួរទៅកូនសិស្សនោះ ហើយកូនសិស្សនោះឆ្លើយ ”ជម្រាបប្រសាសន៍លោកគ្រូ ខ្ញុំគិតថា ស្រ្តីនោះនឹងស្រែកថា ត្រូវមើលថែរក្សាកូនរបស់យើងឱ្យបានល្អ! ”

-លោកគ្រូក៍បានឆ្ងល់ ហើយសូរទៅកូនសិស្សនោះថា ” ប្អូនធ្លាប់ស្តាប់រឿងនេះមែនទេ? ”

– កូនសិស្សនោះគ្រវីក្បាល ”លោកគ្រូ ខ្ញុំមិនដែលស្តាប់ទេ តែម្តាយខ្ញុំមុនពេលគាត់ស្លាប់ គាត់ក៏បាននិយាយទៅឳពុកខ្ញុំបែបនេះដែរ”។

– លោកគ្រូនោះឆ្លើយតបដោយក្តីអាណិតថា ”ចម្លើយរបស់ប្អូនឆ្លើយអំ-បាញ់មិញគឺត្រឹមត្រួវហើយ”។

– បុរសជាប្តីដែលត្រូវបានជួយសង្រ្គោះបានត្រលប់ទៅស្រុកកំណើតរបស់ខ្លួន ហើយបានចិញ្ចឹមកូនស្រីរបស់ខ្លួនតែម្នាក់ឯងរហូតដល់នាងធំពេញវ័យ។ ប៉ុន្មានឆ្នាំក្រោយមក គាត់បានស្លាប់ដោយជម្ងឺ។ កូនស្រីរបស់គាត់ពេលដែលបានកំពុងតែរៀបចំនូវឥវ៉ាន់របស់ឪពុក ក៏បានប្រទះឃើញនូវសៀវភៅកំណត់ហេតុរបស់ឳពុកដែលបានបន្សល់ទុក។ នាងបានអានហើយដឹងថាតាមពិតទៅនៅពេលដែលលោកឳពុក និងអ្នកម្តាយនៅលើកប៉ាល់នោះ អ្នកម្តាយបានមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ។ នៅខណៈពេលដែលត្រូវតែសម្រេចចិត្តថានរណានឹងនៅ នរណានឹងទៅ បុរសជាប្តីបានទទួលបាននូវឱកាសសម្រាប់រួចជីវិត។ នៅក្នុងកូនសៀវភៅនោះក៏បានសរសេរទៀតថា ”បងប្រាថ្នាក្នុងចិត្តថា បងហើយនិងអូននឹងអាចនៅជាមួយគ្នាដល់វិនាទីចុងក្រោយដែលកប៉ាល់ត្រូវលិចចុះទៅបាតសមុទ្រ តែបងមិនអាចធ្វើវាបាន ដោយសារតែកូនស្រីរបស់យើង បងត្រឹមតែអាចបង្ខំចិត្តទុកឱ្យអូនគេងលក់តែឯងនៅខាងក្រោមបាតសមុទ្រដ៏សែនជ្រៅនោះ។ បង សុំទោស…”

– បន្ទាប់ពីនិយាយរឿងនេះចប់ ថ្នាក់រៀនបានត្រលប់ទៅជាស្ងៀមស្ងាត់ខុសពីមុន សិស្សទាំងអស់បានយល់ពីអត្ថន័យរបស់រឿងនេះហើយ ៖ ”ជួនកាលគ្រប់រឿងដែលបានកើតឡើងគឺសុទ្ធតែមានមូលហេតុរបស់វា”។

– អ្នកដែលស្ម័គ្រចិត្តចេញលុយប៉ាវគេ មិនមែនពួកគេសុទ្ធតែជាអ្នកមាន មានលុយចាយមិនអស់ទេ តែមកពីគេឱ្យតម្លៃលើមិត្តភាព និងមនោសញ្ចេតនាជាងលុយកាក់។

– ក្នុងការងារ អ្នកស្ម័គ្រចិត្តទទួលការងារច្រើន និងធ្វើតែម្នាក់ឯង មិនមែនគេល្ងង់ទេ តែគេយល់ច្បាស់ពីអ្វីដែលហៅថា ភារកិច្ច ព្រោះគេមិនចង់ឱ្យការខ្ជិលច្រអូសរបស់អ្នកដ៏ទៃធ្វើឱ្យបរាជ័យការងារទាំងមូលទេ។

– បន្ទាប់ពីឈ្លោះគ្នាហើយ អ្នកដែលមកសុំទោសមុន មិនមែនសុទ្ធតែជាអ្នកខុសទេ តែគេជាមនុស្សដែលផ្តល់តម្លៃឱ្យអ្នកដ៏ទៃ។

– គេស្ម័គ្រចិត្តជួយយើង មិនមែនគេជំពាក់អ្វីយើងទេ តែមកពីគេមើលឃើញសម្ព័ន្ធភាពសំខាន់ជាង៕

ដកស្រង់ដោយ៖ Learning for Success Institute

ពីនេះពីនោះ9 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ12 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ16 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ16 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ20 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង3 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

ថ្មីៗ2 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK